មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/08/2026 - 19:00

នា​រី​កម្មា​ភិបាល​ខ្មែរ​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​ 

ជា​ជន​ជាតិ​ខ្មែរ​ បង​ស្រី​ថា​ច់ធី​ហ្វា​ អ្នក​ឯក​ទេស​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​ហេ​បថា​ញ់ ខេត្ត​កាម៉ាវ​ តែង​ខ្នះ​ខ្នែង​ក្នុង​ការ​ស្រាវ​ជ្រាវ​ រៀន​សូ​ត្រ​និង​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ដល់​ជន​រួម​ជាតិ​ខ្មែរ​។ ដោយ​ភាព​ស្និទ្ធ​ស្នាល​និង​វិធី​សាស្ត្រ​ផ្សព្វ​ផ្សាយ​ជា​ភា​សា​ខ្មែរ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន​ បង​ស្រី​បាន​ជួយ​ឱ្យ​មា​មីង​ងាយ​យល់​ ងាយ​ចាំ​ ជា​ជំ​ហាន​ៗនាំ​យក​គោល​ការណ៍​របស់​បក្ស​ទៅ​ក្នុង​ជីវ​ភាព​។

បង​ស្រី​ថា​ច់ធី​ហ្វា​ មាន​ទំនុក​ចិត្ត​ក្នុង​ការ​លើក​យក​ប្រ​ធា​នប​ទរ​បាយ​ការណ៍​ក្នុង​ពិ​ធី​ប្រឡង​អ្នក​របាយ​ការណ៍​ អ្នក​ឃោស​នា​ពូ​កែ​ថ្នាក់​ខេត្ត​។

នៅ​ក្នុង​ពិ​ធី​ប្រឡង​អ្នក​របាយ​ការណ៍​ អ្នក​ឃោស​នា​ពូ​កែ​ថ្នាក់​ខេត្ត​ ឆ្នាំ​២០២៦ ជា​មួយ​ប្រ​ធាន​បទ​“ពង្រីក​តួ​នា​ទី​ ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ បក្ខ​ជន​ ពិ​សេស​គឺ​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​ក្នុង​ការ​នាំ​យក​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​ XIV របស់​បក្ស​ទៅ​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​” បង​ស្រី​ហ្វា​ទទួល​បាន​ជ័យ​លា​ភី​លេខ​២ និង​បាន​ជ្រើស​ទៅ​ប្រ​កួត​នៅ​វគ្គ​ប្រឡង​ថ្នាក់​តំ​បន់​។ សម្រាប់​បង​ស្រី​ ស្នា​ដៃ​នេះ​គឺ​ជា​លទ្ធ​ផល​នៃ​ដំ​ណើរ​ការ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​នៅ​មូល​ដ្ឋាន​។ ជា​ច្រើន​ឆ្នាំ​កន្លង​ ក្នុង​ដំ​ណាក់​ការ​អនុ​វត្ត​ភារ​កិច្ច​ នាង​តែង​ទៅ​ជួប​គណៈ​កម្ម​ការ​វត្ត​ អ្នក​មាន​ប្រិយ​ភាព​និង​ប្រ​ជា​ជន​ជា​រឿយ​ៗ ដើម្បី​ក្តោ​បក្តាប់​ពី​មតិ​ គោល​បំ​ណង​។ ផ្តើម​ពី​នោះ​ គោល​ការណ៍​ គោ​លន​យោ​បាយ​ដែល​បង​ស្រី​បាន​ជ្រើស​រើស​ និង​របៀប​ផ្សព្វ​ផ្សាយ​ គឺ​មាន​ភាព​សម​ស្រប​ ជិត​ដិត​នឹង​មុខ​សញ្ញា​នីមួយៗ​។ បង​ស្រី​ហ្វា​ ឱ្យ​ដឹង​៖“ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ ពេល​ទៅ​ជួប​មា​មីង​គឺ​និយាយ​និង​ផ្សព្វ​ផ្សាយ​ជា​ភា​សា​ខ្មែរ​ មា​មីង​អ្នក​ណា​ក៏​ចូល​ចិត្ត​ទាំង​អស់​ ព្រោះ​ស្តាប់​ងាយ​យល់​ ងាយ​ចាំ​។ បើ​ផ្សព្វ​ផ្សាយ​តែ​ខ្លឹម​សា​រសេច​ក្តី​សម្រេច​ចិត្ត​គឺ​ក្រៀម​ក្រោះ​ ដូច្នេះ​ នាង​ខ្ញុំ​តែង​ភ្ជាប់​ជា​មួយ​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឧបត្ថម្ភ​គ្រួ​ស្រា​រក្រី​ក្រ​ សាង​សង់​លំ​នៅ​ឋាន​ ការ​ពា​រប​រិស្ថាន​ ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ល។ ដើម្បី​មា​មីង​ជ្រួត​ជ្រាប​សេច​ក្តី​សម្រេច​ចិត្ត​ ធ្វើ​ឱ្យ​ជាក់​ច្បាស់​តាម​រយៈ​ការ​ងារ​ជាក់​ស្តែង​”។

