នៅសាលប្រជុំសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង មន្ទីរជនជាតិ និងសាសនាខេត្តវិញឡុងសហការជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចាត់តាំងកិច្ចប្រជុំឃោសនា ផ្សព្វផ្សាយ គោលនយោបាយ និងច្បាប់ស្តីពីជនជាតិឆ្នាំ២០២៦។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មានតំណាងចំនួន ១៤០ អង្គនិងរូប ដែលជាព្រះចៅអធិការ ព្រះសង្ឃ អាចារ្យវត្ត និងសមាជិកគណៈកម្មការវត្តនៃពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅលើភូមិឋានសង្កាត់ង្វៀកហ្វា សង្កាត់ត្រាវិញនិងសង្កាត់ហ្វាធ្វឹង។

ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង។
ឱកាសនេះ ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង មានថេរដីកាអំពីស្ថានភាពសកម្មភាពរបស់សមាគម ក្រោយពីខេត្តវិញឡុងបានបង្កើតឡើងថ្មីលើមូលដ្ឋានរួមបញ្ចូលនៃខេត្តចំនួ៣ គឺ ខេត្តវិញឡុង ខេត្តបែនត្រែ និងខេត្តត្រាវិញ។ បច្ចុប្បន្ន ទូទាំងខេត្តមានវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរចំនួន ១៥៦ វត្ត។ សមាគមផ្សព្វផ្សាយអនុវត្តលក្ខន្តិកៈនៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុងនិងកម្មវិធីសកម្មភាពរបស់សមាគមសម្រាប់អាណត្តិកាល ២០២៥- ២០៣០ ព្រមទាំងរៀបចំអង្គការសមាគមនិងពង្រឹងសកម្មភាពរបស់សមាគមគ្រប់ថ្នាក់និងគណៈកម្មការវត្តនានា។ ជាមួយគ្នានេះដែរ សមាគមបានណែនាំអំពីការបែងចែកភារកិច្ចក្នុងអង្គការចាត់តាំង ដើម្បីធានាឱ្យសកម្មភាពប្រព្រឹត្តទៅបានត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ រួមចំណែកលើកកម្ពស់តួនាទីរបស់សមាគមក្នុងការងារផ្សព្វផ្សាយចលនាជនរួមជាតិខ្មែរឱ្យអនុវត្តល្អនូវគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។

លោកថាច់មុនី នាយករងមន្ទីរជនជាតិ និងសាសនាខេត្តវិញឡុង ។
ក្នុងពិធីផ្សព្វផ្សាយនេះ លោកថាច់មុនី នាយករងមន្ទីរជនជាតិ និងសាសនាខេត្តវិញឡុង បានរាយការណ៍អំពីគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ដែលទាក់ទងនឹងការងារជនជាតិ។ ព្រមទាំងផ្សព្វផ្សាយគោលនយោបាយជំនួយជនជាតិភាគតិចនៃខេត្តវិញឡុង ដំណាក់កាល ២០២៦-២០៣០។ អាស្រ័យហេតុនេះ បានរួមចំណែកលើកកម្ពស់ការយល់ដឹង និងពង្រីកតួនាទីរបស់អ្នកមុខអ្នកការ ព្រះសង្ឃ អាចារ្យ និងអ្នកមានប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ។

តំណាងទាំងឡាយចូលរួមក្នុងកិច្ចប្រជុំឃោសនា ផ្សព្វផ្សាយគោលនយោបាយ និងច្បាប់ស្តីពីជនជាតិឆ្នាំ២០២៦។
ឆ្លងតាមរយៈការផ្សព្វផ្សាយនេះ ព្រះចៅអធិការ ព្រះសង្ឃ អាចារ្យនិងគណៈកម្មការវត្ត បានជ្រាបបន្ថែមអំពីគោលនយោបាយជនជាតិ រួមចំណែកអនុវត្តឱ្យល្អនូវការងារផ្សព្វផ្សាយចលនាជនរួមជាតិឱ្យអនុវត្តតាមគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ កសាងផែនមហាសាមគ្គីទូទាំងជនជាតិ៕
ទីទុយ-ដាលីន