ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/08/2026 - 21:29

ប្រ​ជា​ជន​ម្នាក់​ៗគឺ​ជា​យុទ្ធ​ជន​នៅ​លើ​សមរ​ភូមិ​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​ 

(អ.ឡ​.) - ផ្អែក​លើ​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន​ នគរ​បាល​សង្កាត់​ប៊ិញធ្វី​ មាន​កិត្តិ​យស​បាន​ក្រ​សួង​នគរ​បាល​ទទួល​ស្គាល់​សម្រេច​កិត្តិ​នាម​ជា​ "នគរ​បាល​សង្កាត់​គំ​រូ​អំ​ពី​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​និង​ទី​ក្រុង​អរ្យធម៌​"។

ព្រឹក​ថ្ងៃ​ទី​ ១៥ ខែ​សី​ហា​ លោក​ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​អញ្ជើញ​ចូល​រួម​ទិវា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​ (ហៅ​កាត់​ថា​ ទិវា​បុណ្យ​) នៅ​សង្កាត់​ប៊ិញធ្វី​។

លោក​ត្រឿង​កាញ់​ត្វៀង​ (អ្នក​ទី​២ រាប់​ពី​ស្តាំ) អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ និង​លោក​វរ​សេនីយ៍​ឯក​ ប៉ុយ​ឌឹកអាង​ នា​យក​រង​នគរ​បាល​ទី​ក្រុង​កឹង​ធើ​ ជូន​អំ​ណោយ​ដល់​សង្កាត់​ប៊ិញធ្វី​។

ក្នុង​បរិយាកាស​ស្និទ្ធ​ស្នាល​ និង​កក់​ក្តៅ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​ទិវា​បុណ្យ​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ចលនា​នៅ​សង្កាត់​ប៊ិញធ្វី​ បាន​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​និង​មាន​ការ​ច្នៃ​ប្រ​តិដ្ឋ​ទាំង​ខ្លឹម​សា​រនិង​រូប​ភាព​។ សង្កាត់​មាន​ទម្រង់​ចលនា​ប៉ិន​ប្រ​សប់​ជា​ច្រើន​ដែល​សកម្ម​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដូច​ជា​៖ "កាមេ​រ៉ា​សន្តិ​សុខ​" "ក្រុម​គ្រួ​សារ​ផ្សារ​ភ្ជាប់​សុវត្ថិ​ភាព​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​ និង​ទី​តាំង​ពន្លត់​អគ្គិ​ភ័យ​សា​ធា​រណៈ​" "ឃោស​នា​ច្បាប់​លើ​អ៊ីនធឺ​ណិត​", "ច្រក​របៀង​ស្រ​ឡះ​ស្រឡំ​ និង​សោ​ភណ​ភាព​ទី​ក្រុង​"។ល។ ក្នុង​នោះ​ ទម្រង់​ "ព្រួត​ដៃ​ឧបត្ថម្ភ​អ្នក​កែ​ប្រែ​ខ្លួន​ឡើង​វិញ​" បាន​ជួយ​ដល់​ករ​ណី​ជា​ច្រើន​ដែល​មាន​អតីត​កាល​ខុស​ឆ្គង​ឱ្យ​វិល​មក​រួម​រស់​ក្នុង​សហ​គម​ន៍ លំ​នឹង​ជីវ​ភាព​ និង​មិន​ប្រ​ព្រឹត្ត​បទ​ល្មើស​សារ​ជា​ថ្មី​។

ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ ប្រ​ជា​ជន​បាន​ផ្តល់​ប្រ​ភព​ព័ត៌​មាន​ចំ​នួន​ ១១៥ ជួយ​ឱ្យ​នគរ​បាល​សង្កាត់​ប៊ិញធ្វី​ ដោះ​ស្រាយ​ ៣៦ ករ​ណី​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​។ ទំនាស់​ជា​ច្រើន​ក្នុង​ប្រ​ជា​ជន​បាន​សម្រុះ​សម្រួល​ និង​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ចាប់​តាំង​ពី​ថ្នាក់​មូល​ដ្ឋាន​ ដោយ​មិន​ឱ្យ​កើត​មាន​ភាព​ស្មុគ​ស្មាញ​។ ផ្ដើម​ពី​ការ​ដឹក​នាំ​យ៉ាង​ម៉ឺង​ម៉ាត់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ ព្រម​ទាំង​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ប្រ​ជា​ជន​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ និង​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​ឋាន​ បន្ត​បាន​រក្សា​ខ្ជាប់​ខ្ជួន​ និង​មាន​ស្ថិរ​ភាព​ ហើយ​បទ​ល្មើស​និង​អបាយ​មុខ​សង្គម​ត្រូវ​បាន​កាត់​បន្ថយ​។

លោក​ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ចង្អុល​ការ​ក្នុង​ទិវា​បុណ្យ​។

