ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍៨១ឆ្នាំ បដិវត្តន៍ខែសីហាទទួលបានជោគជ័យ (១៩/៨/១៩៤៥-១៩/៨/២០២៦)និងទិវាបុណ្យជាតិនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥-២/៩/២០២៦) ទីក្រុងកឹងធើ បានផ្សព្វផ្សាយសកម្មភាពជាច្រើនឃោសនា អប់រំប្រវេណីនិងការគោរពដឹងគុណដល់បុព្វបុរសគ្រប់ជំនាន់ដែលពលីជីវិត ដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ។
កន្លងហើយ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញផែនការចាត់តាំងព្រឹត្តិការណ៍អំណរខួបអនុស្សាវរីយ៍ ៨១ឆ្នាំបដិវត្តន៍ខែសីហាទទួលបានជោគជ័យនិងទិវាបុណ្យជាតិ២កញ្ញា។ តាមរយៈនោះ ទីក្រុងបានជំរុញការឃោសនាលើគ្រប់មធ្យោបាយផ្សព្វផ្សាយ តាមរយៈកងជួរអ្នករបាយការណ៍ អ្នកឃោសនានិងតាមទម្រង់រូបភាពឃោសនាផ្ទាល់។ ខ្លឹមសារឃោសនាធ្វើឱ្យលេចធ្លោអំពីអត្ថន័យ តម្លៃប្រវត្តិសាស្ត្រនៃបដិវត្តន៍ខែសីហានិងទីវាបុណ្យជាតិ ២ កញ្ញា តាមនោះ ដើម្បីអប់រំប្រវេណីស្នេហាជាតិ បំផុសស្មារតីសាមគ្គី ឆន្ទៈខ្លួនទីពឹងខ្លួននិងពង្រឹងទំនុកចិត្តក្នុងប្រជាជនលើការដឹកនាំរបស់បក្ស។
ទន្ទឹមនឹងការងារឃោសនា ទីក្រុងគ្រោងនឹងអនុវត្តនូវសកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើន បង្កបរិយាកាសរីករាយ មោទភាពក្នុងកម្មាភិបាល បក្ខជននិងមជ្ឈដ្ឋានប្រជាជន មានដូច៖ ចាត់តាំងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសព អុជធូបដាក់កម្រងផ្កានៅស្តូបរំលឹកគុណបណ្តាវីរយុទ្ធជនពលី ចាត់តាំងសកម្មភាពវប្បធម៌ សិល្បៈ កីឡាអប់រំកាយនិងការឃោសនាផ្ទាល់ តាមរយៈនោះ រួមចំណែកបង្កបរិយាកាសសប្បាយរីករាយ ដើម្បីអបអរសាទរថ្ងៃបុណ្យធំរបស់ប្រទេសជាតិ។


កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមឃុំឡុងភូ បើកយុទ្ធនាការអនាម័យបរិស្ថាន តុបតែងលម្អទេសភាព ដើម្បីអំណរថ្ងៃបុណ្យធំរបស់ប្រទេសជាតិ។
ផ្តើមពីសកម្មភាពរួមរបស់ទីក្រុង ស្មារតីអបអរសាទរថ្ងៃបុណ្យធំរបស់ជាតិក៏បានរីកសាយភាយដល់គ្រប់ភូមិឋានទាំងអស់ ពិសេសគឺតំបន់ជនជាតិភាគតិច ជាមួយនឹងសកម្មភាពជាក់ស្តែង សមស្របជាច្រើន រួមចំណែកក្នុងការអប់រំប្រវេណីនិងពូនជ្រំក្តីមោទនភាពជាតិ។ នៅឃុំឡុងភូ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ សហការជាមួយអង្គការនយោបាយ-សង្គម ចាត់តាំងបើកយុទ្ធនាការធ្វើអនាម័យបរិស្ថាន តុបតែងលម្អទេសភាពនៅតំបន់មជ្ឈមណ្ឌលឃុំនិងតាមដងផ្លូវតភ្ជាប់ភូមិនានា តាមលក្ខឋាន"ភ្លឺ បៃតង ជ្រះ ស្អាត"។ កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងកងកម្លាំងលើភូមិឋានចូលរួមប្រមូលសំរាម បោសសម្អាតផ្លូវ កាប់ឆ្ការមែកឈើ គុម្ពោតព្រៃ ធ្វើឱ្យទេសភាពបរិស្ថានកាន់តែមានភាពស្រស់បំព្រង។ បងយឿងថាញទុង សមាជិកសមាគមកសិករឃុំឡុងភូ ចែករំលែក៖ "ការចូលរួមរៀបចំបោសសម្អាតផ្លូវជនបទ ដើម្បីអំណរថ្ងៃបុណ្យធំរបស់ប្រទេសជាតិ ខ្ញុំយល់ឃើញថា នេះគឺជាការងារដែលមានអត្ថន័យណាស់។ យើងចូលរួមកម្លាំងម្នាក់បន្តិច ធ្វើឱ្យផ្លូវស្អាតបាត មាមីងធ្វើដំណើរទៅមកក៏មានភាពងាយស្រួលជាង"។
