ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/09/2026 - 22:41

កឹង​ធើ​បង្កើន​ទំ​នាក់​ទំនង​ សហ​ប្រតិ​បត្តិ​ការ​សារ​គមនាគមន៍​ជា​មួយ​កូរ៉េ​ខាង​ត្បូង 

(អ.ឡ​) - រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ទទួល​និង​ធ្វើ​ការ​ជា​មួយ​ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​ Seokyeong Broad​casting Co., Ltd. និង​តំ​ណាង​ទី​ក្រុង​ Jinju ខេត្ត​Gyeongsangnam (កូរ៉េ​ខាង​ត្បូង​) មក​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​កឹង​ធើ​។ នេះ​ជា​ឱ​កាស​សម្រាប់​ភា​គី​ទាំង​ពីរ​ទស្សនា​គ្រឹះ​ស្ថាន​ ដោះ​ដូរ​យោបល់​ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​សកម្ម​ភាព​កាសែត​ វិទ្យុ​ ទូរ​ទស្សន៍​និង​ស្វែង​រក​ឱ​កាស​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​សារ​គមនាគមន៍​។

ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​និង​ថ្នាក់​ដឹក​នាំ​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ក្នុង​កិច្ច​ជំ​នួប​ធ្វើ​ការ​ជា​មួយ​ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​ Seokyeong Broad​casting Co., Ltd. និង​តំ​ណាង​ទី​ក្រុង​ Jinju ខេត្ត​ Gyeongsangnam (កូរ៉េ​ខាង​ត្បូង)។

អញ្ជើញ​ចូល​រួម​ទទួល​និង​ធ្វើ​ការ​ជា​មួយ​ក្រុម​ការ​ងារ​មាន​លោក​ ឡេមិញ​ត្វឹង​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​។ ថ្នាក់​ដឹក​នាំ​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ មាន​លោក​ យឿង​ហូវូ​វ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​រង​; លោក​ស្រី​ ត្រឹង​ធី​ធូថាវ​ នា​យក​រង​; លោក​ថៃ​ហ្វាង​ហិញ​ នា​យក​រង​; លោក​ឡេហ្វាង​វិញ​ នា​យក​រង​; លោក​ឡេថេហ្វី​ នា​យក​រង​។

លោក​ឡេមិញ​ត្វឹង​ (ខាង​ស្តាំ) នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ការណ៍​ក្នុង​កិច្ច​ជំ​នួប​ធ្វើ​ការ​។

ថ្លែង​ក្នុង​កិច្ច​ទទួល​ លោក​ឡេមិញ​ត្វឹង​ បាន​ឧទ្ទេស​នាម​ចំ​ណុច​សំ​ខាន់​ៗអំ​ពី​ពិ​ធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​កឹង​ធើ​ ឆ្នាំ​២០២៥។ នេះ​មិន​ត្រឹម​តែ​ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ សិល្បៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បា​នទី​ក្រុង​កំ​ណត់​ទិស​ដៅ​កសាង​ជា​ផលិត​ផល​វប្ប​ធម៌​មាន​អត្ត​សញ្ញា​ណ​ដោយ​ឡែក​។

ពិ​ធី​បុណ្យ​ទាញ​យក​តម្លៃ​ពិ​សេស​របស់​ទី​ក្រុង​ព្រែក​ទន្លេ​ ដូច​ជា​ ទូក​កប៉ាល់​ ផ្សារ​អណ្តែ​ត ម្ហូប​អា​ហារ​ សិល្បៈ​និង​ជីវ​ភាព​សហ​គម​ន៍; គួប​ផ្សំ​នឹង​លំ​ហស​ម្តែង​សិល្បៈ​លើ​ផ្ទៃ​ទឹក​ជា​មួយ​ឆាក​នៅ​លើ​ច្រាំង​ ប្រើ​ប្រាស់​សំឡេង​ ពន្លឺ​ ដ្រូ​ននិង​កាំជ្រួច​។ ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ជួយ​ធ្វើ​ឱ្យ​ថ្មី​នូវ​របៀប​បង្ហាញ​តម្លៃ​ប្រវេ​ណី​ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​អត្ត​សញ្ញា​ណ​វប្ប​ធម៌​។

