ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ នៅក្រុងឌៀងបៀងភូ (ខេត្តឌៀង បៀង) គណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងខេត្តឌៀងបៀង បានរៀបចំពិធីអនុស្សាវរីយ៍ខួប៦០ឆ្នាំ ទិវាជ័យជម្នះឌៀងបៀងភូ (៧/៥/ ១៩៥៤-៧/៥ /២០១៤)យ៉ាងមហោឡារិក។
ពិធីមិទ្ទិញ ក្បួនព្យុហយាត្រាកងទ័ព ក្បួនដង្ហែ អនុស្សា វរីយ៍ខួប៦០ឆ្នាំទិវាជ័យជន្នះ ឌៀងបៀងភូរូបៈ TTXVN
ឋិតក្នុងបរិយាកាសដ៏មហោឡារិកនៃពិធីបុណ្យខួប តំណាងឲ្យបក្សនិងរដ្ឋ ប្រធានរដ្ឋទ្រឿងតឹងសាង បានអានសុន្ទរកថា សំដែងការគោរព រលឹកដឹងគុណរកអ្វីប្រៀបផ្ទឹមគ្មាន ចំពោះប្រធានហូជីមិញ ជាមគ្គទេសក៍ដ៏មហិមា វីរបុរសរំដោះជាតិ អ្នកវប្បធម៌ឆ្នើមពិភពលោក និងឧត្តមសេនីយ៍ឯកវ៉ង្វៀងយ៉ាប ជាសិស្សដ៏ឆ្នើមមួយរូបក្នុងចំណោមសិស្សដ៏ឆ្នើម ទាំងឡាយរបស់លោកប្រធានហូជីមិញ អគ្គមេបញ្ជាការកងទ័ព ជាមេបញ្ជាការផ្ទាល់ និងជាលេខាគណៈកម្មាធិការបក្សនៃយុទ្ធនាការឌៀង បៀងភូ។ បណ្តានាយឧត្តមសេនីយ៍ កម្មាភិបាល យុទ្ធជន យុវជនឈាន មុខអ្នកដឹកជញ្ជូនសម្ភារៈ និងកងទ័ពប្រជាជនទូទាំងប្រទេសបានអង់ អាចក្លាហាន ប្រយុទ្ធពលីជីវិត បង្កើតបានជាជ័យជម្នះឌៀងបៀងភូ។
ក្នុងយុទ្ធនាការជាប្រវត្តិសាស្រ្តនេះ មជ្ឈិមបក្ស រដ្ឋាភិបាល អគ្គគណៈកម្មាធិការបក្សកងទ័ព អគ្គមេបញ្ជាការដ្ឋានបានរៀបចំកៀរគរបានជាកម្លាំងដ៏ធំមួយ រួមមានកម្លាំងមនុស្សនិងកម្លាំងទ្រព្យរបស់ប្រជាជនវៀតបាក់ តីបាក់ តំបន់វាលរាបនិងតំបន់ដីកណ្តាលបាក់បូ អន្តរៈភូមិភាគ៤ ចូលរួមចំណែកជាមួយរណៈសិរ្ស។ លើសមរភូមិឌៀងបៀងភូ បញ្ជាការដ្ឋានយុទ្ធនាការ គណៈកម្មាធិការបក្សរណៈសិរ្ស ដឹកនាំដោយឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប ក្នុងខណៈពេលអនុវត្តការចង្អុលការយុទ្ធសាស្រ្ត និងគោលលំនាំវាយខ្មាំងដ៏ត្រឹមត្រូវរបស់ការិយាល័យនយោ បាយលោកប្រធានហូជីមិញ និងអគ្គគណៈកម្មាធិការបក្សកងទ័ព មានភាពឈ្លាសវៃ ដោយបានសម្រេចចិត្តផ្លាស់ប្តូរគោលលំនាំប្រយុទ្ធ ផ្តើមពី"វាយរហ័ស ដោះស្រាយរហ័ស "ប្តូរទៅជា" វាយមាំ សម្រុកមាំ "មុនពេលបើកឆាកប្រយុទ្ធ។ ក្រោយរយៈពេល ៥៦ ថ្ងៃយប់ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដោយស្មារតីប្តេជ្ញាប្រយុទ្ធ ប្តេជ្ញាឈ្នះ កងទ័ពយើងបានកម្ទេសទាំងស្រុងនូវសម្ព័ន្ធទីតាំងរបស់សត្រូវ។ យុទ្ធនាការឌៀងបៀងភូដណ្តើមបានជ័យ ជម្នះទាំងស្រុង ។
