នាំសេវាកម្មរដ្ឋទៅគ្រប់ច្រកល្ហក"កាន់ដៃបង្គាប់ការ"ដល់ប្រជាជនម្នាក់ៗ នោះគឺជារបៀបធ្វើដែលឃុំលិតហូយធឿង ទីក្រុងកឹងធើ កំពុងអនុវត្តទិសដៅផ្លាស់ប្តូរឌីជីថល។ តាមរយៈការបង្កើតទីតាំងជំនួយការផ្ទាល់នៅតាមភូមិ ភូមិភាគមិនត្រឹមតែដោះស្រាយបញ្ហាការធ្វើដំណើរទៅមកសម្រាប់អ្នកវ័យចាស់និងជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងបន្ថយគម្លាតរវាងរដ្ឋអំណាចនិងប្រជាជនលើបណ្តាញឌីជីថល។
ទម្រង់ទីតាំងជំនួយការសេវាកម្មរដ្ឋ បច្ចុប្បន្ន បានឃុំលិតហូធឿងអនុវត្តនៅភូមិទាំង៦លើភូមិឋានឃុំ។ ទីតាំងទាំងនេះមានភារកិច្ចជួយណែនាំប្រជាជន អាជីវកម្មធ្វើបែបបទរដ្ឋបាល សេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ ជំនួយការចុះបញ្ជី ប្រើប្រាស់គណនី VNeID ច្រកទ្វារសេវាកម្មរដ្ឋ រៀបចំឌីជីថល ភាវូបនីយកម្ម ដាក់ក្រដាសស្នាម ការទូទាត់ប្រាក់តាមអនឡាញនិងស្វែងរកលទ្ធផលដោះស្រាយបែបបទរដ្ឋបាល។ ឆ្ពោះទៅរកទិសដៅបង្កើនចំនួនប្រជាជនប្រើប្រាស់សេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញនិងជំរុញកម្រិតពេញចិត្តសម្រេចពី៩៥%ឡើងទៅ។ ដើម្បីអនុវត្តទម្រង់ជំនួយការសេវាកម្មរដ្ឋមានប្រសិទ្ធភាពនៅភូមិនានា រដ្ឋអំណាចឃុំបានកៀរគរកងកម្លាំងយុវជន រួមជាមួយក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ប្រចាំការនៅតាមទីតាំង ដើម្បីជួយណែនាំប្រជាជនបំពេញបែបបទ។ លោកត្រឹងមិញញ៉ឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំលិតហូយធឿង ទីក្រុងកឹងធើ ឱ្យដឹង៖ "ដើម្បីទម្រង់ពង្រីកបានប្រសិទ្ធភាពនិងប្រកបដោយលក្ខណៈចីរភាព យើងខ្ញុំបានផ្តោតលើកិច្ចការចំនួន៣៖ ធានាមានយុវជនប្រចាំការ ជួយប្រជាជននៅតាមភូមិជាប្រចាំតាមសេចក្តីកំណត់។ ធ្វើការហ្វឹកហាត់ជារឿយៗ ធ្វើបច្ចុប្បន្នភាពបំណិនដល់ក្រុមណែនាំ។ ព្រមទាំងចាត់ឱ្យមជ្ឈមណ្ឌលបម្រើសេវាកម្ម រដ្ឋបាលរដ្ឋជំនួយការផ្ទាល់ដល់ទីតាំងនានាពេលជួបការលំបាកផ្នែកខាងបែបបទ"។


សមាជិកសម្ព័ន្ធយុវជននិងក្រុមបច្ចេកវិទ្យាឌីជីថលសហគន៍កំពុងណែនាំប្រជាជនពីរបៀបធ្វើបែបបទលើកម្មវិធី VNeID។