ក្នុង​រយៈ​ពេល​៦ថ្ងៃ​ប្រ​ព្រឹត្ត​ទៅ​ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១ ខែ​មក​រា​ ឆ្នាំ​២០២៦ ពិ​ធី​បុណ្យ​ទាក់​ទាញ​ភ្ញៀវ​ប្រ​មា​ណ​៥៧០.០០០លើក​នាក់​ ក្នុង​នោះ​មាន​ភ្ញៀវ​អន្តរ​ជាតិ​ប្រ​មា​ណ​៣០.​០០០លើក​នាក់​ ភ្ញៀវ​ស្នាក់​នៅ​ប្រ​មា​ណ​៩៣.០០០លើក​នាក់​។ ចំ​ណូល​សរុប​ពី​សកម្ម​ភាព​ពិ​ធី​បុណ្យ​និង​ទេស​ចរណ៍​សម្រេច​ប្រ​មា​ណ​៤៦០ពាន់​លាន​ដុង​។

តាម​ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​ កឹង​ធើ​មាន​ផែន​ការ​ចាត់​តាំង​ពិ​ធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​ឆ្នាំ​២០២៦ និង​មាន​បំ​ណង​បង្កើន​ការ​ទំ​នាក់​ទំនង​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ជា​មួយ​ភូមិ​ភាគ​នា​នា​ ដៃ​គូ​កូរ៉េ​ខាង​ត្បូង​។ ទី​ក្រុង​សង្ឃឹម​ថា​មាន​សកម្ម​ភាព​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ពេល​ខាង​មុខ​កាន់​តែ​ជាក់​ស្តែង​ តាម​រយៈ​នោះ​លើក​កម្ពស់​តួ​នា​ទី​របស់​វប្ប​ធម៌​ជា​ស្ពាន​តភ្ជាប់​រវាង​កឹង​ធើ​ជា​មួយ​ភូមិ​ភាគ​នា​នា​ ដៃ​គូ​និង​ប្រ​ជា​ជន​កូរ៉េ​ខាង​ត្បូង​។

លោក​យឿង​ហូវូ​វ (ខាង​ស្តាំ) សមា​ជិក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​រង​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ ឧទ្ទេស​នាម​អំ​ពី​អង្គ​ភាព​និង​ឱ​កាស​សហ​ប្រតិ​បត្តិ​ការ​។

ឧទ្ទេស​នាម​អំ​ពី​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ លោក​យឿង​ហូវូ​វ ឱ្យ​ដឹង​ថា​ កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ជា​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​សារ​គមនាគមន៍​ពហុវេទិកា​ ធ្វើ​សកម្ម​ភាព​លើ​វិស័យ​វិទ្យុ​ ទូរ​ទស្សន៍​ កាសែត​បោះ​ពុម្ព​ កាសែត​អេឡិច​ត្រូ​និកនិង​វេទិកា​ឌីជី​ថល​នា​នា​។

លោក​យឿង​ហូវូ​វ មាន​គោល​បំ​ណង​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​និង​ក្រុម​ហ៊ុន​ Seokyeong ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ពេល​ខាង​មុខ​ ជា​ពិ​សេស​គឺ​ដោះ​ដូរ​ សហ​ការ​ផលិត​នូវ​ផលិត​ផល​សារ​គមនាគមន៍​ភូមិ​ភាគ​; បណ្តុះ​បណ្តា​ល អភិវឌ្ឍ​ធន​ធាន​មនុស្ស​; សហ​ការ​ខាង​បច្ចេក​ទេស​និង​បច្ចេក​វិទ្យា​សារ​គមនាគមន៍​។

លោក​ Jaegyun Kwag នា​យក​ក្រុម​ហ៊ុន​ Seokyeong Broadcasting Co., Ltd. (SCS) ផ្តល់​ព័ត៌​មាន​អំ​ពី​អា​ជីវ​កម្ម​និង​តម្រូវ​ការ​សហ​ប្រតិ​បត្តិ​ការ​។

លោក​ Jaegyun Kwag នា​យក​ក្រុម​ហ៊ុន​ Seokyeong Broadcasting Co., Ltd. (SCS) ឱ្យ​ដឹង​ថា​ តាម​រយៈ​វី​ដេអូ​ឧទ្ទេស​នាម​អំ​ពី​ពិ​ធី​បុណ្យ​វប្ប​ធម៌​ទន្លេ​កឹង​ធើ​ លោក​ឃើញ​មាន​ភាព​ស្រ​ដៀង​គ្នា​ជា​ច្រើន​ជា​មួយ​ពិ​ធី​បុណ្យ​ព្រែក​ទន្លេ​ដ៏​ពិ​សេស​ នៅ​ទី​ក្រុង​ Jinju ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​។

