អនុវត្តមានប្រសិទ្ធភាពនូវគម្រោង “ពង្រឹងសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅខេត្តសុកត្រាំង (ចាស់) ដំណាក់កាល ២០២៣ – ២០២៧” អាស្រ័យអង្គការសម្ព័ន្ធន័រវេស ប្រចាំនៅប្រទេសវៀតណាម (NMA-V) ធ្វើហិរញ្ញប្បទាន សមាគមសហព័ន្ធនារីឃុំកូវឡាវយុង ទីក្រុងកឹងធើ បានសកម្មផ្សព្វផ្សាយនូវសកម្មភាពឃោសនា លើកកម្ពស់ការយល់ដឹង និងបំណិនទប់ទល់នឹងការប្រែប្រួលអាកាសធាតុដល់សមាជិក និងប្រជាជនលើភូមិឋាន។

សមាគមសហព័ន្ធនារីឃុំកូវឡាវយុង ចាត់តាំងសកម្មភាពឃោសនាទប់ទល់នឹងការ
ប្រែប្រួលអាកាសធាតុ។
ចាប់ពីដើមឆ្នាំមកដល់ពេលនេះ សមាគមចាត់តាំងឃោសនាបាន ១០៦ លើក ទាក់ទាញសមាជិកនិងប្រជាជនចូលរួមចំនួន ២.២១០ លើកនាក់។ ខ្លឹមសារផ្តោតលើបញ្ហាចាំបាច់មួយចំនួន ដូចជា ការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះធម្មជាតិសំខាន់ៗ បីប្រភេទ; តថភាពនៃការខ្វះទឹកនៅវាលរាបទន្លេគឺវឡុង ណែនាំអំពីការស្តុកទុកទឹកភ្លៀង វិនិច្ឆ័យទឹកក្នុងរដូវប្រាំងគោករាំងផលប៉ះពាល់របស់សំរាមប្លាស្ទិក និងរបៀបបែងប្រភេទសំរាមនៅនឹងប្រភព។ ទន្ទឹមនឹងនោះ សមាគមនៅទាំងផ្គួបបញ្ចូលការឃោសនាដល់គ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារមានប្រាក់ចំណូលទាបអំពីគ្រប់គ្រងការចំណាយក្នុងគ្រួសារ ផ្សារភ្ជាប់នឹងអភិវឌ្ឍការរកស៊ីចិញ្ចឹមជីវិតដោយចីរភាព។
តាមរយៈការឃោសនានេះ សមាជិកានារីជាច្រើនបានផ្លាស់ប្តូរការយល់ដឹង និងអាកប្បកិរិយាក្នុងការការពារបរិស្ថាន ម្ចាស់ការជាងទៀតក្នុងការទប់ទល់នឹងបាតុភូតអាកាសធាតុតឹងតែងខ្លាំង។ ទម្រង់ប្រិតសំចៃទឹកប្រើប្រាស់ទឹកភ្លៀង កាត់បន្ថយសំរាមប្លាស្ទិកឱ្យនៅកម្រិតទាបបំផុត រក្សាអនាម័យបរិស្ថាន បានអនុវត្តនិងពង្រីក រួមចំណែកកែលម្អគុណភាពការរស់នៅនៅភូមិភាគ។
នៅភូមិអាងង៉ីប សកម្មភាពឃោសនាបានអនុវត្តជាប្រចាំ សមស្របជាមួយនឹងលក្ខណៈជាក់ស្តែងរបស់ប្រជាជន។ អាស្រ័យហេតុនោះ គ្រួសារជាច្រើន បានម្ចាស់ការអនុវត្តវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងសកម្មភាពប្រចាំថ្ងៃ។ បងស្រី ស៊ើងធីត្វៀក សមាជិកានារីភូមិអាងង៉ីប ឱ្យដឹង៖ “ពីមុន គ្រួសារខ្ញុំមិនសូវយកចិត្តទុកដាក់ដល់ការស្តុកទឹក ឬបែងប្រភេទសំរាមទេ។ បន្ទាប់ពីបានសមាគម ឃោសនានិងណែនាំ ទើបខ្ញុំដឹងរបៀបត្រងទឹកភ្លៀង ទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ទន្ទឹមនឹងនោះ បែងប្រភេទសំរាមនិងបន្ថយប្រើប្រាស់ថង់ប្លាស្ទិក។ ទង្វើតូចតាចមែន ប៉ុន្តែជួយគ្រួសារប្រិតសំចៃការចាយវាយ និងរួមចំណែកការពារបរិស្ថាន”។
តាមប្រសាសន៍របស់បងស្រី ង្វៀងធីតើយ ប្រធានសមាគមសហព័ន្ធនារីឃុំកូវឡាវយុង ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែច្បាស់លើជីវភាព ប្រជាជន សមាគមប្រមូលផ្តុំនាំយកខ្លឹមសារឃោសនាដល់រាល់សមាជិក និងរាល់គ្រួសារ ដោយរបៀបធ្វើងាយយល់ ងាយអនុវត្ត។ ឆ្លងតាមរយៈនោះ ជួយបងប្អូននារីពង្រីកតួនាទីក្នុងគ្រួសារនិងសហគមន៍ ម្ចាស់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកកសាងបរិស្ថានរស់នៅបៃតង ជ្រះ និងសុវត្ថិភាព។
ជាមួយនឹងលទ្ធផលដែលសម្រេចបាន សមាគមសហព័ន្ធនារីឃុំកូវឡាវយុង កំពុងបញ្ជាក់ពីតួនាទីជាស្នូលក្នុងការឃោសនា ចលនាប្រជាជនលើកកម្ពស់សមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ រួមចំណែកកសាងភូមិភាគអភិវឌ្ឍដោយចីរភាពក្នុងពេលខាងមុខ៕
ហុងទើ - វិមាន