ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/08/2026 - 21:01

ពន្លឿន​អនុ​វត្ត​វិធាន​ការ​បង្កើន​ល្បឿន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​ 

- នៅ​រសៀល​ថ្ងៃ​ទី​ ១០ ខែ​សី​ហា​ នៅ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ផុង​ដៀង​ លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ បាន​ធ្វើ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​៖ ផុង​ដៀង​ ញើងអាយ​  ទ្រឿង​ឡុង​ និង​ទ្រឿង​ថា​ញ់ អំ​ពី​លទ្ធ​ផល​អនុ​វត្ត​ភារ​កិច្ច​៧ខែ​កន្លង​ និង​ភារ​កិច្ច​សំ​ខាន់​ៗក្នុង​៥ខែ​ចុង​ឆ្នាំ​ ២០២៦។

លោក​ ង្វៀង​ទ្រុង​ងា លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ផុង​ដៀង​ ថ្លែង​យោបល់​ក្នុង​ពេល​ធ្វើ​ការ​។

តា​មរ​បាយ​ការណ៍​របស់​ថ្នាក់​ដឹក​នាំ​ឃុំ​នា​នា​ ក្នុង​អំ​ឡុង​ពេល​៧ខែ​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មា​តុ​ភូមិ​គ្រប់​ថ្នាក់​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​ភូមិ​ភាគ​នា​នា​ បាន​ខិត​ខំ​រក្សា​ស្ថិរ​ភាព​ សកម្ម​ភា​ពរ​លូន​ មាន​សមត្ថ​ភាព​ សុពល​ភាព​ និង​ប្រ​សិទ្ធ​ភាព​។ ភូមិ​ភាគ​នា​នា​យក​ចិត្ត​ទុក​ដាក់​ដល់​ការក​សាង​បក្ស​ និង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​ រឹង​មាំ​; អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជមាន​; ការ​ការ​ពារ​ប្រ​ទេស​បាន​ពង្រឹង​; សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​បន្ត​បាន​រក្សា​លំ​នឹង​; កំ​ណែ​ទម្រង់​រដ្ឋ​បាល​ ផ្លាស់​ប្តូរ​ឌីជី​ថល​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​។ ភូមិ​ភាគ​នា​នា​ប្រ​មូល​ថវិកា​សម្រេច​បាន​លទ្ធ​ផល​បង្គួរ​...។

លោក​ស្រី​ ត្រឹង​ធី​ហ្វៀង​ នា​យិកាមន្ទីរ​អប់​រំ​ និង​បណ្តុះ​បណ្តា​ល ថ្លែង​ក្នុង​ពេល​ធ្វើ​ការ​។

ទន្ទឹម​នឹង​លទ្ធ​ផល​សម្រេច​បាន​ ការ​អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​របស់​ឃុំ​នា​នា​ក្នុង​អំ​ឡុង​ពេល​៧ខែ​កន្លង​ ក៏​ជួប​ការ​លំ​បាក​មួយ​ចំ​នួន​ដែរ​។ ក្នុង​នោះ​ ភាគ​កម្រិត​មួយ​ចំ​នួន​កំ​ណើន​នៅ​ទាប​; ការ​រំ​សាយ​ទុន​វិនិយោគ​របស់​រដ្ឋ​នៅ​ឃុំ​មួយ​ចំ​នួន​នៅ​យឺត​យ៉ាវ​ (ឃុំ​ទ្រឿង​ថា​ញ់សម្រេច​បាន​ជាង​ ១៥% នៃ​ផែន​ការ​ ឃុំ​ញើងអា​យស​ម្រេច​បាន​ជាង​ ៣២%); ការ​ទាញ​យក​សក្តា​នុភាព​ពាណិជ្ជ​កម្ម​ សេ​វា​កម្ម​ ទេស​ចរណ៍​ និង​សេដ្ឋ​កិច្ច​ឯ​កជន​ មិន​ទាន់​សម​គ្នា​ និង​គុណ​ភាព​សកម្ម​ភាព​របស់​អង្គ​ការ​បក្ស​មួយ​ចំ​នួន​មិន​ទាន់​ស្មើ​គ្នា​ជា​ដើម​។

លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ ថ្លែង​សេច​ក្តី​សន្និ​ដ្ឋាន​ និង​ចង្អុល​ការ​ក្នុង​ពេល​ធ្វើ​ការ​។