ថ្លែង​ចង្អុល​ការ​ក្នុង​ទិវា​បុណ្យ​ លោក​ត្រឿង​កាញ់​ត្វៀង​ បាន​អះ​អាង​ថា​ ទិវា​បុណ្យ​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​ បាន​ក្លាយ​ជា​សកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ​ មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​ បាន​ចាត់​តាំង​ឡើង​មាន​របៀប​រៀប​រយ​ និង​ជាក់​ស្តែង​នៅ​តាម​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ ស្ថា​ប័ន​ អា​ជីវ​កម្ម​ និង​សា​លា​រៀន​។ នេះ​ជា​ឱ​កាស​ដើម្បី​ស្ងើច​សរសើរ​ ជូន​រង្វាន់​និង​ពង្រីក​គំ​រូ​មនុស្ស​ល្អ​ ការ​ងារ​ល្អ​ និង​វិធី​ធ្វើ​ល្អ​ៗ។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ថែម​ទៀត​នូវ​ប្រ​ពៃ​ណី​ស្នេហា​ជាតិ​ លើក​តម្កើង​កម្លាំង​មហា​សាមគ្គី​ក្នុង​សហ​គម​ន៍ និង​ពង្រឹង​ទំ​នាក់​ទំនង​ជិត​ស្និទ្ធ​រវាង​កង​កម្លាំង​នគរ​បាល​ជា​មួយ​ប្រ​ជា​ជន​ក្នុង​កិច្ច​ការ​ការ​ពារ​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​។

លោក​ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ជូន​ប័ណ្ណ​សរសើរ​ដល់​កម្មា​ភិបាល​ និង​ប្រ​ជា​ជន​សង្កាត់​ប៊ិញធ្វី​ ក្នុង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​នៃ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​នៅ​សង្កាត់​ប៊ិញធ្វី​។ ព្រម​ជា​មួយ​គ្នា​នោះ​ លោក​បាន​សំ​ណូម​ពរ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បន្ត​លើក​កម្ពស់​គុណ​ភាព​ ផ្សារ​ភ្ជាប់​ចលនា​នេះ​ទៅ​នឹង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ដើមី្បបង្ក​ការ​រីក​សាយ​ភាយ​ជា​វិជ្ជមាន​ ទូ​លំ​ទូ​លាយ​និង​ជ្រាល​ជ្រៅ​ក្នុង​ជីវ​ភាព​រស់​នៅ​។ នគរ​បាល​សង្កាត់​អនុ​វត្ត​បាន​ល្អ​នូវ​កិច្ច​ការ​ក្តាប់​សភាព​ការណ៍​ គ្រប់​គ្រង​យ៉ាង​ហ្មត់​ចត់​ភូមិ​ឋាន​ និង​មុខ​សញ្ញា​ បង្កើន​ការ​ឃោស​នា​ ពង្រីក​កម្លាំង​របស់​ប្រ​ជា​ជន​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​ ព្រម​ទាំង​ស្ងើច​សរ​សើ​រនិង​ពង្រីក​គំ​រូ​ឆ្នើម​បាន​ទាន់​ពេល​វេលា​ ដើម្បី​ប្រ​ជា​ជន​ម្នាក់​ៗក្លាយ​ជា​យុទ្ធ​ជន​នៅ​លើ​សមរ​ភូមិ​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​ ធា​នា​សន្តិ​សុខ​ និង​សណ្ដាប់​ធ្នាប់​ចាប់​តាំង​ពី​គ្រួ​សារ​នីមួយៗ​ បណ្ដុំ​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​នីមួយៗ​ និង​ក្រុម​ប្រ​ជា​ជន​ទី​ក្រុង​នីមួយៗ​។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ប៊ិញធ្វី​ ជូន​រង្វាន់​ដល់​អង្គ​ភាព​និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការក​សាង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​។

នៅ​ក្នុង​ទិវា​បុណ្យ​នេះ​ កម្មា​ភិបាល​និង​ប្រ​ជា​ជន​សង្កាត់​ប៊ិញធ្វី​ បាន​ទទួល​ប័ណ្ណ​សរសើរ​ពី​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ក្នុង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​ ហើយ​អង្គ​ភាព​ និង​បុគ្គល​ជា​ច្រើន​ទៀត​បាន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ជូន​រង្វាន់​ផង​ដែរ​។ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ប៊ិញធ្វី​ក៏​បាន​ជូន​អំ​ណោយ​ដល់​អង្គ​ភាព​ និង​បុគ្គល​ទាំង​ឡាយ​នៅ​ក្នុង​សង្កាត់​ ដែល​មាន​ស្នា​ដៃ​ជា​ច្រើន​ក្នុង​សកម្ម​ភា​ពក​សាង​ចលនា​និង​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភា​ពលំ​បាក​៕

កេវ​ជិញ - ថា​ច់ធី​

ចែករំលែកអត្ថបទ