ដបជ័រ កំប៉ុងភេសជ្ជៈ និងក្រដាសកាតុងដែលធ្លាប់តែបោះចោល ត្រូវបានប្រជាជនឃុំធ្វឹងហ្វា ទីក្រុងកឹងធើ ប្រមូលផ្តុំនិងបែងប្រភេទដើម្បីដូរយកគ្រឿងឧបភោគបរិភោគ។ ផ្ដើមពីសកម្មភាពនេះ កាន់តែបង្ហាញឱ្យឃើញថា ទម្រង់ “ដូរកាកសំណល់ដែលអាចកែច្នៃ យកគ្រឿងឧបភោគបរិភោគ” កំពុងបណ្តុះទម្លាប់បែងប្រភេទកាកសំណល់នៅនឹងកន្លែង រីកសាយភាយផ្នត់រស់នៅបៃតង និងលើកកម្ពស់ស្មារតីការពារបរិស្ថានក្នុងសហគមន៍។

មាមីងនៅភូមិល្បើសស្បូវមកជ្រើសរើសគ្រឿងឧបភោគបរិភោគតាមស្ដង់។
ទម្រង់ “ដូរកាកសំណល់ដែលអាចកែច្នៃ-យកគ្រឿងឧបភោគបរិភោគ” អាស្រ័យគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វាបានបំផុសចលនាចាប់ពីថ្ងៃទី ២៥ កក្កដា ជំហានដំបូងបានបង្កកម្លាំងសាយភាយយ៉ាងខ្លាំងនៅតាមភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ មិនត្រឹមតែរួមចំណែកបន្ថយបរិមាណកាកសំណល់បោះចោលទៅក្នុងបរិស្ថានប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងបង្កកម្លាំងចលករឱ្យប្រជាជនម្ចាស់ការបែងប្រភេទកាកសំណល់នៅតាមគ្រួសារ កាត់បន្ថយស្ថានភាពបោះកាកសំណល់ផ្ដេសផ្ដាស់ រួមចំណែកកសាងទេសភាពជនបទភ្លឺ - បៃតង - ជ្រះ - ស្អាតទៀតផង។
ចាប់តាំងពីព្រឹកព្រលឹម នៅអាគារវប្បធម៌ភូមិល្បើសស្បូវ ប្រជាជនបានយកដបជ័រ កំប៉ុងអា លុយមីញ៉ូម និងក្រដាសកម្ទេចជាដើម មកថ្លឹងដូរយកគ្រឿងឧបភោគបរិភោគ។ ចំពោះមាមីង កាកសំណល់ដែលអាចកែច្នៃក្នុងមួយគីឡូក្រាម មិនត្រឹមតែនាំមកនូវអំណោយជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងជួយបណ្តុះទម្លាប់បែងចែកកាកសំណល់នៅកន្លែងទៀតផង។ លោក គឹមយឿង នៅភូមិល្បើសស្បូវ បានឱ្យដឹង៖ “កាលពីមុន គ្រួសារភាគច្រើនមិនទាន់មានទម្លាប់ បែងប្រភេទកាកសំណល់ទេ។ ពេលបានភូមិឃោសនាផ្សព្វផ្សាយទម្រង់ ខ្ញុំនិងមាមីងក្នុងភូមិបានបែងប្រភេទកាកសំណល់ដែលអាចកែច្នៃនៅនឹងផ្ទះ ដើម្បីដល់ថ្ងៃដូរយកស្ករ ទឹកត្រី មី និងប៊ីចេងមកប្រើប្រាស់។ អាស្រ័យហេតុនេះ មាមីងលែងបោះកាកសំណល់ផ្ដេសផ្ដាស់ ហើយរួមចំណែករក្សាភូមិស្រុកឱ្យបានស្អាតល្អជានិច្ច”។
មិនត្រឹមតែមនុស្សធំនោះទេ ទម្រង់នេះថែមទាំងទាក់ទាញកុមារយ៉ាងច្រើនចូលរួមផងដែរ។ កុមារ ថាច់យ៉ាធ្វឹង បានរួមជាមួយមិត្តភក្តិនៅក្នុងភូមិ បានយកធុងក្រដាសកម្ទេច និងកំប៉ុងទឹកដែលប្រមូលបានច្រើនថ្ងៃមកកាន់កន្លែងដូរកាកសំណល់។ ស្នាមញញឹមសប្បាយរីក រាយស្តែងឡើងនៅលើផ្ទៃមុខកុមារ ពេលរបស់របរដែលគិតថាបោះចោល អាចដូរជាស្ករគ្រាប់ នំ ទឹកក្រូច និងមី។ ប្អូនធ្វឹង បានឱ្យដឹង៖ “កាលពីមុន ផឹកទឹកបរិសុទ្ធ ទឹកក្រូច ឬប្រើប្រាស់ក្រដាសរួចគឺបោះចោល។ ឥឡូវនេះ ប្រភេទណាអាចកែច្នៃបាន ខ្ញុំទុកក្នុងបាវដើម្បីដូរយកនំ ស្ករគ្រាប់ និងមី។ តាមរយៈការប្រមូលសំរាម ខ្ញុំយល់ថា ក្រៅពីដូរបានអំណោយ ធ្វើដូចនេះថែមទាំងរួមចំណែកការពារបរិស្ថានជូនភូមិស្រុកទៀតផង”។
យោងតាមគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វា ចំណុចលេចធ្លោនៃទម្រង់គឺប្រភពគ្រឿងឧប ភោគបរិភោគគឺបានមកពីការចលនាអាជីវកម្ម និងសប្បុរសជននានា។ ក្នុងពេលនោះ បរិ មាណកាកសំណល់ដែលអាចកែច្នៃទាំងអស់ ក្រោយពេលប្រមូលមកនឹងលក់ដើម្បីបង្កើតមូល និធិទិញគ្រឿងឧបភោគបរិភោគបន្ថែម សម្រាប់លើកដូរកាកសំណល់ក្រោយទៀត។ វិធីធ្វើនេះ ជួយបង្កប្រភពធនធានដើម្បីរក្សាទម្រង់ផង ទាំងលើកទឹកចិត្តឱ្យប្រជាជនចូលរួមជាប្រចាំ ផង។ លោកថាច់ថាញបិញ ប្រធានភូមិល្បើសស្បូវ បានឱ្យដឹង៖ “ទម្រង់នាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើន ពិសេសគឺជួយឱ្យមាមីងចេះបែងចែកសំរាមនៅផ្ទះ និងបណ្តុះស្មារតីថែរក្សាបរិស្ថានរស់នៅ។ ពេលខាងមុខ ភូមិភាគនឹងជំរុញការផ្សព្វផ្សាយ ដើម្បីបន្តរក្សាទម្រង់ រួមចំ ណែករក្សាភូមិស្រុកឱ្យបានបៃតង ជ្រះ និងស្អាតជានិច្ច”។

មាមីងយកកាកសំណល់ដែលអាចកែច្នៃមកកាន់កន្លែងថ្លឹងដើម្បីដូរយកគ្រឿងឧបភោគបរិភោគ។
តាមការិយាល័យសេដ្ឋកិច្ចឃុំធ្វឹងហ្វា មកដល់សព្វថ្ងៃ ទម្រង់បានអនុវត្តនៅ ៤ ភូមិ ដោយប្រមូលសំរាមអាចកែច្នៃបានជាង ១ តោន។ តាមផែនការជារៀងរាល់ខែ បណ្តាភូមិនឹងចាត់តាំងប្រមូល និងដូរបរិមាណសំរាមអាចកែច្នៃទាំងអស់យកគ្រឿងឧបភោគបរិភោគ។ ទម្រង់បង្កឱ្យមានការវិវឌ្ឍន៍ជាវិជ្ជមានក្នុងការយល់ដឹង និងសកម្មភាពរបស់ប្រជាជនចំពោះការងារការពារបរិស្ថាន។ ការបែងចែក និងទាញយកប្រយោជន៍ពីកាកសំណល់ដែលអាចកែច្នៃ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកាត់បន្ថយបរិមាណកាកសំណល់ប្លាស្ទិក តាមរយៈនោះកាត់បន្ថយកម្លាំងសម្ពាធជូនការងារអនាម័យបរិ ស្ថាននៅភូមិភាគ។ លោកថាយហុងហា ប្រធានការិយាល័យសេដ្ឋកិច្ចឃុំធ្វឹងហ្វា បានឱ្យដឹង៖ “ពេលខាងមុខ ឃុំនឹងបន្តអនុវត្តទម្រង់នេះនៅតាមបណ្តាភូមិនិងមណ្ឌលប្រជាជនតាំងទីលំនៅឯទៀត ដើម្បីលើកកម្ពស់ស្មារតីរបស់មាមីងក្នុងការការពារបរិស្ថាន រួមចំណែកកសាងឃុំ ធ្វឹងហ្វាឱ្យសម្រេចបទដ្ឋានឃុំជនបទថ្មី”។
ផ្ដើមពីសកម្មភាពសាមញ្ញៗដូចជាការបែងប្រភេទកាកសំណល់នៅតាមផ្ទះ ការប្រមូលដបជ័រ កំប៉ុងអាលុយមីញ៉ូម និងក្រដាសកម្ទេចដើម្បីដូរយកគ្រឿងឧបភោគបរិភោគ ប្រជាជនឃុំ ធ្វឹងហ្វាកំពុងតែធ្វើឱ្យកាកសំណល់ដែលគិតថាបោះចោល ឱ្យក្លាយជាប្រភពធនធានជាក់ស្តែង។ សំខាន់ជាងនេះទៅទៀត ទម្រង់នេះបានរួមចំណែកបណ្តុះទម្លាប់ល្អ និងដាស់ស្មារតីទទួលខុសត្រូវរបស់គ្រប់គ្នាចំពោះបរិស្ថាន។ ពេលដែលគ្រួសារនីមួយៗរួមដៃគ្នាចាប់ពីសកម្មភាពតូចតាច ភូមិស្រុកនឹងកាន់តែបៃតង ស្អាត និងប្រកបដោយអរិយធម៌ រួមចំណែកកសាងជនបទថ្មីតាមទិសដៅចីរភាព៕
យ្វីអាញ - ថាច់ធី