ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/08/2026 - 07:22

ទី​ក្រុង​កឹង​ធើ​ រួម​ជា​មួយ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ សកម្ម​ត្រៀម​រួម​គ្នា​ចាត់​តាំង​វេទិកា​អន្តរ​ជាតិ​ SDMD លើក​ទី​ III ឆ្នាំ​ ២០២៦ 

លោក​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ និង​លោក​ ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​ធ្វើ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ ដើម្បី​ពិ​និត្យ​និង​ជំ​រុញ​ការ​ងារ​សម្រាប់​វេទិកា​អន្តរ​ជាតិ​ SDMD លើក​ទី​ III ឆ្នាំ​ ២០២៦។

វេទិកា​អន្តរ​ជាតិ​ SDMD ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​គម្រោង​ SDMD ២០៤៥ ដោយ​រួម​បញ្ចូល​សកម្ម​ភាព​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ម្ចាស់​ការ​និង​សកម្ម​ មាន​ទំ​ហំ​ទាំង​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​ ដើម្បី​រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ វេទិកា​បាន​ចាត់​តាំង​ឡើង​ជា​ទៀង​ទាត់​ ២ ឆ្នាំ​ម្តង​ ចាប់​តាំង​ពី​ឆ្នាំ​ ២០២២ វេទិកា​អន្តរ​ជាតិ​ SDMD លើក​ទី​ III ឆ្នាំ​ ២០២៦ គ្រោង​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​ ២៧ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៦ នៅ​ទី​ក្រុង​កឹង​ធើ​។ ព្រឹត្តិ​ការណ៍​នេះ​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ ដោយ​រំ​ពឹង​ថា​នឹង​ទាក់​ទាញ​អ្នក​តំ​ណាង​ចូល​រួម​ប្រ​មា​ណ​ពី​ ៤៥០-៥០០នាក់​។

​   អ្នក​តំ​ណាង​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

ជា​មួយ​នឹង​ប្រ​ធាន​បទ​ស្នូល​ “បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ​ និង​ការ​អនុ​វត្ត​ជាក់​ស្តែង​៖ កម្លាំង​ចលករ​អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរ​ភាព​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​” វេទិកា​ឆ្នាំ​នេះ​ ឆ្ពោះ​ទៅ​រក​ការ​កំ​ណត់​អត្ត​សញ្ញា​ណ​បច្ចេក​វិទ្យា​ស្នូល​ដែល​ចាំ​បាច់​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ភូមិ​ភាគ​នា​នា​ក្នុង​តំ​បន់​។ ព្រឹត្តិ​ការណ៍​នេះ​ថែម​ទាំង​មាន​ខ្លឹម​សារ​ប្រ​កាស​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ រួម​ដំ​ណើរ​ជា​មួយ​វេទិកា​ SDMD ២០៤៥ របស់​ខេត្ត​ ក្រុង​នា​នា​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ (MOU) រវាង​អា​ជីវ​កម្ម​ ដៃ​គូ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ និង​សា​កល​វិទ្យា​ល័យ​កឹង​ធើ​។

នៅ​ក្នុង​កិច្ច​ធ្វើ​ការ​ សា​កល​វិទ្យា​ល័យ​កឹង​ធើ​បាន​រាយ​ការណ៍​អំ​ពី​ការ​ងារ​ត្រៀម​រៀប​ចំ​វេទិកា​ បណ្តា​ផលិត​ផល​បោះ​ពុម្ព​ផ្សព្វ​ផ្សាយ​ និង​វិទ្យា​សាស្ត្រ​ បម្រើ​ឱ្យ​វេទិកា​ គ្រោង​កម្ម​វិធី​ ភ្ញៀវ​កិត្តិ​យស​ ការ​ងារ​កៀរ​គរ​ ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ ភស្តុ​ភារ​... ។

 

លោក​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ប្រ​គល់​ភារ​កិច្ច​ដល់​បណ្តា​មន្ទីរ​ គណៈ​ ផ្នែក​នៃ​ទី​ក្រុង​ សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ ដើម្បី​វេទិកា​ប្រ​ព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​ ល្អ​ប្រសើរ​។

