ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/08/2026 - 06:02

ក្រ​សួង​មហា​ផ្ទៃ​តប​ស្នង​ចំ​ពោះ​អ្នក​មាន​សគុណ​នឹង​បដិវត្តន៍ ជូន​កង់​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​នៅ​ទី​ក្រុង​កឹង​ធើ​ 

ក្រ​សួង​មហា​ផ្ទៃ ចាត់​តាំង​កម្ម​វិធី​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព អ្នក​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ និង​កុមារ​ក្រី​ក្រ​ពុះ​ពា​រការ​លំ​បាក នៅ​ទី​ក្រុង​កឹង​ធើ។

លោក​ វ៉ូវ​ជៀង​ថាំង អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ; លោក​ស្រី ហូ​ធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត ណាម​ទី​ក្រុង​កឹង​ធើ; លោក ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ ស្ថា​ប័ន អង្គ​ភាព​នា​នា​អញ្ជើញ​ចូល​រួម។

ក្រុម​ប្រតិ​ភូ​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​និង​ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព ឡេ​ធី​ប៊ិញ នៅ​សង្កាត់​និញ​កេវ។

ថ្លែង​ក្នុង​កម្ម​វិធី​នេះ លោក​អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ វ៉ូវ​ជៀង​ថាំង បាន​សង្កត់​ធ្ងន់​៖ ការ​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​មាន​សគុណ គ្រួ​សា​រគោល​នយោ​បាយ គឺ​ជា​ក្រម​សីល​ធម៌ ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ប្រ​ជា​ជាតិ ទន្ទឹម​នឹង​នោះ ក៏​ជា​ភារ​កិច្ច​របស់​យុវ​ជន​ជំ​នាន់​បច្ចុប្បន្ន​ចំ​ពោះ​អ្នក​ដែល​បាន​ពលី លះ​បង់​ដើម្បី​ឯក​រាជ្យ សេ​រី​ភាព​របស់​មា​តុ​ភូមិ។

លោក​អនុ​រដ្ឋ​មន្ត្រី​កត់​សម្គាល់ ទី​ក្រុង​កឹង​ធើ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​ដែល​មាន​សគុណ សកម្ម​ផ្សព្វ​ផ្សាយ​ការ​ងារ​ស្វែង​រក​កំ​ណត់ អត្ត​សញ្ញាណ​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី; ទន្ទឹម​នឹង​នោះ បាន​ឱ្យ​ដឹង៖ ក្រ​សួង​មហា​ផ្ទៃ​បន្ត​ធ្វើ​សេ​នា​ធិ​ការ​នូវ​គោ​លន​យោ​បាយ​ឱ្យ​បាន​សុក្រឹត​និង​បង្កើន​កម្រិត​ជំ​នួយ​ឧបត្ថម្ភ រួម​ចំ​ណែក​ថែ​ទាំ​ជីវ​ភាព​របស់​អ្នក​មាន​សគុណ និង​សាច់​ញាតិ​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អំ​ណោយ​ដែល​បាន​ប្រ​គល់​ជូន​នា​ឱ​កាស​នេះ បង្ហាញ​ពី​ទឹក​ចិត្ត​ការ​ទទួល​ខុស​ត្រូវ និង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​របស់​ផ្នែក​មហា​ផ្ទៃ; តាម​រយៈ​នោះ លើក​ទឹក​ចិត្ត​ដល់​គ្រួ​សា​រគោល​នយោ​បាយ​បន្ត​ពង្រីក​ប្រ​ពៃ​ណី​បដិ​វត្តន៍ អប់​រំ​យុវ​ជន​ជំ​នាន់​ក្រោយ ជំ​រុញ​ទឹក​ចិត្ត​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ឱ្យ​ខិត​ខំ​រៀន​សូត្រ និង​លត់​ដំ។

ថ្នាក់​ដឹក​នាំ​ក្រ​សួង​មហា​ផ្ទៃ និង​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​អ្នក​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​នៅ​នា​កម្ម​វិធី។

នៅ​ក្នុង​កម្ម​វិធី ថ្នាក់​ដឹក​នាំ​ក្រ​សួង​មហា​ផ្ទៃ និង​ទី​ក្រុង​កឹង​ធើ បាន​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្ដៅ ជូន​អំ​ណោយ​ដល់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ចំ​នួន ២ រូប និង​អ្នក​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ចំ​នួន ៨០ រូប; ជូន​កង់​ចំ​នួន ៥០ គ្រឿង​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក ខិត​ខំ​ឈាន​ឡើង​ក្នុង​ការ​សិក្សា។

ស្រប​ក្នុង​ឱ​កាស​នេះ ក្រុម​ប្រតិ​ភូ​បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​ដល់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព ឡេ​ធី​ប៊ិញ នៅ​សង្កាត់​និញ​កេវ។ សម​មិត្ត​ទាំង​អស់​ក្នុង​ក្រុម បាន​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្ដៅ​ពី​សុខ​ភាព ការ​រស់​នៅ​និង​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​ពលី លះ​បង់​របស់​អ្នក​ម្តាយ​និង​គ្រួ​សារ ក្នុង​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ជាតិ កសាង​និង​ការ​ពារ​មា​តុ​ភូមិ៕

 គៀង​ក្វឹក​-មេ​ងលី​

ចែករំលែកអត្ថបទ