ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/08/2026 - 22:23

ទាក់​ទាញ​ ៣៤៥ នាក់​ ចូល​រួម​ក្នុង​ពិ​ធី​ដោះ​ដូរ​ការ​ងារ​ធ្វើ​នៅ​ឃុំ​ឡុង​ភូ​ 

ព្រឹក​ថ្ងៃ​ទី​ ១៤ ខែ​សី​ហា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​សេ​វា​ ការ​ងារ​ទី​ក្រុង​កឹង​ធើ​ និង​មជ្ឈ​មណ្ឌល​អប់​រំ​វិជ្ជា​ជី​វៈ​ - អប់​រំ​ប្រ​ចាំ​ បាន​ចាត់​តាំង​ "ពិ​ធី​ដោះ​ដូរ​ការ​ងារ​ធ្វើ​នៅ​ឃុំ​ឡុង​ភូ​ ឆ្នាំ​២០២៦"។

ទិដ្ឋភាព​បើក​ពិ​ធី​ដោះ​ដូរ​ការ​ងារ​ធ្វើ​នៅ​ឃុំ​ឡុង​ភូ​។

ពិ​ធី​ដោះ​ដូរ​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​អា​ជីវ​កម្ម​ និង​អង្គ​ភាព​ជ្រើស​រើស​ពល​ករ​មួយ​ចំ​នួន​ដូច​ជា​៖ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ប្រ​ភព​ធន​ធាន​មនុស្ស​ សៃហ្គង​យ៉ាទ្រី​; ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ ផ្គត់​ផ្គង់​ប្រ​ភព​ធន​ធាន​មនុស្ស​ ENIX (មជ្ឈ​មណ្ឌល​ភាគ​ខាង​ត្បូង​); ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ ÊSUHAI សា​លា​មធ្យម​សិក្សា​បំ​ណិន​អា​ជីព​ជប៉ុន​; ក្រុម​ហ៊ុន​ភាគ​ហ៊ុន​នី​ហរ័ណ​អា​ហរ័ណ​ ហាយ​ទ្រី​; ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ មិញ​ដាំង​ និង​ប្រ​ជា​ជន​ចំ​នួន​ ៣៤៥ នាក់​ នៅ​លើ​ភូមិ​ឋាន​ចូល​រួម​ផង​ដែរ​។ នេះ​ជា​សកម្ម​ភាព​សំ​ដៅ​តភ្ជាប់​កម្ម​ករ​និយោជិត​ ជា​មួយ​អា​ជីវ​កម្ម​ និង​គ្រឹះ​ស្ថាន​ផលិត​កម្ម​/អា​ជីវ​កម្ម​ ដែល​មាន​តម្រូវ​ការ​រើស​បុគ្គលិក​ តាម​រយៈ​នោះ​បើក​ទូ​លាយ​ឱ​កាស​ការ​ងារ​ និង​ប្រាក់​ចំ​ណូល​សម្រាប់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។

តំ​ណាង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ ÊSUHAI សា​លា​មធ្យម​សិក្សា​បំ​ណិន​អា​ជីព​ជប៉ុន​ ផ្តល់​ប្រឹក្សា​ដល់​កម្ម​ករ​និយោជិត​។

ថ្លែង​នៅ​ក្នុង​ពិ​ធី​ដោះ​ដូរ​នេះ​ លោក​ ហូក្វឹក​ហុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​ឱ្យ​ដឹង​៖ ពិ​ធី​ដោះ​ដូរ​ការ​ងារ​នា​ថ្ងៃ​នេះ​ ចាត់​តាំង​ឡើង​ក្នុង​គោល​បំ​ណង​បង្កើត​ស្ពាន​ចម្លង​ផ្ទាល់​ ឆ្ពោះ​ទៅ​រក​ភាព​ចំ​ហ​ និង​តម្លា​ភា​ពរ​វាង​កម្ម​ករ​និយោជិត​ និង​និយោ​ជិក​ដែល​មាន​កិត្យានុ​ភាព​។ នេះ​ជា​ឱ​កាស​ពិ​សេស​សម្រាប់​កម្ម​ករ​និយោជិត​នៅ​លើ​ភូមិ​ឋាន​ឃុំ​ ជា​ពិ​សេស​គឺ​ពល​ករ​ជា​ជន​ជាតិ​ភាគ​តិច​, គ្រួ​សារ​ក្រី​ក្រ​, គ្រួ​សារ​ក្បែរ​ក្រ​, យុវ​ជន​ដែល​បាន​បំ​ពេញ​កាតព្វ​កិច្ច​យោ​ធា​ និង​សិស្សា​នុសិស្ស​ថ្នាក់​ទី​ ១២ បាន​ខិត​ជិត​ព័ត៌​មាន​ពេញ​លេញ​អំ​ពី​ទី​ផ្សារ​ពល​កម្ម​ក្នុង​ និង​ក្រៅ​ប្រ​ទេស​។ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​កម្ម​ករ​និយោជិត​ជ្រើស​រើស​បាន​មុខ​របរ​ និង​ការ​ងារ​ដែល​សម​ស្រប​ទៅ​នឹង​សមត្ថ​ភាព​ កម្រិត​វប្ប​ធម៌​ ព្រម​ទាំង​បំ​ណង​ផ្ទាល់​ខ្លួន​។

ទន្ទឹម​នឹង​នោះ​ ព្រឹត្តិ​ការណ៍​នេះ​ក៏​ជា​ឱ​កាស​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​បណ្តា​គោ​លន​យោ​បាយ​និង​ច្បាប់​ ស្តី​ពី​ពល​កម្ម​, ធា​នា​រ៉ាប់​រង​គ្មាន​អា​ជីព​, បណ្តា​គោ​លន​យោ​បាយ​អនុ​គ្រោះ​ទុន​កម្ចី​ គាំ​ទ្រ​កម្ម​ករ​និយោជិត​ចូល​រួម​ធ្វើ​ការ​នៅ​បរ​ទេស​តាម​កិច្ច​សន្យា​ ក៏​ដូច​ជា​កម្ម​វិធី​សិក្សា​ផង​ធ្វើ​ការ​ផង​នៅ​បរ​ទេស​។ តាម​រយៈ​នោះ​ បង្ក​លក្ខ​ណៈឱ្យ​ពល​ករ​វ័យ​ក្មេង​, អ្នក​មិន​ទាន់​មាន​ការ​ងារ​ធ្វើ​, ជន​ជាតិ​ភាគ​តិច​, គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ជិត​ក្រ​ បាន​កៀង​ជិត​ផ្ទាល់​ជា​មួយ​អា​ជីវ​កម្ម​ និង​គ្រឹះ​ស្ថាន​អប់​រំ​វិជ្ជា​ជី​វៈ​ ដើម្បី​ជ្រើស​រើស​ការ​ងារ​សម​ស្រប​; ជួយ​ឱ្យ​កម្ម​ករ​និយោជិត​មាន​ឱ​កាស​បន្ថែម​ក្នុង​ការ​ស្វែង​រក​ការ​ងារ​ធ្វើ​, បង្កើន​ប្រាក់​ចំ​ណូល​, កែ​លម្អ​ជីវ​ភាព​; ព្រម​ទាំង​រួម​ចំ​ណែក​បង្ក​ការ​ងារ​ប្រ​កប​ដោយ​ចីរ​ភាព​, បន្ថយ​ភាព​ក្រី​ក្រ​ និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​នៅ​ក្នុង​ភូមិ​ភាគ​៕

យ្វី​អាញ​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