នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា ចាត់តាំងសន្និបាតឃោសនាអំពីការបំផុសចលនាប្រឡងប្រណាំងក្នុងចលនាអនុវត្តការទូទាត់ប្រាក់ឧបត្ថម្ភសង្គម សោធននិវត្តន៍សង្គមមិនប្រើប្រាក់ឆ្នាំ២០២៦ នៅលើភូមិឋានសង្កាត់។ អញ្ជើញចូលរួមមានលោកឡឹមវ៉ាំងតាម សមាជិកគណៈប្រតិបត្តិការ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់; តំណាងថ្នាក់ដឹកនាំការិយាល័យប្រៃសណីយ៍ឃុំត្រឹងដេ; ធនាគារ Pvcombank ភូឡើយ; ថ្នាក់ដឹកនាំការិយាល័យវប្បធម៌-សង្គមសង្កាត់ ព្រមទាំងសមមិត្តជាលេខាសាខាបក្ស; ប្រធានគណៈការងាររណសិរ្ស; ប្រធានគណៈប្រជាជននៃមណ្ឌលនានា នៅលើភូមិឋានសង្កាត់; ប្រធានសាខាសមាគមនៃមណ្ឌលនានានៅលើភូមិឋានសង្កាត់។
ក្នុងសន្និបាត អ្នកតំណាងទាំងឡាយបានស្តាប់ការផ្សព្វផ្សាយផែនការលេខ១២៨/KH-UBND ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា ស្តីពីការបំផុសចលនាប្រឡងប្រណាំងក្នុងចលនាអនុវត្តការទូទាត់ប្រាក់ឧបត្ថម្ភសង្គម សោធននិវត្តន៍សង្គមមិនប្រើប្រាក់ឆ្នាំ២០២៦ នៅលើភូមិឋានសង្កាត់។ តាមនោះ អ្នកតំណាងទាំងឡាយត្រូវបានផ្សព្វផ្សាយស៊ីជម្រៅអំពីគោលដៅ សំណូមពរនៃចលនា ក្នុងនោះផ្តោតទៅលើលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល ប្រជាជននិងមុខសញ្ញាទទួលផលអំពីអត្ថប្រយោជន៍នៃការទូទាត់មិនប្រើប្រាក់; ជាជំហានៗផ្លាស់ប្តូរទម្លាប់ទទួលប្រាក់ឧបត្ថម្ភជាប្រាក់ រួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថលនិងលើកកម្ពស់លទ្ធភាពកៀកជិតសេវាកម្មហិរញ្ញវត្ថុ។

.jpg)
ទិដ្ឋភាពនៃអង្គសន្និបាត។
ចលនានេះដាក់ចេញទិសដៅជាក់លាក់៖ ១០០% អ្នកទទួលប្រាក់ឧបត្ថម្ភសង្គម ប្រាក់សោធននិវត្តន៍សង្គមនៅលើភូមិឋានមណ្ឌលដែលមិនទាន់មានគណនី ត្រូវបានឃោសនា ណែនាំបើកគណនីឬកាបូបឌីជីថល; ខិតខំសម្រេចយ៉ាងតិច ៨៧% អ្នកទទួលប្រាក់ឧបត្ថម្ភសង្គម សោធននិវត្តន៍សង្គមថ្មីមានគណនីធនាគារ កាបូបឌីជីថលឬគណនីបានផ្តល់លេខគណនីដើម្បីទទួលប្រាក់ឧបត្ថម្ភ; មានយ៉ាងតិច ៩០% អ្នកទទួលប្រាក់ឧបត្ថម្ភសង្គម សោធននិវត្តន៍សង្គមថ្មី បានចេញកាត ATM ឬប្រើប្រាស់សេវាកម្មគណនី; ទន្ទឹមនឹងនោះ ខិតខំសម្រេចយ៉ាងតិច ៧០% អ្នកទទួលប្រាក់ឧបត្ថម្ភអនុវត្តទទួលប្រាក់តាមរយៈគណនី។
ថ្លែងការណ៍ក្នុងអង្គសន្និបាត លោកឡឹមវ៉ាំងតាម សមាជិកគណៈប្រតិបត្តិការ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ សំណូមពរឱ្យការិយាល័យវប្បធម៌-សង្គមទទួលបន្ទុកធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនសង្កាត់ សហការជាមួយការិយាល័យប្រៃសណីយ៍ ធនាគារនិងមណ្ឌលនានាពិនិត្យឡើងវិញឱ្យបានគ្រប់សព្វនូវបញ្ជីឈ្មោះអ្នកកំពុងទទួលប្រាក់ឧបត្ថម្ភ។ ដើម្បីសម្រេចបានទិសដៅដែលដាក់ចេញ ផ្នែកនានាត្រូវសហការជំរុញការឃោសនាដោយផ្ទាល់ដល់គ្រួសារនីមួយៗ ឃោសនាតាមប្រព័ន្ធផ្សាយសំឡេងនិងឧគ្ឃោសនស័ព្ទចល័ត ផ្ញើសំបុត្រអញ្ជើញបើកគណនី ព្រមទាំងកៀរគរការចូលរួមរបស់អង្គការសមាគមនានា សហការីទាំងឡាយជួយប្រជាជន។ ធនាគារទាំងឡាយដែលចងសម្ព័ន្ធ ក៏សហការបើកគណនី ផ្ដល់កាតនិងណែនាំប្រជាជនប្រើប្រាស់សេវាកម្ម។
តាមរយៈសន្និបាត សង្កាត់ខាញ់ហ្វាមានទិសដៅធានាការទូទាត់ប្រាក់ឧបត្ថម្ភសង្គម សោធននិវត្តន៍សង្គមមានសុវត្ថិភាព ត្រឹមត្រូវ ទាន់ពេលវេលា បើកចំហ តម្លាភាព ជាជំហានៗបង្កើតទម្លាប់ទូទាត់មិនប្រើប្រាក់ក្នុងប្រជាជន ជាពិសេសចំពោះមុខសញ្ញាងាយរងគ្រោះ តាមរយៈនោះរួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពការងារផ្លាស់ប្តូរឌីជីថលនិងលើកកម្ពស់គុណភាពបម្រើប្រជាជននៅលើភូមិឋាន៕
ថាញហ៊ុង - សុផន