ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/08/2026 - 07:22

ចាប់​ផ្តើម​កម្ម​វិធី​ឧបត្ថម្ភ​បច្ចេក​ទេស​កំ​ណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​រដ្ឋ​ថ្នាក់​មូល​ដ្ឋាន​ 

កម្ម​វិធី​ឧបត្ថម្ភ​បច្ចេក​ទេស​កំ​ណែ​ទម្រង់​ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុ​រដ្ឋ​ថ្នាក់​មូល​ដ្ឋាន​ អា​ស្រ័យ​អគ្គ​នា​យក​ដ្ឋាន​សេដ្ឋ​កិច្ច​សហ​ព័ន្ធ​ស្វី​សធ្វើ​ហិរញ្ញ​ប្បទាន​ ជា​មួយ​ប្រ​ភព​ទុន​សរុប​ ៥ លាន​ (CHF) អនុវត្ត​រហូត​ដល់​ខែ​ឆ្នូ ឆ្នាំ​២០២៧។

អ្នក​តំ​ណាង​ទាំង​ឡាយ​កំ​ពុង​ពិភាក្សា​ការ​ងារ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

នៅ​ព្រឹក​ថ្ងៃ​ទី​ ២០ ខែ​សី​ហា​ គណៈ​កម្មា​ធិ​ការប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​សហ​ការ​ជា​មួយ​ធនា​គារ​ពិ​ភព​លោក​ ចាត់​តាំង​ពិ​ធី​ចាប់​ផ្តើម​បើក​ដំណើរ​ការ​កម្ម​វិធី​ឧបត្ថម្ភ​បច្ចេក​ទេស​កំ​ណែ​ទម្រង់​ការ​គ្រប់​គ្រង​ ហិរញ្ញ​វត្ថុ​រដ្ឋ​ថ្នាក់​មូល​ដ្ឋាន​នៅ​ទី​ក្រុង​កឹង​ធើ។

អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ មាន​លោក​ វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនទី​ក្រុង​កឹង​ធើ​ លោក​ Christopher Gilbert Sheldon នា​យក​ស្តី​ទី​ធនាគារ​ពិ​ភព​លោក​ប្រ​ចាំ​នៅ​វៀត​ណាម​ កម្ពុជា​ និង​ឡាវ​ តំ​បន់​អា​ស៊ី​និង​ប៉ាស៊ី​ហ្វិក​ លោក​ស្រី​ ង្វៀង​ហុង​យ៉ាង​ កម្មា​ភិបាល​កម្ម​វិធី​ជាន់​ខ្ពស់​នៃ​អគ្គ​នា​យក​ដ្ឋាន​សេដ្ឋ​កិច្ច​សហ​ព័ន្ធ​ស្វី​សប្រ​ចាំ​នៅ​វៀត​ណាម​ រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ និង​អ្នក​ជំ​នាញ​ធនាគារ​ពិ​ភព​លោក​។

មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​វឿងក្វឹក​ណាម​ ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ធនា គារ​ពិ​ភព​លោក ​និង​អគ្គ​នា​យក​ដ្ឋាន​សេដ្ឋ​កិច្ច​សហ​ព័ន្ធ​ស្វី​ស ដែល​បាន​យក​ចិត្ត​ទុក​ដាក់​និង​ជ្រើស​រើស​ទី​ក្រុង​កឹង​ធើ​ ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​។ ដើម្បី​ត្រៀម​បម្រុង​ឱ្យ​បាន​ល្អ​បំ​ផុត​សម្រាប់​គម្រោង​នេះ​ ទី​ក្រុង​បាន​ចេញ​សេច​ក្តី​សម្រេច​លេខ​ ១៧២០/​QĐ​-UBND ស្តី​ពី​ការ​បង្កើត​ក្រុម​ការ​ងារ​អន្តរ​ផ្នែក​ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​សហ​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​។

លោក​ Christopher Gilbert Sheldon នា​យក​ស្តី​ទី​ធនាគារ​ពិ​ភព​លោក​ប្រ​ចាំ​នៅ​វៀតណាម​ កម្ពុជា​និង​ឡាវ​ តំ​បន់​អា​ស៊ី​និង​ប៉ាស៊ី​ហ្វិក​ ថ្លែង​ការណ៍​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

