ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/08/2026 - 20:43

សកម្ម​ភាព​នា​នា​គិត​គូរ​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ចូល​រៀន​ 

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សី​ហា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ជល​ផល​ស្អាត​វៀត​ណាម​ ចាត់​តាំង​ជូន​អំ​ណោយ​ដល់​សិស្ស​កំ​ព្រា​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​ឃុំ​ឡុង​ភូ​ តឹង​ថា​ញ់ ទ្រឿង​ខាញ់​និង​ដាយ​ង៉ាយ។

តំ​ណាង​ថ្នាក់​ដឹក​នាំ​ឃុំ​ឡុង​ភូ​និង​ក្រុម​ហ៊ុន​ជល​ផល​ស្អាត​វៀត​ណាម
​ជូន​អំ​ណោយ​ដល់​សិស្ស​។

ក្នុង​កម្ម​វិធី​ គណៈ​ចាត់​តាំង​បាន​ជូន​អំ​ណោយ​ចំ​នួន​៧៥ចំ​ណែក​ដល់​សិស្ស​កំ​ព្រា​ ក្នុង​មួយ​ចំ​ណែក​មាន​តម្លៃ​១លាន​ដុង​។ អំ​ណោយ​ទាំង​នេះ​ជា​ការ​ចែក​រំលែក​ លើក​ទឹក​ចិត្ត​ទាន់​ពេល​វេលា​ ជួយ​ឱ្យ​សិស្សា​នុសិស្ស​មាន​លក្ខ​ណះ​ ត្រៀម​ឱ្យ​ឆ្នាំ​សិក្សា​ថ្មី​ បន្ត​ខិត​ខំ​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​។ កម្ម​វិធី​រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ កៀគរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​កុមារ​មាន​ស្ថាន​ភា​ពលំ​បាក​ ជា​ពិ​សេស​មុន​នឹង​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។

*ទន្ទឹម​នឹង​នេះ​ នៅ​ឃុំ​ញ៉ូយ៉ា ទី​ក្រុង​កឹង​ធើ​ កម្ម​វិធី​ "ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា​ - លេខ​៣" អា​ស្រ័យ​ក្រុម​ស្ម័គ្រ​ចិត្ត​ហា​ង៉ុក​ នៅ​ទី​ក្រុង​ហូជី​មិញ​ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ញ៉ូយ៉ា បាន​ចាត់​តាំង​ឧបត្ថម្ភ​ដល់​សិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​។ តាម​នោះ​ កម្ម​វិធី​បាន​ចាត់​តាំង​ជូន​អំ​ណោយ​ចំ​នួន​ ២៥ ចំ​ណែក​ដល់​សិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​ រួម​មាន​៖ ទឹក​ប្រាក់​ សៀវ​ភៅ​សរ​សេរ​ សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ មាន​តម្លៃ​សរុប​ ២២,៥ លាន​ដុង​។ អំ​ណោយ​ទាំង​នេះ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ជួយ​គ្រួ​សារ​សិស្ស​បន្ថយ​នៃ​ការ​ចំ​ណាយ​ត្រៀម​ឱ្យ​ឆ្នាំ​សិក្សា​ថ្មី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​ បង្ក​ទំនុក​ចិត្ត​និង​កម្លាំង​ចិត្ត​ប្អូន​ៗខិត​ខំ​ឈាន​ឡើង​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​។

*អនុ​វត្ត​កម្ម​វិធី​ "អ្នក​ម្ដាយ​គាំ​ពារ​" សំ​ដៅ​ជួយ​ដល់​សិស្ស​ក្រី​ក្រ​ កំ​ព្រា​ត្រៀម​ឱ្យ​ឆ្នាំ​សិក្សា​ថ្មី​ សម​មិត្ត​ ង្វៀង​ធី​ហាំង​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ញ៉ូយ៉ា ទី​ក្រុង​កឹង​ធើ​ បាន​ទៅ​សួរ​សុខ​ទុក្ខ​ផ្ទាល់​និង​ឧបត្ថម្ភ​ដល់​កុមារ​កំ​ព្រា​២នាក់​ ដោយ​សារ​ជំងឺ​កូវី​ដ-១៩ នៅ​ភូមិ​ភូ​ថា​ញ់និង​ភូមិ​ទ្រុង​ហ្វា​។ អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​មាន​តម្លៃ​ជិត​ ២លាន​ដុង​ រួម​មាន​៖ ទឹក​ប្រាក់​ សៀវ​ភៅ​សរ​សេរ​ សម្ភារៈ​សិក្សា​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​។ កម្ម​វិធី​ "អ្នក​ម្ដាយ​គាំ​ពារ​" បន្ត​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​ស្មារតី​នៃ​សេច​ក្តី​ស្រ​ឡាញ​-ការ​ទទួល​ខុស​ត្រូវ​-ចែក​រំលែក​ បង្ហាញ​តួ​នា​ទី​របស់​អង្គ​ការ​សមា​គម​ក្នុង​ការ​រួម​ដំ​ណើរ​ យក​ចិត្ត​ទុក​ដាក់​និង​ការ​ពារ​កុមារ​ ដើម្បី​ឱ្យ​សិស្សា​នុសិស្ស​មាន​អា​រម្មណ៍​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​សេច​ក្តី​ស្រ​ឡាញ់​ក្នុង​ដំ​ណើរ​ការ​វ័យ​វឌ្ឍនាការ​របស់​ខ្លួន​។

ជូន​អំ​ណោយ​ដល់​សិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ឃុំ​ញ៉ូយ៉ា។

*សំ​ដៅ​រួម​ដំ​ណើរ​ ចែក​រំលែក​និង​លើក​ទឹក​ចិត្ត​បន្ថែម​ដល់​សិស្សា​នុសិស្ស​ ជា​ពិ​សេស​សិស្ស​ជន​ជាតិ​ខ្មែរ​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​ សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ​ សហ​ការ​ជា​មួយ​សាខា​សមា​គម​និស្សិត​កឹង​ធើ​-សា​កល​វិទ្យា​ល័យ​បាក​លីវ​ ចាត់​តាំង​កម្ម​វិធី​ "ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា​"។ ក្នុង​កម្ម​វិធី​ គណៈ​ចាត់​តាំង​បាន​ជូន​អំ​ណោយ​ចំ​នួន​ ១០ចំ​ណែក​ដល់​សិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​ ដោយ​តម្លៃ​សរុប​៣លាន​ដុង​។ អំ​ណោយ​ទាំង​នេះ​ថ្វី​ត្បិត​តែ​មិន​ធំ​ខាង​សម្ភារៈ​ក៏​ដោយ​ ប៉ុន្តែ​ជា​មនោ​សញ្ចេតនា​ ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ចែក​រំលែក​របស់​យុវ​ជន​ រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​បន្ត​ខិត​ខំ​ជម្នះ​ការ​លំ​បាក​ដើម្បី​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​៕

យ៉ីអាញ​ - សុផន​

ចែករំលែកអត្ថបទ