មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

31/05/2016 - 17:11

អស់ពីព្រះទ័យចំពោះការងារសាសនា និងការងារសង្គម

ព្រះតេជព្រះគុណ ធម្មវិមានត្ថេរថាច់ញឹក ព្រះចៅអធិការវត្តពោធិគិរី វង្សារាមស្វាយសៀមថ្មី ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ។ ព្រះអង្គមិន ត្រឹមតែជួយពុទ្ធបរិស័ទឆ្លងកាត់ការលំបាកប៉ុណ្ណោះទេ តែថែមទាំងជួយរដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់ បក្ស ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរទៀតផង។

 ព្រះតេជព្រះគុណធម្មវិមានតេ្ថរ ថាច់ញឹក។

ព្រះតេជព្រះគុណ ធម្មវិមានត្ថេរថាច់ញឹក ប្រសូតឆ្នាំ១៩៨១ ក្នុងគ្រួសារកសិករមួយនៅភូមិពាមបួន ឃុំង៉ាយស្វៀង។ អាយុ១៩ឆ្នាំ ថាច់ញឹកបាន ម្តាយឪពុកនាំចូលបួសរៀននៅវត្តពោធិគិរីវង្សារាមស្វាយសៀមថ្មី តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។  បន្ទាប់ពីបួសរៀនបាន៧ព្រះវស្សា និងលត់ដំចរិតលក្ខណៈ ព្រះធម្មវិមានត្ថេរ បានសមាគមព្រះសង្ឃសាម គ្គីស្នេហាជាតិស្រុកថ្កូវ មួយអន្លើដោយពុទ្ធបរិស័ទ គណៈកម្មការក្នុងចំ ណុះជើងវត្តតែងតាំងជាព្រះចៅអធិការវត្តពោធិគិរីវង្សារាមស្វាយសៀមថ្មី រហូតមកដល់សព្វថ្ងៃ។ ជាង១០ឆ្នាំនឹងតួនាទីព្រះចៅអធិការវត្តព្រះ អង្គបានបដិបត្តិត្រឹមត្រូវតាមគន្លងធម៌អាថ៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ។ ការងារដែលព្រះធម្មវិមានត្ថេរថាច់ញឹកបានធ្វើ គឺចលនាពុទ្ធបរិស័ទរួមវិភាគទានជាទឹកប្រាក់កម្លាំងពលកម្ម ដើម្បីកសាងសាលាទានកសាង របងវត្តនិងក្រាលបេតុងទីធ្លាវត្តជាដើម។ ពិសេស ព្រះអង្គថែមទាំងបង្កើតបានក្រុមសិល្បៈមហាជនវត្តស្វាយសៀមថ្មី មួយក្រុមនៅឆ្នាំ ២០១៤។

ព្រះតេជព្រះគុណធម្មវិមានត្ថេរថាច់ញឹក ជាព្រះសង្ឃមានប្រជាប្រិយភាព បច្ចុប្បន្ន ព្រះអង្គមានតួនាទីជាអនុប្រធានសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុកថ្កូវ ប្រធានគណៈកម្មការសប្បុរសជនស្រុកថ្កូវ អនុលេខាគណៈអភិបាលសមាគមពុទ្ធសាសនាស្រុកថ្កូវ សមាជិក គណៈកម្មាធិការរណសិរ្សស្រុកថ្កូវ សមាជិកសម្ព័ន្ធយុវជនស្រុកថ្កូវនិង សមាជិកសមាគមកាកបាទក្រហមស្រុក។ ព្រះតេជព្រះគុណធម្មវិមាន ត្ថេរថាច់ញឹក តែងចលនាពុទ្ធបរិស័ទកសាងផ្នត់រស់នៅអារ្យធម៌ កសាង ជនបទថ្មី ខ្នះខ្នែងពលកម្មផលិត គិតគូរឲ្យកូនចៅរៀនសូត្របានត្រឹម  ត្រូវនិងប្រតិបត្តិល្អតាមគោលការណ៍ គោលនយោបាយរបស់បក្សច្បាប់របស់រដ្ឋ។ យកចិត្តទុកដាក់ដល់ការលើកកម្ពស់កម្រិតប្រជាបញ្ញារបស់ជនរួមជាតិ ហេតុនោះច្រើនឆ្នាំកន្លង ព្រះធម្មវិមានត្ថេរថាច់ញឹក តែងរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរនៅក្នុងវត្ត។ អាស្រ័យហេតុនោះ កូន ចៅខ្មែរក្នុងភូមិភាគជាច្រើនបានចេះអក្សរខ្មែរ ចេះអានកាសែតខ្មែរ។

សមមិត្តតាំងថា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ាយស្វៀង ឲ្យដឹង៖ "ដោយសារបានព្រះតេជព្រះគុណធម្មវិមានត្ថេរថាច់ញឹក ចលនាពុទ្ធបរិស័ទប្រតិបត្តិបានល្អនូវគោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ បានជាស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅភូមិភាគបានរក្សាលំនឹង។ ព្រះអង្គថែមទាំងរួមជាមួយនឹងគណៈកម្មការវត្តចលនាប្រជាជនក្នុងភូមិជួយឧបត្ថម្ភគ្រួសារក្រីក្រទៀតផង ហេតុនោះ មនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយនៅភូមិពាមបួនមាន ភាពស្អិតល្មួតជានិច្ច"

សឺនម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