តាម​លោក​ Jaegyun Kwag គោល​បំ​ណង​នៃ​ដំ​ណើរ​ការ​ងារ​នៅ​កឹង​ធើ​គឺ​ស្វែង​យល់​ បង្កើន​ទំ​នាក់​ទំនង​ក្នុង​វិស័យ​ទូរ​ទស្សន៍​ សារ​គមនាគមន៍​ វប្ប​ធម៌​និង​ទេស​ចរណ៍​។ ក្រុម​ហ៊ុន​ Seokyeong ធ្វើ​ សកម្ម​ភាព​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រ​ទេស​កូរ៉េ​លើ​វិស័យ​ជា​ច្រើន​ ក្នុង​នោះ​មាន​កាសែត​អេឡិច​ត្រូ​និក យូធូប​និង​ទូរ​ទស្សន៍​។

ក្រុម​ការ​ងារ​កូរ៉េ​ខាង​ត្បូង​បញ្ចាំង​ឧទ្ទេស​នាម​ពិ​ធី​បុណ្យ​គោម​ដែល​ទី​ក្រុង​ Jinju ចាត់​តាំង​។

លោក​ Jaegyun Kwag មាន​បំ​ណង​ពង្រីក​កិច្ច​ទំ​នាក់​ទំនង​ជា​មួយ​ភូមិ​ភាគ​នា​នា​ ក្នុង​នោះ​មា​នទី​ក្រុង​កឹង​ធើ​; ទន្ទឹម​នឹង​នោះ​ សង្ឃឹម​ថា​ទី​ក្រុង​ Jinju និង​ទី​ក្រុង​កឹង​ធើ​មាន​ឱ​កាស​បន្ថែម​ក្នុង​ការត​ភ្ជាប់​ ចែក​រំលែក​និង​ស្វែង​រក​ចំ​ណុច​ស្រ​ដៀង​គ្នា​ ជា​ពិ​សេ​សរ​វាង​ពិ​ធី​បុណ្យ​ព្រែក​ទន្លេ​នៃ​ភូមិ​ភាគ​ទាំង​ពីរ​។ តាម​រយៈ​នោះ​ ភា​គី​ទាំង​ពីរ​អាច​យល់​គ្នា​កាន់​តែ​ច្បាស់​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មិន​ត្រឹម​តែ​ក្នុង​វិស័យ​វប្ប​ធម៌​ ទេស​ចរណ៍​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អំ​ពី​ទូរ​ទស្សន៍​និង​សារ​គមនាគមន៍​។

ថ្នាក់​ដឹក​នាំ​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ថត​រូប​អនុ​ស្សរ​ណី​យ៍ជា​មួយ​ក្រុម​ការ​ងារ​នៅ​ស្ទូ​ឌីយូភាព​យន្ត​របស់​អង្គ​ភាព​។

ក្នុង​កិច្ច​ជំ​នួប​ធ្វើ​ការ​ ភា​គី​ទាំង​ពីរ​បាន​ដោះ​ដូរ​យោបល់​អំ​ពី​សក្ដា​នុភាព​ ឱ​កាស​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​ចាត់​តាំង​ពិ​ធី​បុណ្យ​និង​កិច្ច​ការ​សារ​គមនាគមន៍​រវាង​ស្ថា​ប័ន​ទូរ​ទស្សន៍​នៃ​ភូមិ​ភាគ​ទាំង​ពីរ។

មុន​នោះ​ លោក​ឡេមិញ​ត្វឹង​ បាន​នាំ​ក្រុម​ការ​ងារ​ទស្សនា​ទី​តាំង​ចាត់​តាំង​ពិ​ធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​នៅ​តំ​បន់​ព្រែក​ខាយលួង​ និង​ឧទ្ទិស​នាម​អំ​ពី​លក្ខ​ណៈពិ​សេស​នៃ​ពិ​ធី​បុណ្យ​។ បន្ទាប់​មក​ ក្រុម​ការ​ងារ​បាន​ទស្សនា​កំ​ពង់​ផែ​និញកេវ។

លោក​ឡេមិញ​ត្វឹង​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ នាំ​ក្រុម​ការ​ងារ​ទស្សនា​ទី​តាំង​ដែល​គ្រោង​ចាត់​តាំង​ពិ​ធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​នៅ​តំ​បន់​ព្រែក​ខាយលួង​។​

ក្រុម​ការ​ងារ​ទស្សនា​កំ​ពង់​ផែ​និញកេវ​។

ណាម​ហឿង - សុផន​

ចែករំលែកអត្ថបទ