ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/08/2026 - 07:22

ឧបត្ថម្ភ​នា​រី​ផ្តើម​អា​ជីព​ អភិវឌ្ឍ​ផលិត​ 

នៅ​សង្កាត់​កៃ​ខេ​ មជ្ឈិម​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​ សហ​ការ​នឹង​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ហ្វឹក​ហាត់​ ផ្តល់​ពិ​គ្រោះ​ឧបត្ថម្ភ​ផ្តើម​កិច្ច​ការ​អា​ជីវ​កម្ម​ និង​ផ្លាស់​ប្តូរ​ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​ជូន​នា​រី​។ សមាជិកា​ ១២០ នាក់​ ដែល​មាន​តម្រូវ​ការ​ធ្វើ​អា​ជីវ​កម្ម​ ម្ចាស់​គ្រួ​សារ អា​ជីវ​កម្ម​និង​សមា​ជិកប​ណ្តា​ទម្រង់​សេដ្ឋ​កិច្ច​ដែល​នា​រី​ធ្វើ​ម្ចាស់​ តំ​ណាង​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ សង្កាត់​ទី​ក្រុង​កឹង​ធើ​ចូល​រួម​។

  មជ្ឈិម​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​សហ​ការ​នឹង​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ហ្វឹក​ហាត់​ ផ្តល់​ពិ​គ្រោះ​ឧបត្ថម្ភ​ផ្តើម​កិច្ច​ការ​អា​ជីវ​កម្ម​និង​ផ្លាស់​ប្តូរ​ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​ជូន​នា​រី​។

ថ្នាក់​ហ្វឹក​ហាត់​ក្នុង​រយៈ​ពេល​២ថ្ងៃ​ គឺ​ថ្ងៃ​ ២០ និង​ ២១ ខែ​សី​ហា​។ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ហ្វឹក​ហាត់​ជុំ​វិញ​ខ្លឹម​សារ​គឺ​៖ ឧបត្ថម្ភ​នា​រី​ផ្តើម​អា​ជីព​ លើក​កម្ពស់​ចំ​ណេះ​ដឹង​ បំ​ណិន​គ្រប់​គ្រង​ ដឹក​នាំ​អា​ជីវ​កម្ម​ សហ​ករណ៍​ ក្រុម​សហ​ការ​; អនុ​វត្ត​បញ្ញា​សិប្ប​និមិត្ត​និង​បច្ចេក​វិទ្យា​ក្នុង​ផលិត​អា​ជីវ​កម្ម​; បំ​ណិន​លក់​ទំនិញ​ ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និច; ធ្វើ​បច្ចុប្បន្ន​ភាព​បណ្តា​បទ​បញ្ញត្តិ​ច្បាប់​និង​ណែ​នាំ​បែប​បទ​បង្កើត​ និង​អភិវឌ្ឍ​ផលិត​; ឧទ្ទេស​នាម​ពី​ចំ​ណុច​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នៃ​ច្បាប់​អា​ជីវ​កម្ម​ (ធ្វើ​វិសោធន​កម្ម​) បណ្តា​រូប​ភាព​ចាត់​តាំង​អា​ជីវ​កម្ម​; ណែ​នាំ​សំណុំ​លិខិត​ លំ​ដាប់​លំ​ដោយ​ចុះ​ឈ្មោះ​គ្រួ​សា​រអា​ជីវ​កម្ម​ ចុះ​ឈ្មោះ​ធ្វើ​អា​ជីវ​កម្ម​និង​ផ្លាស់​ប្តូរ​ពី​គ្រួ​សា​រអា​ជីវ​កម្ម​មក​ធ្វើ​អា​ជីវ​កម្ម​; បណ្តា​គោ​លន​យោ​បាយ​ពន្ធ​ អនុ​គ្រោះ​និង​ឧបត្ថម្ភ​នា​រី​ផ្តើម​អា​ជីព​។ តាម​រយៈ​នោះ​ ជួយ​នា​រី​លើក​កម្ពស់​សមត្ថ​ភាព​អា​ជីវ​កម្ម​ ម្ចាស់​ការ​ផ្តើម​កិច្ច​ការ​ផ្លាស់​ប្ដូរ​បន្តិច​ម្តង​ៗ បើក​ទូ​លាយ​ទ្រង់​ទ្រាយ​និង​អភិវឌ្ឍ​សកម្ម​ភាព​អា​ជីវ​កម្ម​ដោយ​ចីរ​ភាព​៕

                                           កាវ​ហ្វាន់​ - លី​សៀ​

ចែករំលែកអត្ថបទ