10/03/2015 - 10:09

ឃុំចូវដៀងបង្កើនល្បឿនកសាងជនបទថ្មី

 ឆ្នាំ​២០១៤ ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្តត្រាវិ​ញ អនុ​វត្ត​បាន​សម្រេច​៧ លក្ខ​ឋាន​ឃុំ​ជន​ប​ទ​ថ្មី បង្កើន​លក្ខ​ឋាន​ដែល​អនុ​វត្ត​បាន​សម្រេច​គឺ​១៤/​១៩​លក្ខ​ឋាន​។ 

ពុទ្ធ​បរិស័ទ​ឃំុ​ចូវ​ដៀង​ធេ​ី​្វដំ​ណេី​រ​ទៅ​វត្ត​។

លោក​ថាច់​ខន ប្រ​ធាន​គណៈ​កម្មា​ធិកា​រ​ប្រ​ជា​ជន​ឃុំ​ចូវ​ដៀង មាន​ប្រ​សាសន៍​ដោយ​ក្ដី​រីក​រាយ​៖ "ប្រ​ជា​ជននិ​ង​រដ្ឋ​អំ​ណាច​ឃុំ​កំ​ពុង​រួម​គ្នាខិ​ត​ខំ អនុ​វត្ត​ឲ្យ​បាន​សម្រេច​នូវ​លក្ខ​ឋាន ក្រៅ​ពី​នោះ​ដើម្បី​ឆាប់​បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មីក្នុ​ង​ឆ្នាំ​២០១៥​"។ មុន​ពេល​បាន គណៈ​ចង្អុល​ការ​តី​ណាម​បូ និង​ខេត្ត​ត្រា​វិញ​ជម្រើស​ជា​ឃុំ​គោល​ដៅ ក​សាង​ជន​បទ​ថ្មី​ចូវ​ដៀង​ជា​ឃុំ​លំបា​ក​ពិ​សេស​មួយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំមា​ន​ជាង​២៥% ក្នុង​នោះ​ភាគ​ច្រើ​ន​គឺ​គ្រួសា​រ​ជន​ជាតិ​ខ្មែរ​។ អគ្គិ​សនី​ផ្លូវ​ថ្នល់ សា​លា​រៀន ដំ​ណាក់​សុខា​ភិ​បាល​នៅ​កង្វះ​ខាត​ផង​ថែម​ ទាំង​ឱន​​ថយ​ទៀ​​តផង​។

 ខណៈ​ពេល​បាន​ជម្រើស​ជា​ឃុំ​គោល​ដៅ​ថ្នាក់​ដឹក​នាំ​ឃុំចូ​វ​ដៀង បាន​កសា​ង​យ៉ាង​ច្បាស់​នូវ​ផែន​ការ​កសាង​លក្ខ​ឋាន​នី​មួយ​ៗ ដើម្បី​អនុ​វត្តសម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ ពេល​នោះ ការ​ងារ​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​ថ្នាក់​​ដឹក​នាំ​ភូមិ​ភាគ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ា​ង​ពិ​សេស សំ​ដៅ​បង្ក​ការ​ឯក​ភាព​ក្នុង​ប្រ​ជាជ​ន​។ អា​ស្រ័យ​ដោយ​បាន​ប​ក​ស្រាយ​យ៉ាង​ហ្មត់​ចត់​អំពី​កិច្ច​ការ​កសាង​ជន​បទ​ថ្មី បាន​ជា​ប្រ​ជាជ​ន​មាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង។ មាន​លក្ខ​ឋាន​ជា​ច្រើន​ដូច​ជា​គមនា​គមន៍ ធារា​សាស្រ្ត​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ល។ សុទ្ធ​តែ​មាន​ការ​រួម​ចំ​ណែក​អំ​ពី​ប្រ​ជា​ជន​ទាំង​កម្លាំ​ង​កាយ​និង​កម្លាំ​ងទ្រ​ព្យ។​ល។