មិនត្រឹមតែបន្ថយគម្លាតភូមិសាស្ត្រ ប្រការដែលភូមិភាគឆ្ពោះទៅរកគឺបន្ថយទាំងគម្លាតបំណិនឌីជីថល។ ផ្តើមពីពេលដំបូងនៅមានការមិនច្បាស់ ប្រជាជនបានណែនាំអនុវត្តមួយជំហានម្ដង តាំងពីការបង្កើតគណនី រៀបចំសំណុំឯកសារ រហូតដល់ផ្ញើក្រដាសស្នាមនិងតាមដានលទ្ធផលលើបរិស្ថានអនឡាញ។ គោលការណ៍ដាក់ចេញគឺណែនាំដើម្បីប្រជាជនចេះពីរបៀបធ្វើប្រសើរជាងធ្វើជំនួស។ "យើងខ្ញុំមិនត្រឹមតែជួយប្រជាជនធ្វើបែបបទរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែទិសដៅរបស់យើងខ្ញុំគឺធ្វើយ៉ាងណាណែនាំឱ្យប្រជាជនយល់ពីជំហាននៃការអនុវត្តបែបបទរដ្ឋបាលជាមូលដ្ឋាន ឆ្ពោះទៅរកការធានាថាប្រជាជនគ្រប់រូបចេះធ្វើបែបបទរដ្ឋបាលនៅនឹងផ្ទះបាន" - បងថាច់ថាញស៊ើង សមាជិកក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ឃុំលិតហូយធឿង បានចែករំលែកដូច្នេះ។
ចំពោះអ្នកវ័យចាស់ដូចលោកលីប៊ិញយឹង ការបង្ខិតជិតបច្ចេកវិទ្យាព័ត៌មានវិទ្យានិងការធ្វើបែបបទដោយខ្លួនឯងតាមប្រព័ន្ធអនឡាញគឺនៅជួបការលំបាកច្រើន។ ពេលសំណុំលិខិតខុសបន្តិច អាចនឹងដោះស្រាយបានភ្លាមនៅកន្លែងស្នាក់នៅ តែប្រជាជនត្រូវមកមជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋរបស់ឃុំ ដើម្បីទទួលបានការណែនាំ។ ចម្ងាយផ្លូវទៅមកឆ្ងាយ ដូច្នេះក៏ជាឧបសគ្គមួយ ពិសេសគឺអ្នកវ័យចាស់។ ចាប់តាំងពីមានទីតាំងជំនួយការសេវាកម្មរដ្ឋបានដាក់នៅក្នុងភូមិ ការលំបាកទាំងនោះត្រូវបានដោះស្រាយជាបណ្តើរៗ។ "ខ្ញុំវ័យចាស់មិនសូវស្ទាត់ខាងទូរស័ព្ទឆ្លាតវៃ ក៏ដូចជារបៀបធ្វើបែបបទរដ្ឋបាលលើកម្មវិធីVNeID ប៉ុន្តែពេលមកទីនេះ បានក្មួយៗសមាជិកសម្ព័ន្ធយុវជននិងកម្មាភិបាលក្រុមបច្ចេកវិទ្យាឌីជីថលជួយណែនាំ ឃើញថាមានភាពងាយស្រួលជាងមុនច្រើន។ ទម្រង់នេះ មិនត្រឹមតែបង្កភាពងាយស្រួលដល់ប្រជាជនក្នុងការធ្វើបែបបទនៅកន្លែងដែលខ្លួនកំពុងរស់នៅ ថែមទាំងជួយបន្ថយលើការចំណាយទៅមក ជួយប្រជាជនមានលក្ខណៈរៀនសូត្រពីរបៀបធ្វើបែបបទរដ្ឋបាលលើទូរស័ព្ទឆ្លាតវៃ ចៀសវាងការរួញរាពេលទៅធ្វើបែបបទរដ្ឋបាល" - លោកលីប៊ិញយឹង នៅភូមិយ៉ុងយឿ ឃុំលិតហូយធឿង បានចែករំលែកដូច្នេះ។

ប្រជាជនមកធ្វើបែបបទរដ្ឋបាលនៅទីតាំងជំនួយការសេវាកម្មរដ្ឋនៅភូមិយ៉ុងយឿ។
ផ្តើមពីទីតាំងជំនួយការនៅភូមិនានា សេវាកម្មរដ្ឋកំពុងបាននាំមកកាន់តែខិតជិតប្រជាជនដោយរបៀបធ្វើច្បាស់លាស់និងជាក់ស្តែង។ មិនត្រឹមតែបន្ថយពេលវេលានិងការចំណាយទៅមកប៉ុណ្ណោះទេ ទម្រង់នេះនៅទាំងជួយប្រជាជនឃុំលិតហូយធឿង ជាជំហានៗអនុវត្តបំណិន ដើម្បីម្ចាស់ការធ្វើបែបបទលើបរិស្ថានឌីជីថល។ ពេលប្រជាជនអាចអនុវត្តដោយខ្លួនឯង អាចដោះស្រាយការងាររបស់ខ្លួនមានភាពងាយស្រួលជាង គម្លាតរវាងរដ្ឋអំណាចនិងប្រជាជនក៏បានបម្រួញខ្លី។ នេះក៏ជាមូលដ្ឋានគ្រឹះដើម្បីកសាងខឿនរដ្ឋបាលកាន់តែមានភាពងាយស្រួល ជិតដិតនិងបម្រើប្រជាជនបានប្រសើរជាង៕
ថាញហ៊ុង-មុនី