ប្រធានរដ្ឋបានអះអាង៖ ជ័យជម្នះឌៀងបៀងភូគឺជាជ័យជម្នះរបស់ស្មារ តីសាមគ្គីប្រយុទ្ធស្មោះស្ម័គ្រ ឥតប្រែចិត្តរបស់កងទ័ព និងប្រជាជន៣ប្រទេសវៀតណាម លាវ កម្ពុជា គឺជាជ័យជម្នះរួមរបស់បណ្តាជនជាតិ ដែលរងការគាបសង្កត់លើពិភពលោក។ ក្នុងរយៈពេលធ្វើសង្រ្គាមដ៏យូរអង្វែង និងទុក្ខលំបាកនោះ ប្រជាជនយើងទទួលបាននូវការគាំទ្រឧបត្ថម្ភ ដ៏មានតម្លៃអំពីសំណាក់រដ្ឋនិងប្រជាជនសហភាពសូវៀត ចិន បណ្តាប្រ ទេសសង្គមនិយមជាបងប្អូនបណ្តាជនជាតិរងការគាបសង្កត់ នៅទ្វីបអាស៊ី ទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងចលនាតស៊ូរបស់ប្រជាជនជឿន លឿនលើពិភពលោក ក្នុងនោះមានប្រជាជនជឿនលឿននៃប្រទេសបារាំងជាដើម។ បក្ស រដ្ឋ ប្រជាជនវៀតណាមចាំមិនភ្លេចនិងដឹងគុណចំពោះការគាំទ្រ ឧបត្ថម្ភដ៏ថ្លៃថ្នូរទាំងនោះ។
ប្រធានរដ្ឋបានគូសបញ្ជាក់ ប្រទេសជាតិយើង ក្រោយរយៈពេលជិត ៣០ឆ្នាំ អនុវត្តការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ អាស្រ័យបក្សផ្តួចផ្តើម និងដឹកនាំ ឃើញថាសម្រេចបានសមិទ្ធផលយ៉ាងធំធេង៖ រក្សាលំនឹងនយោបាយសង្គម ចាកផុតពីស្ថានភាពជាប្រទេសក្រីក្រមិនសូវរីកចម្រើន ។
ជីវភាពប្រជាជនត្រូវបានកែលម្អ ឋានៈនិងឥទ្ធានុភាពរបស់វៀតណាម នៅក្នុងតំបន់និងលើពិភពលោកត្រូវបានលើកកម្ពស់។ប៉ុន្តែបណ្តាសមិទ្ធផលដែលសម្រេចបាននៅតែពុំទាន់ស្មើទៅនឹងសក្តានុភាព និងប្រៀបខ្លាំងរបស់ប្រទេស។ សេដ្ឋកិច្ចអភិវឌ្ឍនៅយឺត ពុំទាន់ប្រកបដោយចីរភាព បណ្តាវិស័យវប្បធម៌សង្គម បរិស្ថាននៅខ្វះចន្លោះច្រើនប្រការមួយចំនួននៅមានកម្រិតក្រ បានដោះស្រាយក្លាយជាបញ្ហាបន្ទាន់ក្នុងសង្គម ។ល។ ស្ថានភាពនេះទាមទារទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព យើងត្រូវតែពង្រីកថ្វីដៃបញ្ញាវៀតណាម និងស្មារតីឌៀងបៀងភូ ពង្រីកកម្លាំងខាងក្នុងឲ្យដល់កម្រិតកំពូលដែលជាអត្ថន័យកំណត់សម្រេច រីឯការស្វែងរកការគាំទ្រពីកម្លាំងខាងក្រៅ គឺជាអត្ថន័យសំខាន់ឆ្លៀតប្រើ ប្រាស់ឲ្យអស់នូវកាលានុវត្តភាព ជម្នះការលំបាក សាកល្បង បង្កើតបាននូវស្នាដៃថ្មី ក្នុងបុព្វហេតុកសាងនិងការពាររឹងមាំមាតុភូមិវៀតណាម សង្គមនិយម។
