ដើម្បីបង្កការផ្លាស់ប្តូរជាវិជ្ជមានក្នុងយល់ដឹង និងសកម្មភាពរបស់សហគមន៍ គណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា (ក្រុងកឹងធើ) បានសហការចាត់តាំងបណ្តាសកម្មភាពផ្សព្វផ្សាយការពារបរិស្ថានឆ្នាំ ២០២៦ នៅតាមមណ្ឌលប្រជាជន រស់នៅ។ ព្រឹត្តិការណ៍នេះសង្កត់ធ្ងន់លើគោលដៅផ្លាស់ប្តូរពីការផ្សព្វផ្សាយទៅជាសកម្មភាពជាក់ស្តែង ជាជំហានឆ្ពោះដល់ការបង្កទម្លាប់រស់នៅបៃតងក្នុងគ្រួសារនីមួយៗ។
បណ្តាសកម្មភាពផ្សព្វផ្សាយ បានគណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វាសហការអនុវត្តជាមួយគម្រោង “ពង្រឹងសមត្ថភាពផ្លាស់ប្តូរថាមពលបង្កើតឡើងវិញ និងគ្រប់គ្រងកាកសំណល់បរិស្ថានដោយចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង” (ហៅកាត់ថា គម្រោង K1 - សង្កាត់ខាញ់ហ្វា)។ គម្រោងនេះឧបត្ថម្ភដោយ CFK និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្លងតាមរយៈអង្គការ ActionAid នៅវៀតណាម។ សកម្មភាពនេះបានទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំនៃគណៈ ផ្នែកនិងអង្គការមហាជន កម្មាភិបាលនៃគម្រោង K1 និងប្រជាជនយ៉ាងច្រើនកុះករនៅតាមមណ្ឌលប្រជាជនរស់នៅគំរូដូចជា យ៉ៃឡាំង, ផ្នោតម, តឹងឡឹប ។

ចាត់តាំងការផ្សព្វផ្សាយអនុវត្តការងារការពារបរិស្ថានឆ្នាំ ២០២៦ នៅមណ្ឌលតឹងឡឹប។
នៅតាមទីតាំងផ្សព្វផ្សាយ គណៈចាត់តាំងបានពាំនាំនូវខ្លឹមសារសំខាន់ៗអំពីការងារការពារបរិស្ថានឆ្នាំ ២០២៦ យ៉ាងជិតស្និទ្ធ និងជាក់ស្តែង។ ចំណុចសំខាន់នៃការផ្សព្វផ្សាយគឺលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់រដ្ឋអំណាច អង្គការមហាជន ជាពិសេសគឺគ្រួសារនីមួយៗក្នុងការថែរក្សាអនាម័យរួម។ ប្រជាជនបានណែនាំលម្អិតអំពីរបៀបប្រមូល បែងប្រភេទ និងវិនិច្ឆ័យសំរាមត្រឹមត្រូវតាមបទប្បញ្ញត្តិ; ព្រមទាំងបានចលនាប្តេជ្ញាចិត្តនិយាយថាគ្មានចំពោះទង្វើបោះចោលសំរាមចេញទៅក្រៅផ្លូវ បោះចុះព្រែកនិងទីសាធារណៈ។ លោកស្រី ថាច់ធីយ៉ឹង – ប្រធានគណៈប្រជាជនមណ្ឌលផ្នោតម បានឱ្យដឹង៖ “ឆ្លងតាមរយៈសកម្មភាពផ្សព្វផ្សាយបែបនេះ មាមីងប្រជាជននៅលើភូមិឋានក៏ក្តាប់បានព័ត៌មាន ម្ចាស់ការជាងក្នុងការថែរក្សាអនាម័យរួម ក៏ដូចជាការបែងប្រភេទសំរាមក្នុងជីវភាព ដើម្បីមានទិសដៅវិនិច្ឆ័យបានត្រឹមត្រូវ ជៀសវាងការបង្កកខ្វក់បរិស្ថាន”។
