មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/06/2015 - 08:57

គិតគូរការងារសាសនាព្រមទាំងការងារសង្គម

ព្រះតេជព្រះគុណថាច់អៀង ព្រះចៅអធិការវត្តសិរីមណីសង្កែ ឃុំទ្រឿងខាញ់ ស្រុកឡុងភូ ខេត្តសុកត្រាំង ជាច្រើនឆ្នាំមកហើយ ក្រៅពីអស់ពីព្រះទ័យខិតខំបម្រើការងារសាសនា ព្រះអង្គនៅទាំងខិតខំបម្រើការងារសង្គម ជំរុញទឹកចិត្តមាមីងពុទ្ធបរិស័ទអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

ព្រះតេជព្រះគុណថាច់អៀង។

"ចាប់ពីពេលព្រះតេជព្រះគុណ ធ្វើជាព្រះចៅអធិការវត្ត សំណង់កុដិ សាលា ក្នុងវត្តត្រូវបានជួសជុលនិងកសាងថ្មី ជួយឲ្យវត្តសិរីមណីសង្កែ ក្លាយជាកន្លែងសក្ការបូជាដ៏សមរម្យ និងមានសោភណភាពជាង។ ទង្វើ ទាំងឡាយរបស់ព្រះតេជព្រះគុណ តែងមានតម្លាភាពនិងប្រកបដោយ អត្ថន័យ ម្ល៉ោះហើយមាមីងពុទ្ធបរិស័ទដរាបណាក៏ស្របគំនិតគ្នាគាំទ្រ ព្រះអង្គទាំងអស់។ព្រះតេជព្រះគុណជានិច្ចកាលតែងឃោសនាចលនា មាមីងពុទ្ធបរិស័ទ សាមគ្គីឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងគ្រាក្រលំបាក ដូច្នោះហើយបានជាមាមីងរស់នៅភូមិផងរបងជាមួយគ្នា មានសាមគ្គី ភាពនិងសុខដុមរមនា ស្រុះស្រួលនាំគ្នារួមវិភាគទានកសាងវត្តអារាម" លោកឡឹមសីថូ ប្រធានគណៈកម្មវត្តសិរីមណីសង្កែឲ្យដឹងដូច្នេះ ។

ឆ្នាំ១៩៩៩ ព្រះតេជព្រះគុណថាច់អៀង បានចូលវត្តសិរីមណីសង្កែបួស រៀន ធម៌អាថ៌វិន័យ និងអក្សរសាស្រ្ត។ ឆ្នាំ២០០៣ ពេលឃើញព្រះតេជ ព្រះគុណមានគុណសម្បត្តិល្អ ខ្នះខ្នែងក្នុងការងារវត្តអារាម គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទតែងតាំងព្រះអង្គធ្វើជាព្រះចៅអធិការវត្ត សិរីមណីសង្កែរហូតមក​ទល់បច្ចុប្បន្ន ។ ព្រះតេជព្រះគុណថាច់អៀង មានព្រះថេរដីកា៖"មុននេះបរិវេណវត្តទឹកលិចនៅរដូវភ្លៀង សាលាទានព្រះ វិហារចាស់ទ្រុឌទ្រោម អាត្មាភាពបានឃោសនាបវារណាមាមីងពុទ្ធបរិ ស័ទកសាង ជួសជុលវត្តអារាម និងគិតគូរឲ្យព្រះសង្ឃស្ងប់ព្រះទ័យគង់ នៅសិក្សារៀនសូត្រ"។ មុនពេលកសាងថ្មីឬក៏ជួសជុលសំណង់អី្វមួយ ក្នុងវត្តព្រះតេជព្រះគុណ តែងប្រជុំពិភាក្សាជាមួយនិងគណៈកម្មការវត្ត រួចផ្សព្វផ្សាយនូវគោលបំណងនោះ ជាឱរ៉ាលជូនដល់មាមីងពុទ្ធបរិស័ទ ។ ដូច្នោះ មាមីងតែងមានសទ្ធាជ្រះថ្លារួមវិភាគទានក្នុងការកសាង។ជាង ១២ឆ្នាំធ្វើជាព្រះចៅអធិការវត្ត ព្រះតេជព្រះគុណថាច់អៀង បានដឹកនាំ កសាងខ្លោងទ្វារវត្ត ទីធ្លា កុដិសាលានិងជួសជុលព្រះវិហារ បង្កលក្ខណ សម្បត្តិងាយស្រួលជូនមាមីងពុទ្ធបរិស័ទមកវត្តប្រជុំជីវកិច្ចវប្បធម៌ និងធ្វើសក្ការបូជាចំពោះព្រះពុទ្ធសាសនា។

ប៉ុន្មានឆ្នាំកន្លង ថ្វីត្បិតតែវត្តមិនទាន់មានលក្ខណសម្បត្តិបើកថ្នាក់ បង្រៀនភាសាបាលី ប៉ុន្តែព្រះ​តេជព្រះ​គុណថាច់អៀង ជានិច្ចកាលតែង ជំរុញទឹកចិត្ត និងបង្កលក្ខណសម្បត្តិជូនព្រះសង្ឃនិមន្តទៅរៀននៅវត្ត នានាក្នុងនិងក្រៅខេត្ត។ បច្ចុប្បន្ន វត្តមានព្រះសង្ឃចំនួន១០អង្គ កំ​ពុងរៀនភាសាបាលីនៅវត្តនានា ត្រូវបានព្រះតេជព្រះគុណឧបត្ថម្ភ​ថវិការៀនសូត្រ។ ទន្ទឹមនឹងនោះ ព្រះ​តេជព្រះ​គុណនៅទាំងកសាងបន្ទប់ រៀនចំនួន៣បន្ទប់ ដើម្បីបើកថ្នាក់បង្រៀនអក្សរខ្មែរជូនកូនចៅមាមីងពុទ្ធ បរិស័ទចំណុះជើងវត្ត។ រៀងរាល់ឆ្នាំ នាឱកាសវិស្សមកាល ព្រះអង្គតែង បើកថ្នាក់បង្រៀនអក្សរខ្មែរ ហើយមានសិស្សចូលរៀនជាង១០០នាក់ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣។

មិនត្រឹមតែគិតគូរកិច្ចការក្នុងវត្តប៉ុណ្ណោះទេ តែព្រះតេជព្រះគុណថាច់ អៀង នៅទាំងផ្គួបផ្សំផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋជូនដល់មាមីងពុទ្ធបរិស័ទរៀងរាល់ថ្ងៃសីលទៀតផង។ ពិសេស ចំពោះអ្នកក្រ អ្នកមានវ័យចំណាស់រស់នៅឯកោ ព្រះតេជព្រះគុណនិមន្តទៅដល់ផ្ទះឧបត្ថម្ភជាអង្ករ ប្រាក់ សួរសុខទុក្ខ ។ល។ ដើម្បីលើកទឹកចិត្តនិងជួយមាមីងឆ្លងកាត់ការលំបាកក្នុងជីវភាព ៕

យ្វីអាញ់-សឺនម៉ាល័យ

ចែករំលែកអត្ថបទ