ថ្លែង​ចង្អុល​ការ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ ត្រឿង​កាញ់​ត្វៀង​ បាន​ឯក​ភាព​ខ្ពស់​ចំ​ពោះ​ប្រ​ធាន​បទ​ និង​ពេល​វេលា​ចាត់​តាំង​វេទិកា​។ ទន្ទឹម​នឹង​នោះ​ លោក​បាន​ស្នើ​ឱ្យ​ប្រ​ញាប់​បង្កើត​គណៈ​កម្ម​ការ​រៀប​ចំ​អន្តរ​ផ្នែក​ រវាង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ និង​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ ព្រម​ទាំង​អនុ​គណៈ​កម្ម​ការ​ទទួល​បន្ទុក​ពិ​សេស​។ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​ប្រ​គល់​ភារ​កិច្ច​ដល់​មន្ទីរ​ហិរញ្ញ​វត្ថុ​ធ្វើ​ជា​ដើម​ទង​ និង​ធ្វើ​សេ​នា​ធិ​ការ​ផ្ទាល់​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ចាត់​តំ​ណាង​មន្ទីរ​ គណៈ​ ផ្នែក​ ពាក់​ព័ន្ធ​ចូល​រួម​ក្នុង​គណៈ​ចាត់​តាំង​។ ការិយា​ល័យ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​សហ​ការ​ជា​មួយ​មន្ទីរ​ហិរញ្ញ​វត្ថុ​ និង​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ ពិ​និត្យ​បញ្ជី​ឈ្មោះ​ភ្ញៀវ​កិត្តិ​យស​ រួម​ដំ​ណើរ​ជា​មួ​យម​ន្ទី​កិច្ចការ​របរ​ទេស​ អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ទទួល​ភ្ញៀវ​ និង​ភស្តុ​ភារ​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​ស្នើឱ្យ​មន្ទីរ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ បង្ហើយ​ខ្លឹម​សារ​ ថ្លែង​ស្វាគមន៍​ លើក​ជូន​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ពិ​និត្យ​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​សៀវ​ភៅ​អនុ​ស្សាវ​រី​យ៍នៃ​វេទិកា​។ មជ្ឈ​មណ្ឌល​ជំ​រុញ​វិនិយោគ​ ពាណិជ្ជ​កម្ម​ និង​ទេស​ចរណ៍​ទី​ក្រុង​ សហ​ការ​ត្រៀម​បណ្តា​ខ្លឹម​សារ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ រវាង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ជា​មួយ​បណ្តា​វិទ្យា​ស្ថាន​សា​កល​វិទ្យា​ល័យ​ និង​អា​ជីវ​កម្ម​ ប្រ​សិន​បើ​មាន​។ មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ទី​ក្រុង​ជំ​រុញ​ខ្លាំង​ក្លា​ការងារ​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ សំ​ដៅ​ផ្សព្វផ្សាយ​និង​លើក​កម្ពស់​លក្ខ​ណៈសាយ​ភាយ​នៃ​វេទិកា​។ ការ​សហ​ការ​ជិត​ស្និទ្ធ​ និង​ម្ចាស់​ការ​រវាង​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ និង​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ សន្យា​នឹង​នាំ​មក​នូវ​ព្រឹត្តិ​ការណ៍​វេទិកា​ SDMD ប្រ​កប​ដោយ​ជោគ​ជ័យ​និង​ត្រចះ​ត្រ​ចង់​ រួម​ចំ​ណែក​ដល់​ដំ​ណោះ​ស្រាយ​បច្ចេក​វិទ្យា​លោត​ផ្លោះ​សម្រាប់ការ​អភិវឌ្ឍ​ចីរ​ភាព​ នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ទាំង​មូល៕ 

                    មិញ​ហ្វៀង​ - វ៉ា​ន់តឹន

ចែករំលែកអត្ថបទ