លោក​វឿងក្វឹក​ណាម​ បញ្ជាក់​៖ កំ​ណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​រដ្ឋ​ មិន​ត្រឹម​តែ​ជា​តម្រូវ​ការ​គ្រប់​គ្រង​ថវិកា​រដ្ឋ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​លក្ខ​ណៈដ៏​សំ​ខាន់​មួយ​ដើម្បី​ទី​ក្រុង​លើក​កម្ពស់​គុណ​ភាព​កំ​ណើន​ និង​ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន​ អភិវឌ្ឍន៍ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ដូច្នេះ​ កម្ម​វិធី​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ការ​សិក្សា​ស្រាវ​ជ្រាវ​ របាយ​ការណ៍​ឬ​ការ​ផ្តល់​អនុ​សាសន៍​បច្ចេក​ទេស​ប៉ុណ្ណោះ​ទេ​ សំ​ខាន់​ជាង​ទៀត​ គឺ​ជួយ​ទី​ក្រុង​បង្កើត​និង​លើក​កម្ពស់​សមត្ថ​ភាព​គ្រប់​គ្រង​ជាក់​ស្តែង​ ដែល​​អាច​អនុ​វត្ត​បាន​យូរ​អង្វែង​ក្នុង​ដំ​ណាក់​ការ​ប្រតិ​បត្តិ​ការ​។ ទី​ក្រុង​ប្រ​គល់​ឱ្យ​មន្ទីរ​ហិរញ្ញ​វត្ថុ​ធ្វើ​ជា​អង្គ​ភាព​ដឹក​នាំ​សហ​ការ​ជា​មួយ​គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​ ដើម្បី​ពិ​និត្យ​ឡើង​វិញ​និង​ផ្តល់​ទិន្ន​ន័យ​សព្វ​គ្រប់​ ឯក​ភាព​ដើម្បី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។

ភា​គី​ខាង​ធនាគារ​ពិ​ភព​លោក​ លោក​ Chris topher Gilbert Sheldon ឱ្យ​ដឹង​៖ ក្រៅ​ពី​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញ​វត្ថុ​សម្រាប់​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ធនាគារ​ពិ​ភព​លោក​សន្យា​នឹង​ជា​ដៃ​គូរ​រយៈ​ពេល​វែង​របស់​ទី​ក្រុង​ តាម​រយៈ​ការ​ផ្តល់​ជំ​នាញ​បច្ចេក​ទេស​ ឧប​ករណ៍​វិភាគ​និង​មេ​រៀន​បទ​ពិសោធន៍​អន្តរ​ជាតិ​។ កម្ម​វិធី​នឹង​ផ្តោត​លើ​ការ​ងារ​ឧបត្ថម្ភ​ពិ​គ្រោះ​យោបល់​ជាក់​ស្តែង​ ជួយ​រដ្ឋ​អំ​ណាច​ទី​ក្រុង​បង្កើត​ប្រ​ព័ន្ធ​ស្ថា​ប័ន​រឹង​មាំ​ ដើម្បី​ជំ​រុញ​កំ​ណើន​ លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​និង​បង្ក​ការ​ងារ​ធ្វើ​ប្រ​កប​ដោយ​ចីរ​ភាព​។

កម្ម​វិធី​ឧបត្ថម្ភ​កំ​ណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​រដ្ឋ​ថ្នាក់​មូល​ដ្ឋាន​ អា​ស្រ័យ​អគ្គ​នាយ​ដ្ឋាន​សេដ្ឋ​កិច្ច​សហ​ព័ន្ធ​ស្វី​សធ្វើ​ហិរញ្ញ​ប្បទាន​ ជា​មួយ​ប្រ​ភព​សរុប​ ៥ លាន​ (CHF) អនុ​វត្ត​រហូត​ដល់​ខែ​ធ្នូ​ ឆ្នាំ​២០២៧។ ធនាគារ​ពិ​ភព​លោក​កំ​ពុង​ឧបត្ថម្ភ​ទី​ក្រុង​ដា​ណាំង​ ទី​ក្រុង​ហូជី​មិញ​និង​ទី​ក្រុង​កឹង​ធើ​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ សំ​ដៅ​ពង្រឹង​សមត្ថ​ភាព​ ស្ថា​ប័ន​និង​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​រដ្ឋ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដើម្បី​ផ្គត់​ផ្គង់​ហេ​ដ្ឋារចនា​សម្ព័ន្ធ​និង​សេ​វា​រដ្ឋ​បាន​ល្អ​ប្រសើរ​ជាង​។

នៅ​ទី​ក្រុង​កឹង​ធើ​ កម្ម​វិធី​នេះ​មាន​សមា​សភាគ​សំ​ខាន់​ចំ​នួន​ ២ កសាង​ផែន​ការ​ហិរញ្ញ​វត្ថុ​រយៈ​ពេល​មធ្យម​ផ្សារ​ភ្ជាប់​នឹង​ផែន​ការ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការវិ​និ យោគ​រដ្ឋ​៕

                                ត្វៀកត្រិញ-មុនី​

ចែករំលែកអត្ថបទ