ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

01/04/2014 - 09:04

បង្កើនការឃោសនាផ្សព្វផ្សាយក្នុងជនរួមជាតិ សាសនា នៃតំបន់តីណាមបូ

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅក្រុងកឹងធើ គណៈចង្អុលការតីណាមបូ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៣ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ២០១៤ ស្តីពីការផ្សព្វផ្សាយក្នុងជនរួមជាតិ សាសនាតំបន់តីណាមបូ។ អញ្ជើញចូលរួមក្នុងសន្និបាតនេះ មានតំណាងថ្នាក់ដឹកនាំ ក្រសួង គណៈ ផ្នែកមជ្ឈិមនិងថ្នាក់ដឹកនាំខេត្ត ក្រុងទាំង១៣នៃតំបន់វាលរាបទន្លេគឺវឡុង។

ទិដ្ឋភាពនៃអង្គសន្និបាត។

ក្នុងឆ្នាំ២០១៤ជាមួយនឹងរបៀបផ្សព្វផ្សាយបានអនុវត្តសម្បូរបែបគណៈចង្អុលការតីណាមបូ សហការជាមួយនឹងបណ្តាក្រសួង គណៈ ផ្នែក មជ្ឈិម និងភូមិភាគនានាបន្តការជំរុញយ៉ាងខ្លាំងក្លាការផ្សព្វផ្សាយពីបណ្តាបញ្ហាសំខាន់ៗ មានដូចៈ លើកឡើងនូវលក្ខណៈលេចធ្លោ និងដំណើរការកកើត អភិវឌ្ឍតំបន់តីណាមបូ; បណ្តាសមិទ្ធិផលសម្រេចបាន ក៏ដូចជាភារកិច្ច ដំណោះស្រាយ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ធានាសន្តិសុខការពារប្រទេសនៅតំបន់តីណាមបូ ឆ្លងតាមការអនុវត្តន៍សេចក្តី សម្រេចចិត្ត២១របស់ការិយាល័យនយោបាយ;គោលនយោបាយជនជាតិ គោលនយោបាយសាសនារបស់បក្សនិងរដ្ឋប្រកបដោយលក្ខណៈឧត្តុង្គឧត្តមជាងគេ សមភាពលើគ្រប់វិស័យ; យុទ្ធសាស្រ្តនិងកម្មវិធីអនុវត្តយុទ្ធសាស្រ្តការងារជនជាតិដល់ឆ្នាំ២០២០; ករណីយកិច្ចរបស់ជនរួមជាតិ អ្នកមុខអ្នកការបព្វជិត សាសនិកចំពោះមាតុភូមិ ប្រជាជាតិនិងសាសនា។ល។ ឆ្នាំ២០១៣ គណៈចង្អុលការតីណាមបូ ធ្វើជាអធិបតីសហ ការជាមួយនឹងបណ្តាក្រសួង គណៈ ផ្នែកមជ្ឈិមនិងភូមិភាគនានានៃតំបន់តីណាមបូ រៀបចំការជួបជុំផ្សព្វផ្សាយក្នុងជនរួមជាតិ សាសនា បាន ៥២លើក មានអ្នកតំណាងចូលរួមជាង​១១.០០០នាក់។ ឆ្លងតាមរយៈនោះ ជួយឲ្យជនជាតិភាគតិច អ្នកមុខអ្នកការសាសនិក លើកកម្ពស់ការយល់ដឹងអំពីគោលការណ៍គោលមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ; ចរិតលក្ខណៈឧត្តុង្គឧត្តម សមភាពក្នុងគោលនយោ បាយជនជាតិ គោលនយោបាយសាសនារបស់បក្ស និងរដ្ឋយើង;លើកកម្ពស់ស្មារតីប្រុងប្រយត្នចំពោះឧបាយកល និងសកម្មភាពបំផ្លិចបំផ្លាញរបស់អានុភាពអមិត្ត ប្រតិកិរិយា បង្កើនស្មារតីមោទនៈ ប្រជាជាតិ មោទនៈ តម្លៃវប្បធម៌ តម្លៃសាសនាបវេណី។ ឆ្លងតាមរយៈនោះ អះអាងនូវភារកិច្ចរបស់ជនជាតិភាគតិច អ្នកមុខអ្នកការនិងសាសនិកទាំងឡាយ ក្នុងបព្វហេតុរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងការពារមាតុភូមិ។

ដើរទន្ទឹមនឹងការផ្សព្វផ្សាយ គណៈចង្អុលការតីណាមបូបានរួមជាមួយ នឹងបណ្តាក្រសួង គណៈ ផ្នែក ភូមិ​ភាគ​នានាក្នុងតំបន់សកម្មផ្សព្វផ្សាយ អនុវត្តបណ្តាគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋសម្រាប់ជនរួមជាតិ  សាសនា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ធានាសុខុមាលភាពសង្គម បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើថែទាំសុខភាព គិតគូរជីវភាពជូនគ្រួសារក្រីក្រ បង្កលក្ខណៈរៀនសូត្រជូនសិស្សនិស្សិតក្រីក្រ ក្នុងជនរួមជាតិ សាសនាដែលមានស្ថានភាពលំបាកពិសេស។ ឆ្លងតាមរយៈនោះ ជួយឲ្យជនរួមជាតិ សាសនា លើកស្ទួយជីវភាព សម្ភារៈ និងស្មារតីជាសន្សឹមៗ។

ថ្វីត្បិតដូច្នោះក្តី ក្នុងដំណើរការអនុវត្តន៍ការងារផ្សព្វផ្សាយនៅជួបការលំបាកច្រើន។ ដើម្បីដោះស្រាយតំណាងជាច្រើនបានស្នើ៖ គប្បីចំណាយពេលច្រើនសម្រាប់ការជួបជុំតាមទិសដៅពិភាក្សា។ ការបំផុសចលនា ផ្សព្វផ្សាយនីមួយៗ គប្បីបែងចែកជាចំណែកៗដោយឡែកជនជាតិ សាសនាឬក៏បណ្តាសមាគមពិសេសដោយឡែកដើម្បីឯកភាពសមាសភាព ងាយស្រួលក្នុងការកំណត់ចំណុចសំខាន់របស់ខ្លឹមសារផ្សព្វផ្សាយ ។ ទន្ទឹមនឹងនោះ បង្កើនសមត្ថភាពបច្ចេកទេសរបស់ឃោសនិកជ្រើសរើស ឃោសនិកឲ្យបានសមស្របជាមួយនឹងលក្ខណៈពិសេស នៃការផ្សព្វផ្សាយនីមួយៗ។ ថ្លែងសុន្ទរកថាបញ្ចប់សន្និបាត សមមិត្តង្វៀងផុងក្វាង អនុប្រធានអចិន្ត្រៃយ៍នៃគណៈចង្អុលការតីណាមបូបញ្ជាក់ៈ ការងារផ្សព្វផ្សាយត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអនុវត្តន៍ គោលនយោបាយជនជាតិ សាសនា ដើម្បីកែលម្អជីវភាពបង្កើនប្រាក់ចំណូលនិងលើកស្ទួយ ប្រជាបញ្ញាជូនជនរួមជាតិ។ ឆ្លងតាមរយៈនោះបានបញ្ជាក់ពីភាពត្រឹម ត្រូវនៃខ្លឹម​សារផ្សព្វផ្សាយ  ឆ្លើយតបទៅនឹងសេចក្តីបំណងប្រាថ្នាស្រប ច្បាប់របស់ជនរួមជាតិ៕

ថាញ់ភូ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ជនជាតិ សាសនា