ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/09/2026 - 12:03

អនុ​ប្រ​ធាន​រដ្ឋ​សភា​ លោក​ស្រី​ ង្វៀង​ធី​ហុង​ និង​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ លោក​ដោថាញ​ប៊ិញ អញ្ជើញ​ចូល​រួម​ពិ​ធី​បើក​បវេសនកាល​នៅ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ 

(អ.ឡ​) - នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ លោក​ស្រី​ ង្វៀង​ធី​ហុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​ប្រ​ធាន​រដ្ឋ​សភា​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ និង​លោក​ដោថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​ បាន​អញ្ជើញ​ចូល​រួម​ពិ​ធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦-២០២៧ នៅ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ (ឃុំ​ចូវ​ថា​ញ់)។

អនុ​ប្រ​ធាន​រដ្ឋ​សភា​ លោក​ស្រី​ង្វៀង​ធី​ហុង​ និង​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ លោក​ដោថាញ​ប៊ិញ ព្រម​ទាំង​អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​អញ្ជើញ​ចូល​រួម​ពិ​ធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦-២០២៧ នៅ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ (ឃុំ​ចូវ​ថា​ញ់ ទី​ក្រុង​កឹង​ធើ​)។

អញ្ជើញ​ចូល​រួម​ពិ​ធី​នេះ​ មាន​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​វប្ប​ធម៌​-សង្គម​នៃ​រដ្ឋ​សភា​ ថ្នាក់​ដឹក​នាំ​ការិយា​ល័យ​រដ្ឋ​សភា​ តំ​ណាង​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ លោក​ស្រី​ ឡេធី​ថាញ​ឡា​ម អនុ​ប្រ​ធាន​ទទួល​បន្ទុក​ គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​ លោក​ស្រី​ត្រឹង​ធី​ហ្វៀង​ នា​យក​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ឃុំ​ចូវ​ថា​ញ់។

 

អនុ​ប្រ​ធាន​រដ្ឋ​សភា​ លោក​ស្រី​ ង្វៀង​ធី​ហុង​ និង​អ្នក​តំ​ណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ពិ​ធី​បើក​បវេសនកាល​ ឆ្នាំ​សិក្សា​ ថ្មី​២០២៦-២០២៧ នៅ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ (ឃុំ​ចូវ​ថា​ញ់ ទី​ក្រុង​កឹង​ធើ​)។

 

លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ លោក​ដោថាញ​ប៊ិញ និង​អ្នក​តំ​ណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ពិ​ធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦-២០២៧ នៅ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ (ឃុំ​ចូវ​ថា​ញ់ ទី​ក្រុង​កឹង​ធើ​)។

ពិ​ធី​បើក​បវេសនកាល​ ចាប់​ផ្តើម​ដោយ​ការស​ម្តែង​សិល្បៈ​ចំ​នួន​ ២ ឈុត​ សម្តែង​ដោយ​ក្រុម​សិល្បៈ​នៃ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ បង្ក​បរិយាកាស​រីក​រាយ​និង​ប្រ​កប​ដោយ​ភាព​ចម្រុះ​ពណ៌​។ បន្ទាប់​មក​គណៈ​ប្រតិ​ភូ​និង​លោក​គ្រូ​ អ្នក​គ្រូ​ បាន​រួម​គ្នា​អនុ​វត្ត​ពិ​ធី​ស្វាគមន៍​សិស្ស​ដែល​ចូល​រៀន​ថ្មី​ ៧៨១ នាក់​ ក្នុង​នោះ​ មាន​សិស្ស​ថ្នាក់​ទី​៦ ចំ​នួន​ ៤០៦ នាក់​ និង​សិស្ស​ថ្នាក់​ទី​១០ ចំ​នួន​ ៣៧៥ នាក់​។

 

ការស​ម្តែង​សិល្បៈ​ក្នុង​ពិ​ធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ នៅ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ ឃុំ​ចូវ​ថា​ញ់ (ទី​ក្រុង​កឹង​ធើ​)។

 

ក្តី​រីក​រាយ​របស់​សិស្សា​នុសិស្ស​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ ឃុំ​ចូវ​ថា​ញ់ (ទី​ក្រុង​កឹង​ធើ​) ។

