ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/08/2026 - 20:38

ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ប្រ​ជុំ​ប្តូរ​វេន​ជា​មួយ​ថ្នាក់​ដឹក​នាំ​បណ្តា​ស្ថា​ប័ន​ធ្វើ​សេ​នា​ធិ​ការ​ ជំនួយ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ​ កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ 

(អ.ឡ​) ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ប្រ​ជុំ​ប្តូរ​វេន​ជា​មួយ​ថ្នាក់​ដឹក​នាំ​បណ្តា​ស្ថា​ប័ន​ធ្វើ​សេ​នា​ធិ​ការ​ ជំនួយ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ​ កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ អំ​ពី​ផែន​ការ​អនុ​វត្ត​ភារ​កិច្ច​ការ​ងារ​ ត្រី​មាស​ទី​ ៣ ឆ្នាំ​២០២៦។

ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ប្រ​ជុំ​ប្តូរ​វេន​ជា​មួយ​ថ្នាក់​ដឹក​នាំ​បណ្តា​ស្ថា​ប័ន​ធ្វើ​សេ​នា​ធិ​ការ​ ជំនួយ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ​ កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​។

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ រួម​អធិប​តី​កិច្ច​ប្រ​ជុំ​។

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ដុង​វ៉ាំង​ថាញ​ រំលឹក​អ្នក​ដឹក​នាំ​បណ្តា​ស្ថា​ប័ន​ អង្គ​ភាព​ បញ្ជ្រាប​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ការ​ងារ​ត្រី​មាស​ទី​ ៣ ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ផ្សព្វ​ផ្សាយ​បណ្តា​ឯក​សារ​ចង្អុល​ការ​របស់​មជ្ឈិម​និង​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ឱ្យ​បាន​ទាន់​ពេល​ដល់​កម្មា​ភិបាល​ បុគ្គលិក​ អ្នក​រដ្ឋ​ការ​។

ចំ​ពោះ​គណៈ​ចាត់​តាំង​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ គប្បី​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ត្រៀម​បម្រុង​ហ្មត់​ចត់​ការ​ទទួល​និង​ធ្វើ​ការ​ជា​មួយ​ក្រុម​ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​របស់​ការិយា​ល័យ​នយោ​បាយ​ ធ្វើ​សេ​នា​ធិ​ការ​ផ្សព្វ​ផ្សាយ​បណ្តា​សេច​ក្តី​សន្និ​ដ្ឋាន​របស់​មជ្ឈិម​អំ​ពី​ការ​ងារ​តែង​តាំង​កម្មា​ភិបាល​ ចាត់​តាំង​កសាង​បក្ស​ ផ្តុំ​កម្លាំង​ពិ​និត្យ​ឡើង​វិញ​ក្នុង​ការ​រៀប​ចំ​ពង្រឹង​រចនា​សម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ បំ​ផុត​គឺ​វិស័យ​អប់​រំ​និង​បណ្តុះ​បណ្តា​ល សុខា​ភិបាល​។

គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ផ្សព្វ​ផ្សាយ​គ្រប់​ជ្រុង​ជ្រោយ​ពី​ការ​ងារ​ឃោស​នា​បណ្តា​សេច​ក្តី​សម្រេច​ចិត្ត​ បទ​បញ្ជា​របស់​បក្ស​ដល់​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​ ម្ចាស់​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ច្រាន​ចោល​នូវ​ការ​អត្ថា​ធិ​ប្បាយ​មួល​បង្កាច់​របស់​អា​នុភាព​អមិត្ត​។

គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បង្កើន​ការ​ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​។ គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ធ្វើ​សេ​នា​ធិ​ការ​ដោះ​ស្រាយ​បញ្ចប់​កិច្ច​ការ​ ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ពង្រឹង​រចនា​សម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​បាន​ឆាប់​។

អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ សំ​ណូម​ពរ​សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ​ គប្បី​ជំ​រុញ​ការ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ ផ្សារ​ភ្ជាប់​នឹង​ការ​ដោះ​ស្រាយ​ពី​បញ្ហា​ជាក់​ស្តែង​ដាក់​ចេញ​ បន្ត​ការក​សាង​សា​លា​សម្រេច​បទ​ដ្ឋាន​កម្រិត​២។ កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ បន្ត​ផ្លាស់​ថ្មី​ខ្លឹម​សារ​ ធ្វើ​ឱ្យ​សម្បូរ​បែប​កម្ម​វិធី​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ្សព្វ​ផ្សាយ​ក្នុង​ស្ថាន​ភាព​ថ្មី​។

លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ មាន​ប្រ​សាសន៍​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

ក្នុង​៧ខែ​ដើម​ឆ្នាំ​២០២៦ គ្រប់​ស្ថា​ប័ន​និង​អង្គ​ភាព​ បាន​ផ្តុំ​កម្លាំង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ដឹក​នាំ​ ចង្អុល​ការ​ដំ​ណើរ​ការ​រចនា​សម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​បាន​រលូន​ សកម្ម​ភាព​ប្រ​កប​ដោយ​សុពល​ភាព​និង​ប្រ​សិទ្ធ​ភាព​។ ព្រម​ទាំង​ កសាង​និង​ផ្សព្វ​ផ្សាយ​ការ​ងារ​ ឆ្នាំ​២០២៦ ទាន់​ពេល​ សម​ស្រប​នឹង​លក្ខ​ណៈពិ​សេស​របស់​ស្ថា​ប័ន​និង​អង្គ​ភាព​នីមួយៗ​។

