មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/08/2026 - 08:16

ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ផលិត​ផ្តើម​ពី​ទម្រង់​ចិញ្ចឹម​គោ​វិល​ជុំ 

ក្នុង​បរិ​ការណ៍​ដែល​ផ្នែក​កសិ​កម្ម​កំ​ពុង​បោះ​ជំ​ហាន​ផ្លាស់​ប្តូរ​តាម​ទិស​ដៅ​បៃ​តង​ចីរ​ភាព ទម្រង់​ចិញ្ចឹម​គោ​សាច់ តាម​ទិស​ដៅ​សេដ្ឋ​កិច្ច​វិល​ជុំ កំ​ពុង​អះ​អាង​ពី​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​នៅ​ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង។ មិន​ត្រឹម​តែ​ជួយ​អ្នក​ចិញ្ចឹម​បន្ថយ​ចំ​ណាយ​ផលិត បង្កើន​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ ទម្រង់​ថែម​ទាំង​រួម​ចំ​ណែក​ដោះ​ស្រាយ​កាក​សំ​ណល់ ការ​ពារ​បរិ​ស្ថាន និង​ឆ្លៀត​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ជា​អតិ​បរ​មា​ពី​ប្រ​ភព​អនុ​ផល​កសិ​កម្ម​ទៀត​ផង។

 ចិញ្ចឹម​គោ​តាម​ទិស​ដៅ​វិល​ជុំជួយ​កសិ​ករ​បន្ថយ​ចំ​ណាយបង្កើន​ប្រាក់​ចំ​ណូល។

កាល​ពី​មុន នៅ​អាង​យ៉ាង គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​បាន​ចិញ្ចឹម​គោ​តាម​បែប​ប្រ​ពៃ​ណី​ សំ​ខាន់​ផ្តោត​លើ​ស្មៅ​ធម្ម​ជាតិ ម្ល៉ោះ​ហើយ​ទិន្ន​ផល​មិន​សូវ​បាន​ខ្ពស់ រយៈ​ពេល​ចិញ្ចឹម​អូស​បន្លាយ​យូរ។ ទន្ទឹម​នឹង​នោះ កាក​សំ​ណល់​ពី​ការ​ចិញ្ចឹម​មិន​ទាន់​បាន​ដោះ​ស្រាយ​ឱ្យ​បាន​ដាច់​ស្រ​ឡះ បង្កប់​ហា​និភ័យ​បណ្តាល​ឱ្យ​កខ្វក់​បរិ​ស្ថាន។ នៅ​ពេល​ផ្លាស់​ប្តូរ​មក​ទម្រង់​ចិញ្ចឹម​តាម​ទិស​ដៅ​សេដ្ឋ​កិច្ច​វិល​ជុំ សង្វាក់​ផលិត សន្សឹមៗ​បាន​បិទ​ជិត។ ផ្តើម​ពី​ម្ចាស់​ការ​ដាំ​ស្មៅ ឆ្លៀត​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នៃ​អនុ​ផល​កសិ​កម្ម​ធ្វើ​ជា​ចំ​ណី​គោ រហូត​ដល់​ការ​ដោះ​ស្រាយ​កាក​សំ​ណល់​ឱ្យ​ទៅ​ជា​ជី​សរី​រាង្គ សម្រាប់​បម្រើ​ឱ្យ​ការ​ដាំ​ដុះ ទាំង​អស់​នេះ​បង្ក​បាន​ការ​ផលិត​ប្រ​កប​ដោយ​ចីរ​ភាព ជួយ​ប្រិត​សំ​ចៃ​ថវិ​កា និង​លើក​កម្ពស់​តម្លៃ​បន្ថែម។