ថ្លែង​សេច​ក្តី​សន្និ​ដ្ឋាន​ និង​ចង្អុល​ការ​ក្នុង​ពេល​ធ្វើ​ការ​ លោក​ស្រី​ ហូធី​កឹមដាវ​ សំ​ណូម​ពរ​ ចាប់​ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ​ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ផុង​ដៀង​ ញើងអាយ​ ទ្រឿង​ឡុង​ និង​ទ្រឿង​ថា​ញ់ បន្ត​ចង្អុល​ការ​ពង្រឹង​រចនា​សម្ព័ន្ធ​អង្គ​ភាព​ ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ពី​ “ស្ថិរ​ភាព​អង្គ​ភាព​” មក​ “បង្កើន​គុណ​ភាព​សកម្ម​ភាព​”; អនុ​វត្ត​វាយ​តម្លៃ​កម្មា​ភិបាល​ ត្រូវ​ផ្អែក​លើ​លទ្ធ​ផល​ ផលិត​ផល​ និង​សន្ទុះ​ការ​ងារ​; អនុ​វត្ត​ភារ​កិច្ច​តាម​ស្មារតី​ “៦ច្បាស់​”៖ ច្បាស់​ការ​ងារ​ ច្បាស់​អ្នក​ដឹក​នាំ​ ច្បាស់​កិច្ច​សហ​ការ​ ច្បាស់​ការ​ទទួល​ខុស​ត្រូវ​ ច្បាស់​ពេល​វេលា​ និង​ច្បាស់​លទ្ធ​ផល​។ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​នា​នា​បន្ត​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ពង្រីក​បក្ខ​ជន​ អនុ​វត្ត​វិធាន​ការក​សាង​អង្គ​ការ​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​។ ឃុំ​នីមួយៗ​ត្រូវ​ពិ​និត្យ​ឡើង​វិញ​នូវ​ភាគ​កម្រិត​សេដ្ឋ​កិច្ច​ បំ​ផុត​គឺ​ភាគ​កម្រិត​ដែល​នៅ​ទាប​ ពន្លឿន​អនុ​វត្ត​នូវ​វិធាន​ការ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​បង្ក​ភាព​វិវឌ្ឍន៍ ពិ​សេស​គឺ​ដំ​ណើរ​ការ​រំ​សាយ​ថវិកា​វិនិយោគ​របស់​រដ្ឋ​ អនុ​វត្ត​សំ​ណង់​និង​គម្រោង​នា​នា​ និង​គ្រប់​គ្រង​ដី​ធ្លី​នៅ​លើ​ភូមិ​ឋាន​... ដើម្បី​បង្កើន​ល្បឿន​អភិវឌ្ឍ​ ខិត​ខំ​សម្រេច​រួច​រាល់​នូវ​ភាគ​កម្រិត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​ ២០២៦។

លោក​ស្រី​ ហូធី​កឹមដាវ​ ក៏​បាន​រំលឹក​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​គប្បី​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តា​ល អនុ​វត្ត​ការ​រៀប​ចំ​សា​លា​រៀន​នៅ​លើ​ភូមិ​ឋាន​តាម​គោល​ការណ៍​របស់​មជ្ឈិម​ ធា​នា​មិន​ទុក​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​; សហ​ការ​ស្អិត​ល្មួត​ជា​មួយ​ផ្នែក​សុខា​ភិបាល​ រៀប​ចំ​ឡើង​វិញ​នូវ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​ចំ​ណុះ​មន្ទីរ​សុខា​ភិបាល​ ធា​នា​មិន​ធ្វើ​ឱ្យ​ដាច់​រយៈ​ការ​ងារ​ថែ​ទាំ​ និង​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន​។ បន្ត​ចង្អុល​ការ​ជំ​រុញ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា​ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​; យក​ចិត្ត​ទុក​ដាក់​លើ​វិធាន​ការ​បង្ការ​ ទប់​ស្កាត់​ការ​ស្រុត​បាក់​ដី​ គ្រោះ​ធម្ម​ជាតិ​ ជំងឺ​ឆ្លង​រាល​ដាល​ និង​កសាង​ភូមិ​ឋាន​សុវត្ថិ​ភាព​ គ្មាន​គ្រឿង​ញៀន​ជា​ដើម​៕

អាញ​យ៉ុង - វិមាន​

ចែករំលែកអត្ថបទ