នៅឃុំញ៉ូយ៉ា សម្ព័ន្ធយុវជនឃុំបានចាត់តាំងសកម្មភាពផ្សព្វផ្សាយខួបអនុស្សាវរីយ៍ ៨១ឆ្នាំ បដិវត្តន៍ខែសីហាទទួលបានជោគជ័យនិងទិវាបុណ្យជាតិ ២ កញ្ញា។ កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន យុវជន នាំគ្នារំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវតិ្តសាស្ត្រដ៏ត្រចះត្រចង់របស់ជាតិ តាមរយៈនោះលើកកម្ពស់ស្មារតីយល់ដឹង បំផុសគំនិតមោទនភាពនិងស្មារតីទទួលខុសត្រូវរបស់យុវជនក្នុងដំណាក់កាលថ្មី។ ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនឃុំញ៉ូយ៉ាក៏បានចង្អុលការដល់សាខាសម្ព័ន្ធយុវជនស្ថិតក្រោមឱវាទ ម្ចាស់ការចាត់តាំងការផ្សព្វផ្សាយ រួមបញ្ចូលខ្លឹមសារអនុស្សាវរីយ៍ទៅក្នុងការប្រជុំសាខាសម្ព័ន្ធ។តាមរយៈនោះ រួមចំណែកធ្វើឱ្យសាយភាយអត្ថន័យប្រវត្តិសាស្ត្ររបស់បដិវត្តន៍ខែសីហានិងបុណ្យជាតិ ២កញ្ញា ដល់សមាជិកសម្ព័ន្ធយុវជននិងយុវជនទាំងអស់ បំផុតគឺជំនាន់យុវវ័យនៅភូមិភាគ។ បងត្រេវស៊ើងញី លេខាសាខាសម្ព័ន្ធយុវជនភូមិព្រែកអណ្តើក ឃុំញ៉ូយ៉ា ឱ្យដឹង៖ "នៅរាល់ពេលប្រជុំឃោសនា សមាជិកសម្ព័ន្ធយុវជននិងយុវជនកាន់តែមានឱកាសស្វែងយល់បន្ថែមអំពីដំណាក់កាលប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់របស់ជាតិ ផ្តើមពីនោះកាន់់តែផ្តល់តម្លៃទៅលើសមិទ្ធផលដែលបុព្វបុរសគ្រប់ជំនាន់បានពលីជីវិតក្នុងបុព្វហេតុតស៊ូប្រយុទ្ធដណ្តើមបានឯករាជ្យ។ នេះក៏ជាឱកាសដើម្បីយុវជនលើកកម្ពស់ស្មារតី ទទួលខុសត្រូវ ខិតខំរៀនសូត្រ ពលកម្មផលិតនិងចូលរួមរាល់សកម្មភាពនៅភូមិភាគ រួមចំណែកកសាងមាតុភូមិឱ្យកាន់តែរីកចម្រើននិងស្រស់បំព្រង"។
ចំណែកនៅឃុំឡាយហ្វា គណៈកម្មាធិការបក្សឃុំបានចាត់តាំងដំណើរការវិលមកកាន់ប្រភពនៅមណ្ឌលកេរដំណែលមូលដ្ឋានមជ្ឈិមនាយកដ្ឋានភូមិភាគខាងត្បូង នៅខេត្តតីនិញ។ សកម្មភាពនេះមិនត្រឹមតែជាឱកាសដើម្បីកម្មាភិបាល បក្ខជនបានរំលឹកឡើងវិញប្រវេណីប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអប់រំឧត្តមគតិបដិវត្តន៍ ពូនជ្រំទឹកចិត្តមោទនភាពនិងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ឱ្យ។ ក្នុងដំណើរការវិលមកកាន់ប្រភព សម្ព័ន្ធយុវជនបានអុជធូប ដាក់កម្រងផ្កានិងស្មិងស្មាធិ៍មួយនាទីគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងបណ្តាសមមិត្តថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជននិងវីរៈយុទ្ធជនពលីបានលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ ឯកភាពទឹកដី។ តាមប្រសាសន៍លោកត្រឹងហ្វាងលិញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឡាយហ្វា នេះគឺជាឱកាសដើម្បីកម្មាភិបាល បក្ខជនវិលមកកាន់អាសយដ្ឋានក្រហម បានស្វែងយល់ផ្ទាល់ពីប្រវត្តិសាស្ត្រនិងការរួមចំណែក ការលះបង់របស់បុព្វបុរសគ្រប់ជំនាន់។តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ យើងខ្ញុំកាន់តែគោរពដឹងគុណចំពោះសមិទ្ធផលបដិវត្តន៍ ព្រមទាំងរំលឹកកម្មាភិបាលនិងបក្ខជនគ្រប់រូប ត្រូវបន្តការលត់ដំ រក្សាសីលធម៌ លើកកម្ពស់ស្មារតីទទួលខុសត្រូវនិងអនុវត្តល្អការងាររបស់ខ្លួន ដើម្បីរួមចំណែកកសាងមាតុភូមិកាន់តែរីកចម្រើននិងស្រស់បំព្រង"។
ផ្តើមពីសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន បានបង្ហាញឱ្យឃើញថា បណ្តាសកម្មភាពឃោសនាបានធ្វើឱ្យជាក់ច្បាស់ដោយការងារជាក់ស្តែង ជិតស្និទ្ធ។តាមរយៈនោះ ប្រវេណីបដិវត្តន៍ត្រូវបានផ្ទេរបន្តដល់យុវជនសម័យបច្ចុប្បន្ន ពិសេសគឺជំនាន់យុវវ័យ ជួយកម្មាភិបាល បក្ខជននិងប្រជាជនគ្រប់រូបកាន់តែគោរពផ្តល់តម្លៃលើសន្តិភាព ឯករាជ្យ ព្រមទាំងពង្រីកស្មារតីសាមគ្គី ខ្លួនទីពឹងខ្លួន រួមកម្លាំងកសាងមាតុភូមិកាន់តែរីកចម្រើននិងស្រស់បំព្រង៕
ហុងទើ-មុនី