ដើម្បីបញ្ជាក់ពីប្រជាជាតិវៀតណាម ធ្លាប់បង្កើតបាននូវបដិវត្តន៍ខែសីហា ដ៏មហិមាជ័យជម្នះ ឌៀងបៀងភូ ល្បីរន្ទឺទូទាំងពិភពលោក កក្រើករំពើកផែនដីនិងមហាជ័យជំនះនិទាឃរដូវឆ្នាំ១៩៧៥ ជាដាច់ខាតត្រូវតែមានស្មារតី កម្លាំងពលំ សមត្ថភាពនិងឆន្ទៈយ៉ាងគ្រប់គ្រាន់ ដើម្បីជំរុញប្រទេសឲ្យចាកផុតពីភាពក្រីក្រ ឱនថយ ឈានឡើងអារ្យធម៌ទំនើប។ លោកប្រធានរដ្ឋសំណូមពរទូទាំងប្រទេស គប្បីអនុវត្តឲ្យបានប្រសើរជាងទៀតនូវសេចក្តីសម្រេចមជ្ឈិម៤នីតិកាលXIស្តីពី" បញ្ហាជាបន្ទាន់ មួយចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន" ភ្ជាប់នឹងការអនុវត្តឲ្យបានសម្រេចដោយប្រសិទ្ធភាព និងជាក់ស្តែងនូវបទបញ្ជា០៣-CT/TW របស់ ការិយាល័យនយោបាយស្តីពី" បន្តការជំរុញយ៉ាងខ្លាំងក្លានូវការរៀនសូត្រធ្វើតាមគំរូសីលធម៌ហូជីមិញ "ប្តេជ្ញាតស៊ូច្រានថយនូវស្ថានភាពឱនថយខាងសតិអារម្មណ៍នយោបាយសីលធម៌ របៀបរស់នៅរបស់កម្មាភិបាល បក្ខជនក្នុងសង្គម។ ប្រឆាំងអំពីមន្រ្តីនិយម ពុករលួយ ខ្ជះខ្ជាយ រួចពង្រឹងបង្កើនការទំនុកចិត្តក្នុងប្រជាជនចំពោះបក្ស រដ្ឋ របបសង្គមនិយម បញ្ចេញកម្លាំងកសាងពង្រឹងគ្រឹះធារការពារប្រទេសទូទាំងប្រជាជន គ្រឹះធារសន្តិសុខប្រជាជនរឹងមាំ កសាងកងទ័ពប្រជាជន និងនគរបាល ប្រជាជនបដិវត្តន៍ រៀបរយសម្រាំង មានកម្លាំងគ្រប់គ្រាន់ដើម្បីអនុវត្តសម្រេចភារកិច្ចក្នុងដំណាក់កាលបដិវត្តន៍ថ្មី។ គិតគូរជីវភាពស្មារតី សម្ភារៈឲ្យបានប្រសើរជាងទៀតជូនអ្នកម្តាយវៀតណាមវីរភាព គ្រួ សារគោលនយោបាយ អ្នកមានសគុណចំពោះទឹកដីគិតគូរ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច លើកស្ទួយជីវភាពជនរួមជាតិនៅអតីតតំបន់ទីតាំងបដិវត្តន៍ និងតំបន់ព្រំដែន កោះសមុទ្រនៃមាតុភូមិ ក្នុងនោះ ពិសេសគឺប្រជាជនបណ្តាជនជាតិនៅតំបន់តីបាក់ដែលបានរួមទាំងកម្លាំងកាយ កម្លាំងប្រាជ្ញាដោយផ្ទាល់សម្រាប់ជ័យជំនះឌៀងបៀងភូ។
អត្ថន័យជ័យជំនះឌៀងបៀងភូល្បីរន្ទឺទូទាំងពិភពលោក កក្រើករំពើក ផែនដីជាព្រឹត្តិការណ៍ មួយដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្រ្ត និងជាក្តីមោទនៈរបស់ប្រជាជាតិវៀតណាមជានិច្ច។ លោកប្រធានរដ្ឋអំពាវនាវជនរួម ជាតិ យុទ្ធជនទូទាំងប្រទេស និងអាណិកជនយើងដែលរស់នៅបរទេស ចូរស្របគំនិត រួមកម្លាំងឆ្លៀតឱកាសល្អ ជម្នះការលំបាក សាកល្បង ជំរុញឲ្យបានគ្រប់ជ្រុង ជ្រោយនូវបុព្វហេតុមាតុភូមិផ្លាស់ថ្មី ដើម្បីទិសដៅ រួមនោះ គឺប្រជាជាតិសម្បូរសប្បាយ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ សមធម៌និងអារ្យធម៌៕
(ទីភ្នាក់ងារ សារពត៌មានវៀតណាម) បកប្រែៈ ថាច់សេរី-មុនី