ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/09/2026 - 21:31

កិច្ច​ប្រ​ជុំ​បង្កើត​សហ​ករណ៍​វប្ប​ធម៌​ - ទេស​ចរណ៍​ - សិល្បៈ​យៀងតៀង​ 

រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ នៅ​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា​បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បង្កើត​សហ​ករណ៍​វប្ប​ធម៌​ - ទេស​ចរណ៍​ - សិល្បៈ​យៀងតៀង​ អា​ណត្តិ​កាល​ ២០២៦-២០៣០។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​កិច្ច​ប្រ​ជុំ​។

ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​ការ​អនុ​ម័ត​លើ​សេច​ក្តី​ព្រាង​លក្ខ​ន្តិកៈ​ ផែន​ការ​សកម្ម​ភាព​ ចង​ក្រង​វណ្ណ​កម្ម​ ធ្វើ​អា​ជីវ​កម្ម​សេ​វា​កម្ម​ សេច​ក្តី​សម្រេច​ចិត្ត​និង​បញ្ជី​សមា​ជិក​ចូល​រួម​សហ​ករណ៍​វប្ប​ធម៌​ - ទេស​ចរណ៍​ - សិល្បៈ​យៀងតៀង​។ យោង​លើ​ស្មារតី​ប្រ​ជា​ធិ​បតេយ្យ​ សមា​ជិក​ទាំង​ឡាយ​បាន​ផ្តោត​ពិភាក្សា​ ចូល​រួម​មតិ​យោបល់​និង​អនុ​ម័តិឯក​ភាព​លើ​ខ្លឹម​សារ​សំ​ខាន់​ៗដើម្បី​សហ​ករណ៍​ចូល​ដំ​ណើរ​ការ​។ កិច្ច​ប្រ​ជុំ​ក៏​បាន​បោះ​ឆ្នោត​ជ្រើស​រើស​មុខ​តំ​ណែង​នា​យក​និង​សមា​ជិក​ត្រួត​ពិ​និត្យ​សហ​ករណ៍​ អា​ណត្តិ​កាល​ ២០២៦-២០៣០ សំ​ដៅ​អនុ​វត្ត​ភារ​កិច្ច​គ្រប់​គ្រង​ ដឹក​នាំ​សកម្ម​ភាព​សហ​ករណ៍​តាម​បទ​បញ្ញត្តិ។

កម្ម​វិធី​សិល្បៈ​អប​អរ​សា​ទរ​ពិ​ធី​បើក​កិច្ច​ប្រ​ជុំ​។

ក្រោយ​ពី​កិច្ច​ប្រ​ជុំ​ ក៏​បាន​ឯក​ភាព​និង​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ជា​ផ្លូវ​ការ​ចំ​នួន​៩នាក់​និង​សមា​ជិក​ចង​សម្ព័ន្ធ​មិន​រួម​ទុន​ចំ​នួន​៣១នាក់​ ដោយ​មាន​វិសាល​ភាព​សកម្ម​ភាព​នៅ​ក្នុង​និង​ក្រៅ​ភូមិ​ឋាន​ឃុំ​ធ្វឹង​ហ្វា​។ ក្នុង​នោះ​ លោក​ស្រី​ សើ​ងធី​យ៉េវ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​កាន់​តំ​ណែង​នា​យក​សហ​ករណ៍​អា​ណត្តិ​កាល​ ២០២៦-២០៣០។

សហ​ករណ៍​វប្ប​ធម៌​ - ទេស​ចរណ៍​ - សិល្បៈ​យៀងតៀង​ ជា​ប្រ​ភេទ​ទម្រង់​សកម្ម​ភាព​នៃ​សមា​សភាគ​សេដ្ឋ​កិច្ច​សមូហ​ភាព​។ សហ​ករណ៍​បាន​បង្កើត​ឡើង​ជា​មួយ​ទិស​ដៅ​អភិវឌ្ឍ​ទេស​ចរណ៍​អេកូឡូ​ស៊ី​ផ្សារ​ភ្ជាប់​នឹង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រវេ​ណី​របស់​ភូមិ​ភាគ​។ តាម​រយៈ​នោះ​ ប្រ​មូល​ផ្តុំ​ធន​ធាន​ ជា​ជំ​ហាន​ៗធ្វើ​ឱ្យ​សុក្រឹត​ផលិត​ផល​ សេ​វា​កម្ម​ទេស​ចរណ៍​ លើក​កម្ពស់​តម្លៃ​ផលិត​ផល​ប្រវេ​ណី​ បង្ក​ការ​ងារ​ធ្វើ​និង​មុខ​របរ​ចិញ្ចឹម​ជីវិត​ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​ប្រ​ជា​ជន​។ សហ​ករណ៍​បាន​រំ​ពឹង​ទុក​ថា​ នឹង​បើក​ទិស​ដៅ​អភិវឌ្ឍ​ថ្មី​សម្រាប់​ទេស​ចរណ៍​សហ​គម​ន៍នៅ​ឃុំ​ធ្វឹង​ហ្វា​ រួម​ចំ​ណែក​ទាញ​យក​ផល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សក្ដា​នុភាព​ ឧត្តម​ភាព​របស់​ភូមិ​ភាគ​ ព្រម​ទាំង​រក្សា​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជាតិ​ក្នុង​ដំ​ណើរ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។

នា​យក​និង​សមា​ជិក​ត្រួត​ពិ​និត្យ​សហ​ករណ៍​បង្ហាញ​មុខ​ក្នុង​កិច្ច​ប្រ​ជុំ​។

ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ត្រឹង​មិញ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា​ បញ្ជាក់​៖ ចំ​ណុច​លេច​ធ្លោ​នៃ​សហ​ករណ៍​វប្ប​ធម៌​ - សិល្បៈ​ - ទេស​ចរណ៍​យៀងតៀង​ គឺ​យក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ធ្វើ​ជា​ធន​ធាន​ យក​សេ​វា​កម្ម​សិល្បៈ​និង​ទេស​ចរណ៍​ធ្វើ​ជា​ផលិត​ផល​ចម្បង​។ សហ​ករណ៍​មិន​ត្រឹម​តែ​ផ្គត់​ផ្គង់​សេ​វា​កម្ម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​រក្សា​តម្លៃ​វប្ប​ធម៌​ផ្លូវ​ចិត្ត​ ចាប់​ពី​ស្ថា​បត្យ​កម្ម​ ពិ​ធី​បុណ្យ​ រហូត​ដល់​ការ​ចម្រុះ​គ្នា​នៃ​ម្ហូប​អា​ហារ​កិញ-ខ្មែរ​-ហ្វា​។ នេះ​ជា​ទម្រង់​រួម​ផ្សំ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ការ​អភិ​រក្ស​បេតិក​ភណ្ឌ​វប្ប​ធម៌​ជា​មួយ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ទេស​ចរណ៍​សហ​គម​ន៍ រួម​ចំ​ណែក​បង្ក​ការ​ងារ​ធ្វើ​និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ចីរ​ភាព​សម្រាប់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​៕

យ៉ីអាញ​ - សុផន​

ចែករំលែកអត្ថបទ