លេច​ធ្លោ​បំ​ផុត​ គណៈ​ចាត់​តាំង​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ធ្វើ​សេ​នា​ធិ​ការ​អនុ​វត្ត​សម្រេច​រួច​រាល់​ការ​រៀប​ចំ​សាខា​បក្ស​ភូមិ​ មណ្ឌល​និង​ការ​តែង​តាំង​បុគ្គលិក​គណៈ​កម្មា​ធិ​ការ​បក្ស​ថ្មី​សម​ស្រប​នឹង​ស្ថាន​ភាព​ភូមិ​ភាគ​ បញ្ចូល​បក្ខ​ជន​ថ្មី​បាន​២.៩៦៦នាក់​ សម្រេច​ ៦៤,៤៨% នៃ​ភាគ​កម្រិត​ ឆ្នាំ​២០២៦។

គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ធ្វើ​សេ​នា​ធិ​ការ​ចាត់​តាំង​សិក្សា​ស្រាវ​ជ្រាវ​ រៀន​សូ​ត្រ​ បញ្ជ្រាប​បណ្តា​សេច​ក្តី​សម្រេច​ចិត្ត​ បទ​បញ្ជា​របស់​បក្ស​។

គណៈ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​កាស​ឱ្យ​ប្រើ​ឯក​សា​រដឹក​នាំ​ ចង្អុល​ការ​ចំ​នួន​១៣ ស្តី​ពី​ការ​ងារ​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ខ្ជះ​ខ្ជាយ​ អវិជ្ជមាន​។

ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​វត្ត​ល្អ​ការ​ងារ​ធ្វើ​សេ​នា​ធិ​ការ​ បូក​សរុប​ ជា​សារ​វន្ត​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដឹក​នាំ​ ចង្អុល​ការ​របស់​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​លើ​គ្រប់​វិស័យ​។

គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ធ្វើ​សេ​នា​ធិ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គ្រប់​ជ្រុង​ជ្រោយ​ ឯក​ភាព​ ប្រ​សិទ្ធ​ភាព​ការ​ងារ​ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​និង​ការ​ពិ​ន័យ​របស់​បក្ស​។

សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ​ ធ្វើ​សេ​នា​ធិ​ការ​អនុ​វត្ត​ការងា​រប​ណ្តុះ​បណ្តា​ល បំ​ប៉ន់​ ជំ​រុញ​ការ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​។

កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ អនុ​វត្ត​ល្អ​ភារ​កិច្ច​ផ្សព្វ​ផ្សាយ​តាម​មុខ​ងារ​ ភារ​កិច្ច​ ពង្រឹង​រចនា​សម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​តាម​ទិស​ដៅ​សម្រិត​សម្រាំង​ បន្ថយ​ដើម​ទង​តាម​សេច​ក្តី​កំ​ណត់​។

លោក​ង្វៀង​ង៉ុកតឹម សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ថ្លែង​យោបល់​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ស្នើ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ចង្អុល​ការ​បញ្ជូន​មុខ​ងារ​ ភារ​កិច្ច​ធ្វើ​សេ​នា​ធិ​ការ​ការ​ងារ​ប្រ​ជា​ចលនា​ទៅ​ឱ្យ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ ចង្អុល​ការ​បង្កើន​ការវិ​និយោគ​ប្រ​ភព​ធន​ធាន​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ឌីជី​ថល​ លក្ខ​ណៈសកម្ម​ភាព​សម្រាប់​ប្រ​ព័ន្ធ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​គ្រប់​លំ​ដាប់​ថ្នាក់​។

ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ស្នើ​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ចង្អុល​ការ​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ចង្អុល​ការ​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ ឆាប់​លើក​ជូនប​ណ្តា​ឯក​សា​រវិ​និយោគ​នៃ​គម្រោង​វិនិយោគ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​ដល់​ស្ថា​ប័ន​បក្ស​ រណ​សិរ្ស​មា​តុ​ភូមិ​និង​គ្រប់​អង្គ​ការ​នយោ​បាយ​-សង្គម​ទី​ក្រុង​។

លោក​ហ្វិញ​ហ្វាង​ម៉េន សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ នា​យក​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ ថ្លែង​យោបល់​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ ស្នើ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ពិ​និត្យ​សំ​ណើរ​បញ្ជី​ឈ្មោះ​បញ្ជា​ទិញ​សេ​វា​កម្ម​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​លើ​វិស័យ​សារ​ព័ត៌​មាន​; ពិ​និត្យ​បំ​ពេញ​បន្ថែម​ទុន​វិនិយោគ​រដ្ឋ​រយៈ​ពេល​មធ្យម​ដល់​អង្គ​ភាព​អនុ​វត្ត​គម្រោង​ផ្លាស់​ប្តូរ​ឌីជី​ថល​ការ​ងារ​វិទ្យុ​ ទូរ​ទស្សន៍​និង​បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ​ដល់​អង្គ​ភាព​; បង្ក​លក្ខ​ណៈអំ​ពី​ថវិកា​បញ្ជូន​សញ្ញា​ផ្កាយ​រណប​ឌីជី​ថល​លើ​ដី​; ពិ​និត្យ​ផ្តល់​អនុ​ម័ត​លើ​គម្រោង​រក្សា​កម្ម​វិធី​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣(ភា​សា​ជន​ជាតិ​) ដំ​ណាក់​កាល​ ២០២៦-២០៣០៕

ក្វឹក​ថា​យ-មុនី​

ចែករំលែកអត្ថបទ