តាម​ប្រ​សាសន៍​បង​ស្រី​ហ្វា​ ដើម្បី​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​ XIV របស់​បក្ស​ ទៅ​ក្នុង​ជីវ​ភាព​ពិត​ប្រាកដ​ ដំ​បូង​ត្រូ​វក​សាង​កង​ជួរ​កម្មា​ភិបាល​ “ស្រស់​ស្អាត​និង​ប៉ិន​ប្រ​សប់​” ជិត​ដិត​ប្រ​ជា​ជន​ យល់​ប្រ​ជា​ជន​ និយាយ​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​ ប្រ​ជា​ជន​ធ្វើ​តាម​។ ហេ​តុ​នេះ​ បង​ស្រី​តែង​ចុះ​ទៅ​មូល​ដ្ឋាន​ស្តាប់​មតិ​ គោល​បំ​ណង​ ដើម្បី​ជួយ​ប្រ​ជា​ជន​តាម​រយៈ​ការ​ងារ​ធ្វើ​ជាក់​ស្តែង​។ ធ្លាប់​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​បង​ស្រី​ហ្វា​ បង​ថា​ច់ធី​ធូ នៅ​អនុ​សង្កាត់​បៀ​ងដុង​ A សង្កាត់​ហេ​បថា​ញ់ តែង​ចាំ​ជា​និច្ច​នៅ​រាល់​លើក​ដែល​បង​ស្រី​មក​សួរ​សុខ​ទុក្ខ​ ស្វែង​យល់​ពី​ស្ថាន​ភាព​គ្រួ​សារ​។ បង​ធូ ចែក​រំលែក​៖ “ផ្ទះ​ខ្ញុំ​ទ្រុឌ​ទ្រោម​ ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ច្រើន​ ទៅ​ធ្វើ​ការ​ឈ្នួល​មិន​ទៀង​ទាត់​។ បង​ស្រី​ហ្វា​តែង​មក​សួរ​សុខ​ទុក្ខ​ ឧបត្ថម្ភ​ប្រាក់​ អង្ករ​ របស់​របរ​ប្រើ​ប្រាស់​។ល។ ជា​រឿយ​ៗ បង​ស្រី​ហ្វា​ជា​កម្មា​ភិបាល​រស់​នៅ​ជិត​ដិត​នឹង​ប្រ​ជា​ជន​ តែង​ជួយ​មា​មីង​ដោយ​អស់​ពី​ចិត្ត​។ ពេល​ទៅ​ជួប​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​តួ​យ៉ាង​ដូច​បង​ស្រី​ហ្វា​ យើង​ខ្ញុំ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​និង​រៀប​រាប់​ពី​ស្ថាន​ភាព​គ្រួ​សារ​។ អា​ស្រ័យ​បាន​បង​ស្រី​ហ្វា​ជួយ​ឧបត្ថម្ភ​ពិ​និត្យ​សង់​ផ្ទះ​ ឥ​ឡូវ​ មាន​ផ្ទះ​សម្បែង​រឹង​មាំ​ ខ្ញុំ​ស្ងប់​ចិត្ត​ទៅ​ធ្វើ​ការ​ គិត​អាន​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។

