ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/08/2026 - 21:27

ការ​តាំង​ពិព័រណ៍​សៀវ​ភៅ​អប​អរ​សា​ទរ​ខួប​លើក​ទី​៨១​ឆ្នាំ​ បដិ​វត្ត​ខែ​សី​ហា​និង​ទិវា​បុណ្យ​ជាតិ​ ២ កញ្ញា​ 

(អ.ឡ​) - ការ​តាំង​ពិព័រណ៍​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​សី​ហា​ ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​២០២៦ ក្នុង​ពេល​ដំ​ណាល​គ្នា​នៅ​ទី​តាំង​ទាំង​៣របស់​បណ្ណាល័យ​ទី​ក្រុង​កឹង​ធើ​៖ ទី​តាំង​ធំ​ (នៅ​លេខ​២៩ ផ្លូវ​ណាម​កី​ខើយងៀ សង្កាត់​និញកេវ​) ទី​តាំង​វី​ថាញ​ (នៅ​លេខ​៤២ ផ្លូវ​៣០ខែ​មេ​សា​ សង្កាត់​វី​ថាញ​) និង​ទី​តាំង​សុក​ទ្រាំង​ (នៅ​លេខ​២ A ផ្លូវ​ត្រឹង​ក្វាង​យ៉េវ សង្កាត់​ភូ​ឡើយ​)។

អប​អរ​សា​ទរ​ខួប​លើក​ទី​៨១ឆ្នាំ​ ទិវា​បដិ​វត្ត​ខែ​សី​ហា​ ទទួល​បាន​ជោគ​ជ័យ​ (១៩/​៨/​១៩៤៥​-១៩/​៨/​២០២៦) និង​ទិវា​បុណ្យ​ជាតិ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (២/​៩/​១៩៤៥​-២/​៩/​២០២៦) បណ្ណាល័យ​ទី​ក្រុង​កឹង​ធើ​បាន​ចាត់​តាំង​ការ​តាំង​ពិព័រណ៍​សៀវ​ភៅ​ក្រោម​ប្រ​ធាន​បទ​ "បដិ​វត្ត​ខែ​សី​ហា​ - ការ​ផ្លាស់​ប្តូរ​ជីវិត​របស់​ប្រ​ជា​ជាតិ​"។

យុវ​ជន​នរគបាល​ទី​ក្រុង​កឹង​ធើ​ទស្សនា​ការ​តាំង​ពិព័រណ៍​សៀវ​ភៅ​។

ការ​តាំង​ពិព័រណ៍​បាន​ឧទ្ទេស​នាម​ដល់​អ្នក​អាន​ជាង​១.០០០ក្បាល​សៀវ​ភៅ​ ដែល​បាន​ជ្រើស​រើស​ពី​ប្រ​ភព​ឯក​សា​របោះ​ពុម្ព​ និង​ឯក​សារ​ឌីជី​ថល​របស់​បណ្ណាល័យ​ទី​ក្រុង​កឹង​ធើ​។ ខ្លឹម​សារ​តាំង​បង្ហាញ​ផ្តោត​ទៅ​លើ​ផ្នែក​ប្រ​ធាន​បទ​៖ "គោល​ការណ៍​ គោ​លន​យោ​បាយ​បដិ​វត្ត​របស់​បក្ស​" "ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បទ​ហូជី​មិញ​" "បដិ​វត្ត​ខែ​សី​ហា​ - ស្នាម​ប្រ​វត្តិ​សាស្ត្រ​មាស​" និង​ "សមិទ្ធ​ផល​នយោ​បាយ​-សេដ្ឋ​កិច្ច​-វប្ប​ធម៌​-សង្គម​របស់​ទី​ក្រុង​កឹង​ធើ​"។

ការ​តាំង​ពិព័រណ៍​សៀវ​ភៅ​បាន​ទាក់​ទាញ​អ្នក​អាន​ជា​ច្រើន​។

ក្នុង​ក្រប​ខ័ណ្ឌ​ការ​តាំង​ពិព័រណ៍​ បណ្ណាល័យ​ទី​ក្រុង​ក៏​បាន​ចាត់​តាំង​កម្ម​វិធី​ដោះ​ដូរ​ សួរ​-ឆ្លើយ​ចំ​ណេះ​ដឹង​អំ​ពី​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​...។ ការ​តាំង​ពិព័រណ៍​ជួយ​ឱ្យ​អ្នក​អាន​ ជា​ពិ​សេ​ជំ​នាន់​ក្រោយ​ មា​នល​ក្ខណៈ​បន្ថែម​ក្នុង​ការ​សិក្សា​ យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ទំ​ហំ​ អត្ថ​ន័យ​ប្រ​វត្តិ​សាស្ត្រ​នៃ​បដិ​វត្ត​ខែ​សី​ហា​និង​ទិវា​បុណ្យ​ជាតិ​ ២ កញ្ញា​។ តាម​រយៈ​នោះ​ បំ​ផុស​មោទ​នភាព​ជាតិ​ ពូន​ជ្រុំ​ស្នេហា​ជាតិ​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​ការក​សាង​ អភិវឌ្ឍ​មា​តុ​ភូមិ​ ប្រ​ទេស​ជាតិ​នា​សព្វ​ថ្ងៃ​។

បណ្ណាល័យ​ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​ប្រឡង​សួរ​-ឆ្លើយ​ចំ​ណេះ​ដឹង​ប្រ​វត្តិ​សាស្ត្រ​ ក្នុង​ក្រប​ខ័ណ្ឌ​ការ​តាំង​ពិព័រណ៍​។

ការ​តាំង​ពិព័រណ៍​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​សី​ហា​ ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​២០២៦ ក្នុង​ពេល​ដំ​ណាល​គ្នា​នៅ​ទី​តាំង​ទាំង​៣របស់​បណ្ណាល័យ​ទី​ក្រុង​កឹង​ធើ​៖ ទី​តាំង​ធំ​ (នៅ​លេខ​២៩ ផ្លូវ​ណាម​កី​ខើយងៀ សង្កាត់​និញកេវ​) ទី​តាំង​វី​ថាញ​ (នៅ​លេខ​៤២ ផ្លូវ​៣០ខែ​មេ​សា​ សង្កាត់​វី​ថាញ​) និង​ទី​តាំង​សុក​ទ្រាំង​ (នៅ​លេខ​ ២A ផ្លូវ​ត្រឹង​ក្វាង​យ៉េវ សង្កាត់​ភូ​ឡើយ​) ៕

ដាំង​ហ្វិញ​ - សុផន​

ចែករំលែកអត្ថបទ