ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/09/2026 - 12:12

សិស្សា​នុសិស្ស​ទី​ក្រុង​កឹង​ធើ​ជាង​ ៦៨០.០០០នាក់​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦-២០២៧ 

ព្រឹក​នេះ​ ថ្ងៃ​ទី​៥ ខែ​កញ្ញា​ រួម​ជា​មួយ​សិស្សា​នុសិស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ប្រ​ទេស​ សិស្សា​នុសិស្ស​ទី​ក្រុង​កឹង​ធើ​ជាង​ ៦៨០.០០០នាក់​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​២០២៦-២០២៧។

សា​លា​អនុ​វិទ្យា​ល័យ​និញកេវ​ - សាខា​ត្រឹង​ហឹង​ដាវ​ទទួល​សិស្ស​ថ្នាក់​ទី​៦ក្នុង​ថ្ងៃ​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​។

ពិ​ធី​បើក​បវេសនកាល​ឆ្នាំ​នេះ​បាន​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ដល់​គ្រឹះ​ស្ថាន​អប់​រំ​នា​នា​នៅ​ទូ​ទាំង​ប្រ​ទេស​ ដោយ​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​មជ្ឈ​មណ្ឌល​ដាក់​នៅ​សា​លា​វិទ្យា​ល័យ​អន្តេ​វា​សិក​មឿង​ខឿង ខេត្ត​ឡាវ​កៃ​។ នៅ​តាម​បណ្តា​ខេត្ត​ ទី​ក្រុង​ចាត់​តាំង​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ជា​ផ្លូវ​ការ​មួយ​ដើម្បី​ភ្ជាប់​ជា​មួយ​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​មជ្ឈ​មណ្ឌល​។ នៅ​ទី​ក្រុង​កឹង​ធើ​ ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ផ្លូវ​ការ​ដាក់​នៅ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ ឃុំ​ចូវ​ថា​ញ់។ ពិ​ធី​បើក​បវេសនកាល​បាន​ចាត់​តាំង​តាម​ទិស​ព្រម​ៗគ្នា​រវាង​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​មជ្ឈ​មណ្ឌល​និង​គ្រឹះ​ស្ថាន​អប់​រំ​នា​នា​។ បណ្តា​សា​លា​រៀន​នឹង​តភ្ជាប់​ជា​មួយ​កម្ម​វិធី​រួម​។ បន្ទាប់​ពី​ខ្លឹម​សារ​នា​នា​របស់​កម្ម​វិធី​ ពិ​ធី​ទូង​ស្គរ​បើក​បវេសនកាល​ត្រូវ​បាន​អនុ​វត្ត​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​នីមួយៗ​ បង្ក​បរិយាកាស​ឯក​ភាព​គ្នា​ ប៉ុន្តែ​នៅ​តែ​ធា​នា​ពិ​ធី​បើក​បវេសនកាល​ប្រ​ព្រឹត្ត​ទៅ​ដោយ​ផ្ទាល់​នៅ​សា​លា​នីមួយៗ​។

លោក​ស្រី​ ត្រឹង​ធី​ហ្វៀង​ (ជួរ​ក្រោយ​ ទី​ពីរ​ពី​ឆ្វេង​) នា​យក​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ ទស្សន​កិច្ច​និង​សួរ​សុខ​ទុក្ខ​អ្នក​គ្រូ​និង​កុមារ​សា​លាម​ត្តេយ្យ​អាង​ប៊ិញ (ទី​តាំង​សា​លា​មណ្ឌល​) ក្នុង​ថ្ងៃ​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​។

គ្រូ​បង្រៀន​និង​សិស្ស​ថ្នាក់​ទី​១ សា​លា​បឋម​សិក្សា​និញកេវ​ (ទី​តាំង​សា​លា​មណ្ឌល​) ក្នុង​ថ្ងៃ​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​។

តាម​លោក​ស្រី​ ត្រឹង​ធី​ហ្វៀង​ នា​យក​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​ល នៅ​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​សិក្សា​ ២០២៦-២០២៧ ជា​ឆ្នាំ​ដំ​បូង​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​ ១៤ របស់​បក្ស​ និង​បន្ត​ធ្វើ​ឱ្យ​ជាក់​លាក់​នូវ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧១-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ស្តី​ពី​លោត​ផ្លោះ​ក្នុង​ការ​អភិវឌ្ឍ​ការ​អប់​រំ​និង​បណ្តុះ​បណ្តា​ល ផ្នែក​អប់​រំ​ទី​ក្រុង​ប្តេជ្ញា​ចិត្ត​ឆ្លង​កាត់​ការ​លំ​បាក​ លោត​ផ្លោះ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ​ ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ កសាង​បរិយាកាស​សា​លា​រៀន​ "សុវត្ថិ​ភាព​ - ត្រឹម​ត្រូវ​ល្អ​ - មនុស្ស​ធម៌​ - សុភ​មង្គល​"។