ផ្តើម​ពី​បទ​ពិសោធន៍​ដែល​សន្សំ​ក្នុង​ដំ​ណាក់​ការ​ស្រាវ​ជ្រាវ​ទ្រឹស្តី​និង​ការ​អនុ​វត្ត​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន​ ជួយ​ឱ្យ​បង​ស្រី​ហ្វា​យក​មក​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​។ បង​ស្រី​តែង​ធ្វើ​បច្ចុប្បន្ន​ភាព​ឯក​សារ​ជា​ប្រ​ចាំ​ រៀប​រៀង​ចង​ក្រង​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ជា​ភា​សា​វៀត​-ខ្មែរ​ ដើម្បី​អត្ថ​បទ​នីមួយៗ​មាន​ភាព​ស្និទ្ធ​ស្នាល​ រស់​រវើក​និង​សម​ស្រប​ ជួយ​ប្រ​ជា​ជន​ងាយ​យល់​ ងាយ​ចាំ​និង​អនុ​វត្ត​តាម​។ អ្នក​ស្រី​ ង៉ោអៀង​ញ៉ៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​ហេ​បថា​ញ់ បញ្ជាក់​៖"សម​មិត្ត​ ថា​ច់ធី​ហ្វា​ ជា​កម្មា​ភិបាល​បក្ខ​ជន​គំ​រូ​ តែង​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​ ស្ម័គ្រ​ចិត្ត​ជួយ​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ ទើប​បាន​មា​មីង​ខ្មែរ​ស្រ​ឡាញ់​រាប់​អាន​។ ពិ​សេស​ សម​មិត្ត​ ពង្រីក​បាន​ល្អ​ឧត្តម​ភាព​ជា​ជន​ជាតិ​ខ្មែរ​ ដោយ​ចេះ​ភា​សា​ យល់​ដឹង​ទំនៀម​ទម្លាប់​ ប្រ​ពៃ​ណី​និង​វប្ប​ធម៌​បង្ក​ភាព​ស្និទ្ធ​ស្នាល​។ផ្តើម​ពី​នោះ​ ការ​ផ្សព្វ​ផ្សាយ​ ចលនា​មា​មីង​ខ្មែរ​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ តែង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​។

ផ្តើម​ពី​ភាព​ជាក់​ស្តែ​ងរ​ហូត​ដល់​ការ​ប្រឡង​ រួច​វិល​មក​នឹង​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​ បង​ស្រី​ថា​ច់ធី​ហ្វា​ កំ​ពុង​ពង្រីក​បាន​ល្អ​នូវ​តួ​នា​ទី​ស្នូល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​មា​មីង​ជន​រួម​ជាតិ​អនុ​វត្ត​ល្អ​គោល​ការណ៍​ សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​។ ពេល​សេច​ក្តី​សម្រេច​ចិត្ត​បាន​ផ្សព្វ​ផ្សាយ​ជា​ភា​សា​ខ្មែរ​ តាម​រយៈ​ការ​ងារ​ជាក់​ស្តែង​និង​ប្រិយ​ភាព​របស់​កម្មា​ភិបាល​ខ្មែរ​ ដូច្នេះ​ សេច​ក្តី​សម្រេច​ចិត្ត​នោះ​ នឹង​ជ្រួត​ជ្រាប​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​ ក្លាយ​ជា​កម្លាំង​ចលករ​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​រួម​គ្នា​ឈាន​ឡើង​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