អនុ​វត្ត​គោល​ការណ៍​រៀប​ចំ​គ្រឹះ​ស្ថាន​អប់​រំ​រដ្ឋ​ អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ បាន​បង្កើត​ឡើង​ដោយ​ការ​រួម​បញ្ចូល​រវាង​អនុ​វិទ្យា​ល័យ​ង្វៀង​វ៉ាំង​គ្វី​ និង​វិទ្យា​ល័យ​ង៉ាសាវ​; បន្ទាប់​ពី​ការ​រៀប​ចំ​ឡើង​វិញ​ សា​លា​មាន​ថ្នាក់​រៀន​ ៥៩ បន្ទប់​ និង​សិស្សា​នុសិស្ស​សរុប​ ២.៥៧៥ នាក់​។ នេះ​ជា​ឱ​កាស​សម្រាប់​សា​លា​ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន​ មូល​ដ្ឋាន​សម្ភារៈ​និង​ពង្រីក​កង​ជួរ​គ្រូ​បង្រៀន​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ និង​ផ្តល់​ឱ​កាស​កាន់​តែ​ល្អ​ប្រសើរ​ដល់​សិស្សា​នុសិស្ស​។

ក្នុង​ឱ​កាស​នេះ​ លោក​ស្រី​ង្វៀង​ធី​ហុង​ អនុ​ប្រ​ធាន​រដ្ឋ​សភា​ បាន​ជូន​អា​ហា​រូប​ករណ៍​ ៥០ ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​ ១ លាន​ដុង​) ដើម្បី​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​ និង​អំ​ណោយ​មួយ​ចំ​ណែក​ជូន​ដល់​សមូហ​ភាព​សា​លា​រៀន​។

 

លោក​ស្រី​ ង្វៀង​ធី​ហុង​ អនុ​ប្រ​ធាន​រដ្ឋ​សភា​ (ខាង​ឆ្វេង​) ផ្តល់​ជូន​អា​ហា​រូប​ករណ៍​ដល់​តំ​ណាង​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ ដើម្បី​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។

លោក​ដោថាញ​ប៊ិញ តំ​ណាង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​ជូន​អា​ហា​រូប​ករណ៍​ ៤០ ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​ ១ លាន​ដុង​) ជូន​ថ្នាក់​ដឹក​នាំ​សា​លា​ ដើម្បី​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។

 

លោក​ ដោថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​ ជូន​អា​ហា​រូប​ករណ៍​ដល់​តំ​ណាង​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ ដើម្បី​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។

 

លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ជូន​អា​ហា​រូប​ករណ៍​ ២០ ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​ ១ លាន​ដុង​) ជូន​ថ្នាក់​ដឹក​នាំ​សា​លា​ ដើម្បី​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។

ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ បាន​ប្រ​គល់​ជូន​ថវិកា​មូល​និធិ​អា​ហា​រូប​ករណ៍​ចំ​នួន​ ១០ លាន​ដុង​ដល់​សា​លា​រៀន​ ដើម្បី​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ ក្រៅ​ពី​នេះ​ គណៈ​ចាង​ហ្វាង​សា​លា​ក៏​បាន​កៀរ​គរ​អង្គ​ការ​ និង​បុគ្គល​នា​នា​ឧបត្ថម្ភ​សៀវ​ភៅ​សរ​សេរ​ ៥០០ ក្បាល​ កង់​ ៦ គ្រឿង​ និង​អា​ហា​រូប​ករណ៍​ ៣០ ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​ ៥០០.០០០ ដុង​) ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។

អំ​ណោយ​និង​អា​ហា​រូប​ករណ៍​ដែល​បាន​ផ្ដល់​ជូន​ទាំង​អស់​នេះ​ មិន​ត្រឹម​តែ​មាន​តម្លៃ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កប់​នូវ​ក្តី​ស្រ​ឡាញ់​ ការ​ជឿ​ជាក់​និង​ការ​ចែក​រំលែក​ដ៏​កក់​ក្តៅ​ពី​សង្គម​ទាំង​មូល​ចំ​ពោះ​សិស្សា​នុ សិស្ស​។ ឆ្លង​តាម​រយៈ​នេះ​ បាន​រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​ បង្ក​ទំនុក​ចិត្ត​និង​ឆន្ទៈ​តស៊ូ​ ដើម្បី​ឱ្យ​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​ ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ និង​សម្រេច​បាន​លទ្ធ​ផល​ល្អ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​។

បន្ទាប់​ពី​ពិ​ធី​បើក​បវេសនកាល​របស់​សា​លា​ គណៈ​ប្រតិ​ភូ​ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​ជាង​ ១.៤០០ នាក់​ នៃ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ បាន​ទស្សនា​កម្ម​វិធី​ ពិ​ធី​បើក​បវេសនកាល​ទូ​ទាំង​ប្រ​ទេស​ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦-២០២៧ ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរ​ទស្សន៍​ VTV1 នៃ​ស្ថានីយ​ទូរ​ទស្សន៍​វៀត​ណាម​៕

ក្វឹក​ថា​យ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