ទន្ទឹម​នឹង​នេះ​ ឆ្នាំ​សិក្សា​២០២៦-២០២៧ ក៏​ពាំ​នាំ​នូវ​ក្តី​រំ​ពឹង​ទុក​អំ​ពី​ឆ្នាំ​ "ផ្លាស់​ថ្មី​គំ​និត​ - ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ - លទ្ធ​ផល​ពិត​ប្រាកដ​"។ អនុ​វត្ត​គោ​លន​យោ​បាយ​របស់​បក្ស​ រដ្ឋ​និង​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​បាន​ផ្តុំ​កម្លាំង​ចង្អុល​ការ​ សហ​ការ​ចាត់​តាំង​ព្រម​ៗគ្នា​នូវ​ភារ​កិច្ច​ត្រៀម​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។

ជាក់​ស្តែង​ បាន​អនុ​វត្ត​សម្រេច​សេច​ក្តី​សម្រេច​ចិត្ត​អំ​ពី​ការ​សម្រិត​សម្រាំង​គ្រឹះ​ស្ថាន​អប់​រំ​មត្តេយ្យ​សិក្សា​ បឋម​សិក្សា​ មធ្យម​សិក្សា​ មជ្ឈ​មណ្ឌល​អប់​រំ​វិជ្ជា​ជី​វៈ​-អប់​រំ​ជា​ប្រ​ចាំ​សា​លា​រដ្ឋ​នៅ​លើ​ភូមិ​ឋាន​។ ទូ​ទាំង​ទី​ក្រុង​មុន​ពេល​សម្រិត​សម្រាំង​មាន​ ១.១៥៦ គ្រឹះ​ស្ថាន​អប់​រំ​រដ្ឋ​ ក្រោយ​ពី​សម្រិត​សម្រាំង​នៅ​៤០៦គ្រឹះ​ស្ថាន​។ ផ្នែក​អប់​រំ​ទី​ក្រុង​សហ​ការ​ជា​មួយ​អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​ចាត់​តាំង​វិនិយោគ​សាង​សង់​ បង្កើន​កម្រិត​ ជួស​ជុល​និង​ទិញ​សម្ភារៈ​បរិក្ខារ​ ៣២/៣២គម្រោង​ ដោយ​ចំ​ណាយ​ថវិកា​វិនិយោគ​សរុប​ជាង​ ៩៦៣ពាន់​លាន​ដុង​; ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បែង​ចែក​ថវិកា​ ៦០ពាន់​លាន​ដុង​ដើម្បី​កែ​លម្អ​ បង្កើន​កម្រិត​ ជួស​ជុល​ជួរ​សំ​ណង់​ដែល​ចាំ​បាច់​ ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​ស្នើ​សុំ​បន្ថែម​តុ​កៅ​អី​ចំ​នួន​១៧.៣៩៥...

សា​លា​អនុ​វិទ្យា​ល័យ​និញកេវ​ - សាខា​ត្រឹង​ហឹង​ដាវ​ទទួល​សិស្ស​ថ្នាក់​ទី​៦ក្នុង​ថ្ងៃ​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​។

ផ្នែក​អប់​រំ​ចាត់​តាំង​ពិ​និត្យ​ឡើង​វិញ​ បូក​សរុប​តម្រូវ​ការ​ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ផែន​ការ​អនុ​វត្ត​ជំនួយ​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​ដល់​សិស្សា​នុសិស្ស​ជា​គ្រួ​សារ​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​និង​សិស្សា​នុសិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​កំ​ពុង​សិក្សា​នៅ​គ្រឹះ​ស្ថាន​អប់​រំ​ចំ​ណុះ​៣៨ឃុំ​ សង្កាត់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​; ដោយ​មាន​សិស្សា​នុសិស្ស​២៦.៩៩៩នាក់​បាន​ជំនួយ​ ចំ​ណាយ​ថវិកា​សរុប​ជាង​៥,៧ពាន់​លាន​ដុង​។ សរុប​មក​ ទី​ក្រុង​បាន​ធា​នា​គ្រប់​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​បម្រើ​តម្រូវ​ការ​សិក្សា​របស់​សិស្សា​នុសិស្ស​គ្រប់​កម្រិត​សិក្សា​។

