ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/08/2026 - 06:07

បិទ​វគ្គ​ហ្វឹក​ហ្វឺន​គ្រូ​បង្រៀន​វិទ្យា​សាស្ត្រ​សង្គម​និង​មនុស្ស​សាស្ត្រ​នៅ​សា​លា​យោ​ធា​ 

នៅ​ទី​ក្រុង​កឹង​ធើ អគ្គ​នា​យក​ដ្ឋាន​នយោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម បាន​ចាត់​តាំង​ពិ​ធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​គ្រូ​បង្រៀន​វិទ្យា​សាស្រ្ត​សង្គម និង​មនុស្ស​សាស្រ្ត​នៅ​សា​លា​យោ​ធា ឆ្នាំ​២០២៦។

ឧត្តម​សេនីយ៍​ត្រី តុង​វុាំង​ថាញ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ឃោស​នា​អប់រំ អគ្គ​នា​យក​ដ្ឋាន​នយោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម ថ្លែង​សុន្ទ​រក​ថា​បិទ​វគ្គ។

ឧត្តម​សេនីយ៍​ត្រី តុង​វុាំង​ថាញ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ឃោស​នា​អប់រំ អគ្គ​នា​យក​ដ្ឋាន​នយោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម និង​ឧត្តម​សេនីយ៍​ត្រី​ ង្វៀង​មិញ​ត្រេវ មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​៩ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន និង​អង្គ​ភាព​នា​នា​បាន​ចូល​រួម​ពិ​ធី​បិទ​វគ្គ​នេះ។

ថ្លែង​សុន្ទ​រក​ថា​បិទ​វគ្គ ឧត្តម​សេនីយ៍​ត្រី តុង​វុាំង​ថាញ សំ​ណូម​ពរ​ក្នុង​ពេល​ខាង​មុខ​អង្គ​ភាព​នឹង​បន្ត​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​ការ​គ្រប់​លំ​ដាប់​ថ្នាក់ លើក​កម្ពស់​ការ​យល់​ដឹង ការ​ទទួល​ខុស​ត្រូវ​របស់​គ្រប់​លំ​ដាប់​ថ្នាក់ និង​កង​កម្លាំង​ចំ​ពោះ​ការ​ងារ​អប់រំ​វិទ្យា​សាស្ត្រ​សង្គម និង​មនុស្ស​សាស្ត្រ; ផ្តោត​លើ​ការ​ពិ​និត្យ ធ្វើ​ឱ្យ​សុក្រឹត​នូវ​ខ្លឹម​សារ​កម្ម​វិធី ឯក​សារ​បង្រៀន ឯក​សារ[C1] ​អប់រំ​វិទ្យា​សាស្ត្រ​សង្គម​និង​មនុស្ស​សាស្ត្រ​តាម​ទិស​ដៅ​សម្រិត​សម្រាំង ទំ​នើប តភ្ជាប់​និង​ជាក់​ស្តែង; កសាង​កង​ជួរ​កម្មា​ភិបាល​គ្រូ​បង្រៀន​វិទ្យា​សាស្ត្រ​សង្គម​និង​មនុស្ស​សាស្ត្រ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច មាន​គោល​ជំ​ហរ​នយោ​បាយ​រឹង​មាំ មាន​អត្ត​ចរិត​ល្អ មាន​ជំ​នាញ​យល់​ដឹង​ជាក់​ស្តែង និង​ជំ​នាញ​ក្នុង​វិធី​សាស្រ្ត​បង្រៀន​ទំ​នើបៗ​។ល។ ទន្ទឹម​នឹង​នោះ ជំ​រុញ​សកម្ម​ភាព​ក្រៅ​កម្ម​វិធី​សិក្សា ឆ្លង​កាត់​បទ​ពិ​សោធន៍​ វិល​មក​កាន់​ប្រ​ភព ការ​ងារ​ស្ម័គ្រ​ចិត្ត ប្រតិ​បត្តិ​ការ​យោ​ធា​ក្រៅ​បន្ទាយ ចង​សម្ព័ន្ធ​ភាព វប្ប​ធម៌ - សិល្បៈ និង​កី​ឡា​អប់រំ​កាយ; ចាត់​តាំង​ស្វែង​យល់​ប្រ​វត្តិ​សាស្ត្រ ប្រ​ពៃ​ណី គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស ច្បាប់​របស់​រដ្ឋ រួម​ចំ​ណែក​អភិ​វឌ្ឍ​បញ្ញា កាយ​សម្ប​ទា បុគ្គ​លិក​លក្ខណៈ និង​ស្មារតី​ដល់​សិក្ខា​កាម។

វគ្គ​ហ្វឹក​ហ្វឺន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​អំ​ឡុង​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៥ ខែ​សី​ហា ដោយ​មាន​សិក្ខា​កាម​ចូល​រួម​ចំ​នួន ១១៦ នាក់។ សិក្ខា​កាម​បាន​បំ​ពាក់​បំ​ប៉ន ទទួល​ព័ត៌​មាន​ពី​បញ្ហា​ថ្មីៗ​ជា​ច្រើន​បំ​ផុត​គឺ​អំ​ពី​កសាង​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​បដិ​វត្តន៍​រៀប​រយ ថ្នឹក​សង្គ្រាម ទំ​នើប; ការ​ពារ​អធិប​តេយ្យ​ដែន​សមុទ្រ កោះ​របស់​វៀត​ណាម​ក្នុង​ស្ថាន​ភាព​ថ្មី; ភាព​លោត​ផ្លោះ​ក្នុង​ការ​អភិវឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល ព្រម​ទាំង​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​បង្រៀន​នូវ​មុខ​វិជ្ជា​វិទ្យា​សាស្ត្រ​សង្គម​និង​មនុស្ស​សាស្ត្រ​ជា​ដើម៕

  ផាម​ទ្រុង - វិមាន​

 

ចែករំលែកអត្ថបទ