ថ្នាក់ដឹកនាំសង្កាត់ខាញ់ហ្វាបានកំណត់ច្បាស់ថា ការការពារបរិស្ថានជាតួនាទីរបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល ដែលក្នុងនោះប្រជាជនដើរតួនាទីជាស្នូល។ ឆ្លងតាមរយៈការរក្សាជាប្រចាំនូវសកម្មភាពឃោសនាដោយរូបភាពជាច្រើន ភូមិភាគសង្ឃឹមថានឹងជួយប្រជាជនបន្តិចម្តងៗ បង្កើតទម្លាប់ម្ចាស់ការវិនិច្ឆ័យកាកសំណល់សំរាមក្នុងជីវភាព និងការពារទេសភាពនៅកន្លែងរស់នៅ។ ទន្ទឹមជាមួយនឹងការចលនា រដ្ឋអំណាចភូមិភាគក៏បានឯកភាពពង្រឹងវិន័យតាមរយៈការបង្កើនការត្រួតពិនិត្យ និងឃ្លាំមើល។ កងកម្លាំងសមត្ថកិច្ចនឹងល្បាតជាប្រចាំ ដើម្បីរកឃើញទាន់ពេល ដាស់តឿន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីចេតនាប្រព្រឹត្តិល្មើសបទប្បញ្ញត្តិស្តីពីការការពារបរិស្ថាន។ ទន្ទឹមនឹងនោះ សង្កាត់ក៏ពង្រីកអតិបរមាតួនាទីរបស់អង្គការមហាជនក្នុងការបំផុសចលនាកសាងដងផ្លូវ និងមណ្ឌលប្រជាជនរស់នៅ “ភ្លឺ - បៃតង - ជ្រះ - ស្អាត”។
“ស្នើឱ្យបណ្តាគណៈ ផ្នែក និងមណ្ឌលនានាត្រូវបន្តជំរុញសកម្មភាពអនាម័យបរិស្ថានឱ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្តែង។ លោកបានរំលឹក ត្រូវយកចិត្តទុកដាក់តាមដានយ៉ាងម៉ឺងម៉ាត់នូវភូមិសាស្រ្តដែលមានហានិភ័យខ្ពស់អំពីការកខ្វក់បរិស្ថាន ដូចជាប្រព័ន្ធព្រែកប្រឡាយ និងទីសាធារណៈដែលមានមនុស្សរស់នៅកុះករ” លោក តូថាញញី - ប្រធានការិយាល័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុង បានសង្កត់ធ្ងន់ដូច្នេះ។

ប្រជាជនកំពុងស្តាប់កម្មាភិបាលផ្សព្វផ្សាយគម្រោងអនុវត្តការងារការពារបរិស្ថាននៅមណ្ឌលយ៉ៃឡាំង។
ឆ្លងតាមរយៈសកម្មភាពនេះ ថ្នាក់ដឹកនាំសង្កាត់ខាញ់ហ្វាបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការផ្លាស់ប្តូរពីការផ្សព្វផ្សាយទៅជាសកម្មភាពជាក់ស្តែង ដោយផ្តោតលើការធ្វើអនាម័យទីសាធារណៈ ព្រែកប្រឡាយ និងចំណុចក្តៅកខ្វក់បរិស្ថាន ។ គោលដៅចម្បងគឺធ្វើឱ្យកម្មាភិបាល បក្ខជន និងប្រជាជនម្នាក់ៗឱ្យក្លាយជាស្នូលសកម្ម រួមដៃគ្នារក្សាជាប្រចាំនូវរបៀបរស់នៅបៃតង - ជ្រះ - ស្អាត រួមចំណែកលើកកម្ពស់ទិដ្ឋភាពទីក្រុងរបស់ភូមិភាគ៕
ថាញហុង-វ៉ាន់តឹន