ចំ​ពោះ​កង​ជួរ​កម្មា​ភិបាល​ ទូ​ទាំង​ផ្នែក​បច្ចុប្បន្ន​មាន​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​ បុគ្គលិក​ចំ​នួន​ ៣៩.១៣៩នាក់​; គ្រូ​បង្រៀន​ ៩៥,៧៨% សម្រេច​កម្រិត​បទ​ដ្ឋាន​ ក្នុង​នោះ​មាន​ ២៣,៩៦% សម្រេច​លើស​កម្រិត​បទ​ដ្ឋាន​តាម​បទ​បញ្ញត្តិ​។ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លបាន​ជ្រើស​រើស​បុគ្គលិក​ចំ​នួន​៣០៩នាក់​និង​ពិ​និត្យ​ដំ​ឡើង​ថ្នាក់​តួ​នា​ទី​វិជ្ជា​ជី​វៈ​ជូន​បុគ្គលិក​ជិត​ ១.៩០០នាក់​នៅ​តាម​អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​ក្រោម​ឱ​វាទ​ឡើង​កម្រិត​ III កម្រិត​II ...

គ្រូ​បង្រៀន​សា​លាម​ត្តេយ្យ​ដាយ​ហាយ​ (ទី​តាំង​សា​លា​មណ្ឌល​) ត្រៀម​សម្ភារៈ​បរិក្ខារ​ ឧប​ករណ៍​បង្រៀន​...បម្រើ​ឆ្នាំ​សិក្សា​ថ្មី​។

ហេ​ដ្ឋារចនា​សម្ព័ន្ធ​សា​លាម​ត្តេយ្យ​ដាយ​ហាយ​ (ទី​តាំង​សា​លា​មណ្ឌល​) បាន​សាង​សង់​ថ្មី​ដោយ​ចំ​ណាយ​ថវិកា​សរុប​ ២៩ពាន់​លាន​ដុង​ បម្រើ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។

ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ទូ​ទាំង​ផ្នែក​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ លើក​កម្ពស់​សុពល​ភាព​ ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​រដ្ឋ​លើ​វិស័យ​អប់​រំ​; ផ្លាស់​ថ្មី​ការ​គ្រប់​គ្រង​សា​លា​រៀន​តាម​ទិស​ដៅ​ទំនើប​ ប្រ​ជា​ធិ​បតេយ្យ​ បើក​ចំ​ហ​ តម្លា​ភាព​ ស្វយ័ត​តភ្ជាប់​ជា​មួយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បក​ស្រាយ​; ផ្លាស់​ថ្មី​ការ​ប្រឡង​ ត្រួត​ពិ​និត្យ​ វាយ​តម្លៃ​និង​ត្រួត​ពិ​និត្យ​គុណ​ភាព​អប់​រំ​; លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​ កៀរ​គរ​ធន​ធាន​នា​នា​វិនិយោគ​សម្រាប់​អប់​រំ​; ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ កែ​ទម្រង់​រដ្ឋ​បាល​...

កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​សហ​ការ​ជា​មួយ​ VTV១ អនុ​វត្ត​ការត​ភ្ជាប់​ទូរ​ទស្សន៍​ផ្សាយ​ផ្ទាល់​នៅ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ ឃុំ​ចូវ​ថា​ញ់ ទី​ក្រុង​កឹង​ធើ​; ព្រម​ទាំង​ចាប់​យក​រលក​សញ្ញា​ VTV១ពិ​ធី​បើក​បវេសនកាល​ចាប់​ពី​ម៉ោង​៧និង​៣០នា​ទី​ដល់​ម៉ោង​៨និង​៤០នា​ទី​ ថ្ងៃ​សៅរ៍​ទី​៥ ខែ​កញ្ញា​ ឆ្នាំ​២០២៦ផ្សាយ​នៅ​លើ​ប៉ុស្តិ៍​ទូរ​ទស្សន៍​កឹង​ធើ​១។ វិទ្យុ​កឹង​ធើ​ FM ប្រេ​កង់​ ៩៧,៣Mhz បន្ត​ទទួល​រលក​សញ្ញា​ប៉ុស្តិ៍​ព័ត៌​មាន​ VOV១ កម្ម​វិធី​ពិ​សេស​ចាប់​ពី​ម៉ោង​៧ដល់​ម៉ោង​៩ព្រឹក​ថ្ងៃ​ដដែល​៕

ហា​ថាញ​ - សុផន​

ចែករំលែកអត្ថបទ