ប្រ​ការ​ឲ្យ​គួរ​កត់​សម្គាល់ គឺ​កិច្ច​ការ​ប្រ​ជា​ជន​ខ្នះខ្នែង​ធ្វើ​សេដ្ឋ​កិច្ច​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ មាន​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ដូច​ជា​ចិញ្ចឹម​គោ ចិញ្ចឹម​អន្ទង់​វាល​ស្រែ​គំ​រូ​ធំ​។ ជា​ពិ​សេស  ​ប្រ​ជា​ជន​នៅ​ទាំង​បាន​ជំ​នួយ​ដី​សង់​ផ្ទះ ដី​ផលិត​កម្ម​និង​ផ្លាស់​ប្ដូរ​មុខ​របរ​។ រហូត​មក​ដល់​សព្វ​ថ្ងៃ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​នៅ​តែ​ជិត​១០​%ប៉ុណ្ណោះ​។ លោក​ថាច់​ផាយ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ជាង​៣០០​ដែល ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ឆ្នាំ​២០១៤​ឲ្យ​ដឹង​ទាំ​ង​ក្ដី​រីក​រាយ​៖" គ្រួ​សារ​ខ្ញុំ ទើប​តែ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ហើយថែ​ម​ទាំង​បាន​អន្ទង​បណ្ដាញ​អគ្គិស​នី ចូល​ផ្ទះ​ប្រើ​ប្រាស់​។ ផ្លូវ​ខាង​មុខ​ផ្ទះ ត្រូវ​បាន​ចាក់​បេ​តុង​រួច​រាល់​បាន​ជា​ខ្ញុំ​មាន​ឱ​កាស​ទិញ​ម៉ូ​តូស​ម្រាប់​ធ្វើ​ដំ​ណើរ​ទៅម​ក​។ កាល​ពី​បុណ្យ​ចូល​ឆ្នាំ តេត​កន្លង​ហើយ គ្រួសារ​ខ្ញុំ​ប្រិត​សំ​ចៃ​ទិញ​បាន​ទូរ​ទស្សន៍​មួយ​គ្រឿង​។ ការ​កសាង​ជន​បទ​ថ្មី​ ទៅ​ដល់​ណាគឺ​ទី​​នោះមាន​ការ​ផ្លាស់​ប្តូរ​ថ្មី​ អាស្រ័​យដូ​ច្នោះ​ពេល​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​ធ្វើ​អ្វី ប្រ​ជា​ជន​មាន​ការ​ឯក​ភាព និង​គាំទ្រ​​ភ្លាម​"។

សព្វ​ថ្ងៃ​ឃុំ​ចូវ​ដៀង នៅ​មាន​លក្ខឋាន​៥​យ៉ាង​កំ​ពុង​អនុ​វត្ត​នៅ​ឡើយ ក្នុងនោះ មាន​ដូច​៖ សាលា​រៀន​សម្រេច​បទដ្ឋាន​អា​គារ​វប្ប​ធម៌​ឃុំ បរិ​ស្ថាន ។ល។ លោក​ថាច់​ខន វាយ​តម្លៃ៖ "បណ្តា​លក្ខ​ឋាន​ក្រៅពី​នោះ សុទ្ធ​តែ​ជាលក្ខ​ឋាន​លំ​បាក​ៗ​ពិ​សេស គឺ​លក្ខ​ឋាន​ចំ​ណូល​របស់​ប្រ​ជា​ជន​។ ទោះ​បី​ដូច្នោះក្ដី  រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​តែ​ប្ដេជ្ញា​ចិត្ត​កសាង​ឃុំ​ចូវ​ដៀង ឲ្យ​បាន​សម្រេច​បទ​ដ្ឋាន​ជាឃុំ​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​២០១៥​នេះ​"៕​

ថាច់​ថាញ​ភូ​-សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ខន