មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/04/2016 - 15:15

ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម

ព្រះតេជព្រះគុណ យ៉ាងសុធន ព្រះចៅអធិការវត្តជ្រោយទន្សាភូមិបាយ ឆៅកណ្តាល ឃុំកីមសេីុង ស្រុកថ្កូវ ខេត្តត្រាវិញ តែងយកព្រះទ័យទុកដាក់ដល់ការងារសាសនា មិនតែប៉ុណ្ណោះ ព្រះអង្គនៅទាំងឆ្លៀតឱកាសបំពេញការងារសង្គម ជួយដល់ភូមិភាគក្នុងការផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋជូនជនរួមជាតិខ្មែរទៀតផង។ល។ ចំពោះកិច្ចការទាំងឡាយដែលព្រះតេជព្រះគុណយ៉ាង សុធន គឺសំដៅទិសដៅប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារ សង្គមទាំងអស់។ 

ព្រះតេជព្រះគុណយ៉ាងសុធន។

ឆ្នាំ២០០៩ ព្រះតេជព្រះគុណយ៉ាងសុធន ត្រូវបានគណៈកម្មការនិងពុទ្ធ បរិស័ទលើកជាព្រះចៅអធិការវត្តជ្រោយទន្សារហូតមកដល់សព្វថ្ងៃ ។ ចាប់តាំងពីបានទទួលតួនាទីជាព្រះចៅអធិការវត្ត។ ព្រះ​តេជព្រះគុណ យ៉ាងសុធន ក៏កាន់តែរួមចំណែកយ៉ាងច្រើនដល់ការងារសាសនា ការងារសង្គម។ សម្លឹងឃើញព្រះវិហារវត្តជ្រោយទន្សា ដោយសារកសាង យូរឆ្នាំមកហើយ មានការទ្រុឌទ្រោម ព្រះអង្គក៏ចាប់ផ្ដើមបវារណាពុទ្ធបរិស័ទរួមវិភាគទានទឹកប្រាក់ កម្លាំងពលកម្ម ដើម្បីកសាងថ្មី។ បន្ទាប់មក ព្រះអង្គនៅទាំងបវារណាពុទ្ធបរិស័ទកសាងរបងវត្ត សាលាទាន បង្គោលទង់ បង្គោលអំពូលអគ្គិសនីជុំវិញមណ្ឌលវត្តនិងជុំវិញកុដិព្រះសង្ឃទៀតផង។ អាស្រ័យការឧបត្ថម្ភរបស់រដ្ឋ ព្រះតេជព្រះគុណយ៉ាងសុធន បានបវារណាពុទ្ធបរិស័ទ និងសប្បុរសជននានាកសាងឈាបនដ្ឋានតម្លៃជាង​៧០០ លានដុង។

លោកគឹមញ៉ ប្រធានគណៈកម្មការវត្ត ឲ្យដឹង៖ "ពុទ្ធបរិស័ទនរណាក៏ដឹង គុណនិងគោរពព្រះតេជ​ព្រះគុណយ៉ាងសុធននោះដែរ។ ចាប់តាំងពីទទួលតួនាទីជាព្រះចៅអធិការវត្តរហូត សព្វថ្ងៃព្រះតេជព្រះគុណបាន ចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ម្ល៉ោះ ហើយពុទ្ធបរិស័ទមានការយល់ដឹងនិងប្រតិបត្តិតាមច្បាប់ គិតគូរអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ ចលនាប្អូនៗកុមារចូលរៀន ជួយគ្រួសារក្រលំបាក ឈានឡើងក្នុងជីវភាព។ ថ្មីៗនេះ ព្រះតេជព្រះគុណយ៉ាងសុធនបានជូន អំណោយចំនួន​២៥ចំណែក និងទោចក្រយាន១០គ្រឿងដល់អ្នកក្រ សិស្សានុសិស្សក្រីក្រសង្វាតរៀនសូត្រ ម្ល៉ោះហើយពុទ្ធបរិស័ទនរណាក៏ គោរពរាប់អានព្រះអង្គដែរ"
ជាមួយនឹងតួនាទីជាព្រះសង្ឃដែលមានប្រជាប្រិយភាព សមាជិកសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ តំណាងក្រុមប្រឹក្សាប្រជាជនឃុំ សមាជិករណសិរ្សឃុំ អនុប្រធានសមាគមជំរុញការសិក្សា​ឃុំកីមសេីុង និងប្រធានក្លិបផ្សព្វផ្សាយច្បាប់ស្រុកថ្កូវ ព្រះតេជព្រះ គុណយ៉ាង សុធន ឧស្សាហ៍និមន្តទៅជួបជុំព្រះសង្ឃនានាវត្តក្នុងស្រុក ដើម្បីរៀប ចំផ្សព្វផ្សាយបំផុសចលនាពុទ្ធបរិស័ទកសាងផ្នត់រស់នៅអារ្យធម៌ ឧស្សា ហ៍ពលកម្ម គិតគូរឲ្យប្អូនៗកុមាររៀនសូត្រនិងអនុវត្តនូវគោលការណ៍ គោលនយោបាយច្បាប់របស់រដ្ឋ។ ព្រះតេជព្រះគុណយ៉ាងសុធន មានព្រះថេរដីកា៖ "រយៈពេលកន្លង បក្សនិងរដ្ឋបានយកចិត្តទុកដាក់គិតគូរ ជីវភាពឲ្យមាមីងជនរួមជាតិខ្មែរ មានដូច៖ ឧបត្ថម្ភផ្ទះនៅ ឲ្យបុលទុនផលិតកម្ម ម្ល៉ោះហើយពុទ្ធបរិស័ទភាគច្រើនបានចាកផុតពីភាពក្រលំ បាក។ល។ ថ្វីបើដូច្នោះក្ដី នៅមានគ្រួសារមួយចំនួនដោយសារមិនទាន់ ចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ក្នុងការផលិតបានជាជីវភាពមិនទាន់ បានធូរធារ។ ព្រោះហេតុនោះ បានជាអាត្មាភាពឧស្សាហ៍សិក្សាស្រាវ ជ្រាវសៀវភៅ កាសែត និងទម្រង់រកស៊ីផ្សេងៗ ដើម្បីណែនាំពុទ្ធបរិស័ទ "
សមមិត្តយ៉ាងណារ៉ុង  លេខាគណៈកម្មាធិការបក្សឃុំកីមសេីុង ឲ្យដឹង៖ "អាស្រ័យបានព្រះតេជព្រះគុណយ៉ាងសុធនផ្សព្វផ្សាយនូវគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ បានជាសន្តិសុខនយោបាយ សណ្តាប់​ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគបានរក្សាខ្ជាប់។ មានគ្រួសារជាច្រើនជួបស្ថានភាពក្រលំបាក រដ្ឋអំណាចភូមិភាគមិនទាន់បានឧបត្ថម្ភផង ព្រះតេជព្រះគុណយ៉ាងសុធន រួមជាមួយនឹងគណៈកម្មការវត្តបានបវារណា ប្រជាជនក្នុងភូមិ ដើម្បីជួយគ្រួសារណាជួបការលំបាកមិនអាចឆ្លងផុតបាន។ ផ្ដើមពីនោះ មនោសញ្ចេតនារវាងអ្នកភូមិផង របងជាមួយនៅភូមិបាយឆៅកណ្តាល ប៉ុន្មានឆ្នាំកន្លងកាន់តែជិតស្និទ្ធ"

សឺនម៉ាល័យ- សេរី

ចែករំលែកអត្ថបទ