នៅ​ឃុំ​ទ្រី​តូង ជា​មួយ​ប្រៀប​ខ្លាំង​ដែល​មាន​ផ្ទៃ​ដី​វប្ប​កម្ម​ធំ​ទូ​លាយ ដើម​ឈើ​លូត​លាស់​ល្អ អា​កាស​ធាតុ​ត្រ​ជាក់​ល្មម ភូមិ​ភាគ​មាន​លក្ខណៈ​ងាយ​ស្រួល​ជា​ច្រើន​ដើម្បី​អភិ​វឌ្ឍ​ទម្រង់​នេះ។ ប្រ​ជា​ជន​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ប្រ​ភព​ចំ​បើង​ក្រោយ​ពី​ប្រ​មូល​ផល និង​អនុ​ផល​កសិ​កម្ម​ផ្សេងៗ​ធ្វើ​ជា​ចំ​ណី​គោ។ ពិ​សេស កាក​សំ​ណល់​ក្រោយ​ពី​ដោះ​ស្រាយ​បាន​យក​ទៅ​ប្រើ​ប្រាស់​ធ្វើ​ជា​ជី​សម្រាប់​ដាក់​ដំ​ណាំ រួម​ចំ​ណែក​បន្ថយ​ចំ​ណាយ​ផលិត និង​ការ​ពា​រប​រិស្ថាន។ បង​ចូវ​គឹម​យឿង នៅ​ភូមិ​តូ​ជុង ឃុំ​ទ្រី​តូង ចែក​រំលែក៖ “កាល​ពី​មុន ចំ​បើង​និង​ដំ​ឡូង​ជ្វា​ក្រោយ​ពី​ប្រ​មូល​ផល​ច្រើន​តែ​ចោល​នៅ​ឯ​ស្រែ ឥ​ឡូវ​នេះ ត្រូវ​បាន​យក​មក​ធ្វើ​ជា​ចំ​ណី​គោ​មាន​ប្រ​សិទ្ធ​ភាព​ណាស់។ លា​មក​គោ​ក៏​មិន​មែន​ជា​កាក​សំ​ណល់​ទៀត​ដែរ ប៉ុន្តែ​បាន​ក្លាយ​ជា​ប្រ​ភព​ជី​សរី​រា​ង្គបម្រើ ឱ្យ​ការ​ផលិត។ អា​ស្រ័យ​ហេតុ​នោះ ប្រាក់​ចំ​ណាយ​បន្ថយ​យ៉ាង​ច្បាស់ ខណៈ​ហ្វូង​គោ​វិញ​ធំ​ធាត់​ល្អ​ឆាប់ ឡើង​ទម្ងន់​លឿន​ជាង​មុន”។

តាម​ប្រ​សាសន៍​លោក ឡឹម​ហ៊ឺវ​ហាញ់ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ទ្រី​តូង ទម្រង់​ចិញ្ចឹម​គោ​សាច់​តាម​ទិស​ដៅ​សេដ្ឋ​កិច្ច​វិល​ជុំ​កំ​ពុង​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ។ ការ​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​អនុ​ផល​កសិ​កម្ម និង​ការ​ប្រើ​ប្រាស់​កាក​សំ​ណល់​ឡើង​វិញ​ មិន​ត្រឹម​តែ​ជួយ​បន្ថយ​ចំ​ណាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​កសាង​វិស័យ​កសិ​កម្ម​ជិត​ស្និទ្ធ​នឹង​បរិស្ថាន​ទៀត​ផង។ រយៈ​ពេល​ខាង​មុខ សមា​គម​នឹង​បន្ត​ឃោស​នា ចល​នា​សមា​ជិក​ផ្សព្វ​ផ្សាយ​ទូ​លាយ​ទម្រង់ ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​បច្ចេក​ទេស​ដើម្បី​ប្រ​ជា​ជន​អនុ​វត្ត​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព។

អាច​នឹង​ឃើញ​ថា ការ​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ផលិត​ ឆ្លៀត​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ពី​ប្រ​ភព​ធន​ធាន​ដែល​មាន​ស្រាប់ គឺ​ជា​គន្លឹះ​ដ៏​សំ​ខាន់​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជន បទ​ក្នុង​ដំ​ណាក់​កាល​នា​បច្ចុប្បន្ន។ នេះ​ក៏​ជា​ទិស​ដៅ​ដែល​ត្រូវ​បន្ត​ផ្សព្វ​ផ្សាយ​ទូ​លាយ រួម​ចំ​ណែក​កសាង​វិស័យ​កសិ​កម្ម​ទំ​នើប ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​និង​ចីរ​ភាព៕

​                                     ​ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