(អ.ឡ) លោកវរសេនីយ៍ឯកង្វៀងថាញត្រាង នាយករងនគរបាលទីក្រុងកឹងធើ រួមជាមួយក្រុមការងារ ចុះទៅពិនិត្យល្បឿនដំណើរការសាងសង់ផ្ទះតាមកម្មវិធីឧបត្ថម្ភសង់ ១.០០០ ខ្នង អាស្រ័យនគរបាលទីក្រុងកឹងធើចលនា។
នៅពេលចុះទៅពិនិត្យ លោកវរសេនីយ៍ឯក ង្វៀងថាញត្រាង បានស្តាប់របាយការណ៍ពីល្បឿនដំណើរការអនុវត្ត ព្រមទាំងទៅពិនិត្យផ្ទះកំពុងសង់និងផ្ទះសង់សម្រេចរួចរាល់ត្រៀមប្រគល់ ជូន។ នៅកន្លែងដែលទៅដល់ នាយករងនគរបាលទីក្រុងកឹងធើ មានវាចាសួរសុខទុក្ខនិងលើកទឹកចិត្តដល់គ្រួសារដែលបានឧបត្ថម្ភសង់ផ្ទះ ក្នុងនោះ មានករណីកម្មាភិបាល យុទ្ធជនដែលកំពុងបំពេញការងារនៅអង្គភាពនគរបាលនៅភូមិភាគនានា។

លោកវរសេនីយ៍ឯក ង្វៀងថាញត្រាង នាយករងនគរបាលក្រុងកឹងធើ ចុះទៅពិនិត្យល្បឿនដំណើរការសាងសង់ផ្ទះរបស់កម្មាភិបាលនគរបាលឃុំង៉ុកតូ។
តាមផែនការ នគរបាលទីក្រុងអនុវត្តកម្មវិធីជា២លើក ដើម្បីឧបត្ថម្ភសង់ផ្ទះ ១.០០០ ខ្នង។ តាមការគ្រោងទុកលើកទី១ក្នុងឆ្នាំ២០២៦ នឹងឧបត្ថម្ភសង់ផ្ទះ៥០០ខ្នង លើកទី២ ឧបត្ថម្ភសង់៥០០ខ្នងនឹងបានអនុវត្តក្នុងឆ្នាំ២០២៧។ មកដល់ពេលនេះ នៅប្រមាណ៦០%ករណីឧបត្ថម្ភសង់ផ្ទះ កំពុងត្រៀមបើកការដ្ឋាន។

លោកវរសេនីយ៍ឯកង្វៀងថាញត្រាង នាយករងនគរបាលក្រុងកឹងធើ ចុះទៅពិនិត្យផ្ទះសាងសង់រួចរាល់ ត្រៀមប្រគល់ជូនកម្មាភិបាលនគរបាលឃុំង៉ុកតូ។
លោកវរសេនីយ៍ឯក ង្វៀងថាញត្រាញ ចង្អុលការនគរបាលគ្រប់អង្គភាពនិងភូមិភាគនានាបន្តខ្នះខ្នែងចលនា កៀរគររាល់ប្រភពធនធានក្នុងសង្គម ដើម្បីធានាល្បឿនដំណើរការសាងសង់ផ្ទះក្នុងកម្មវិធីសម្រេចរួចរាល់តាមផែនការដាក់ចេញ។ ចំពោះមុខ នគរបាលគ្រប់អង្គភាពនិងភូមិភាគនានា គប្បីត្រៀមចាត់តាំងពិធីប្រគល់ផ្ទះដែលសង់សម្រេចរួចរាល់ ដើម្បីបង្កើតស្នាដៃអំណរខួបអនុស្សាវារីយ៍៨១ឆ្នាំ ទិវាប្រវេណីកងកម្លាំងនគរបាលប្រជាជន (១៩/៨/១៩៤៥-១៩/៨/២០២៦)និង២១ឆ្នាំ ទិវាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ(១៩/៨/២០០៥-១៩/៨/២០២៦)៕
យ៉េមហឿង-មុនី