ចាប់ពីដើមឆ្នាំ ២០២៦ មកទល់បច្ចុប្បន្ន សមាគមអតីតយុទ្ធជន សង្កាត់វីតឹង បានរៀបចំសកម្មភាពជាច្រើន សំដៅគិតគូរជីវភាពរបស់សមាជិក។
ជាក់ស្តែង សមាគមអតីតយុទ្ធជនសង្កាត់ បានជួយសមាជិកអតីតយុទ្ធជន និងប្រជាជនបុលទុនពីធនាគារគោលនយោបាយសង្គម ដោយមានទឹកប្រាក់បំណុលសរុបជិត ៦៦ ពាន់លានដុង; បង្កមូលនិធិជួយគ្នាទៅវិញទៅមកចំនួន ១៩០ លានដុង; ឧទ្ទេសនាការងារជូនសមាជិកអតីតយុទ្ធជន និងកូនរបស់សមាជិកចំនួន ២៥០ នាក់; ពង្រឹងក្រុមសហប្រតិបត្តិការសេដ្ឋកិច្ចចំនួន ២ ដែលដឹកនាំដោយអតីតយុទ្ធជន។
សមាគមអតីតយុទ្ធជនសង្កាត់ បានបង្កើតទម្រង់ “ខាប់អង្ករមេត្តាធម៌ អតីតយុទ្ធជន”។ ជារៀងរាល់ខែ សមាគមបានចលនា រួមវិភាគទាន ដើម្បីផ្តល់ជូនជាអំណោយដល់សមាជិកអតីតយុទ្ធជន និងប្រជាជនមានជីវ ភាពលំបាកចំនួន ១២ នាក់។ អំណោយក្នុងមួយចំណែក មានតម្លៃប្រមាណ ៥០០.០០០ ដុង។
ទន្ទឹមនឹងនោះ សមាគមអតីតយុទ្ធជនសង្កាត់ សហការជាមួយគណៈ ផ្នែកនិងអង្គការមហាជននានាក្នុងការកសាងថ្មីនិងជួសជុលស្ពានគមនាគមន៍ចំនួន ២; រៀបចំយុទ្ធនាការសម្អាតបរិស្ថាន និងប្រមូលសំរាមចំនួន ៤ លើក; ជួសជុលនិងបង្កើនកម្រិតផ្លូវគមនាគមន៍ប្រវែង ៣,៨ គីឡូម៉ែត្រ; ស្តារប្រឡាយនិងលូទឹកប្រវែង ៥,២ គីឡូម៉ែត្រ; ដាំផ្កាលម្អតាមដងផ្លូវប្រវែង ៣,២ គីឡូម៉ែត្រ។ គម្រោងទាំងនេះមានតម្លៃសរុបជាង ១ ពាន់លានដុង៕
ជុងកឿង - ពេជ្រសឿន