អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកស្រី ង្វៀងធីង៉ុកឌេប សន្យាថា ទីក្រុងតែងរួមដំណើរបង្កើតបរិយាកាសវិនិយោគ និងអាជីវកម្មងាយស្រួល តម្លាភាពត្រៀមលក្ខណៈគាំទ្រអាជីវកម្មប្រទេសថៃ ក្នុងដំណាក់កាលស្វែងយល់ឱកាសសហប្រតិបត្តិការ វិនិយោគ និងអភិវឌ្ឍគម្រោងទេសចរណ៍នៅទីក្រុងកឹងធើ។

តំណាងគណៈប្រតិភូទីក្រុងកឹងធើ និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេស
ថៃក្នុងកម្មវិធីជួបជុំ។
ថ្ងៃទី ៥ ខែសីហា គណៈប្រតិភូទីក្រុងកឹងធើ ចាត់តាំងកម្មវិធីជួបជុំអាជីវកម្មនៅប្រទេសថៃ។នេះជាសកម្មភាពជំរុញដំណើរការផ្សព្វផ្សាយរូបភាព ទឹកដី មនុស្ស និងលក្ខណៈវប្បធម៌ដ៏ប្រពៃ ផលិតផលទេសចរណ៍កឹងធើ ទៅកាន់ទីផ្សារប្រទេសថៃ; ទន្ទឹមនឹងនោះ បង្កលក្ខណៈឱ្យអាជីវកម្មទេសចរណ៍កឹងធើ ជួបសំណេះសំណាល តភ្ជាប់ជាមួយដៃគូប្រទេសថៃ បើកទូលាយ ទីផ្សារនិងបង្កើតការតភ្ជាប់ផ្លូវដំណើរផលិតផលទេសចរណ៍ថ្មី។
លោកស្រី ហ្វាងយ៉ីមហាញ់ តំណាងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ; លោក ស្រី Ratiwan Boonprakhong នាយិកាទីផ្សារអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងអាស៊ីខាងត្បូងប៉ាស៊ីហ្វិក - អគ្គនាយកដ្ឋានទេសចរណ៍ប្រទេសថៃ; លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក និងអាជីវកម្ម ប្រទេសថៃ និងទីក្រុងកឹងធើអញើញចូលរួម។
នៅក្នុងកម្មវិធីជួបជុំកឹងធើនិងប្រទេសថៃ បានឧទ្ទេសនាមពីសក្តានុភាពរៀងៗខ្លួន និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍របស់ភូមិភាគ។
ទីក្រុងកឹងធើ បច្ចុប្បន្នមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កាន់តែល្អប្រសើរ៖ អាកាសយានដ្ឋានអន្តរជាតិកឹងធើ កំពង់ផែសមុទ្រត្រឹងដេ ប្រព័ន្ធផ្លូវគោក និងផ្លូវទឹកតភ្ជាប់យ៉ាងងាយស្រួល ដែលជាច្រកដ៏សំខាន់ដើម្បីភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តនៅតំបន់វាលរាបទន្លេគឺវឡុង។
ទីក្រុងមានឧត្តមភាពជាច្រើនសម្រាប់អភិវឌ្ឍទេសចរណ៍ ដូច៖ ផ្សារបណ្តែតកៃរ៉ាំង ប្រព័ន្ធចម្ការឈើហូបផ្លែ ភូមិរបរប្រពៃណី ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ម្ហូបអាហារពិសេសតំបន់តីណាមបូ ព្រមទាំងពិធីបុណ្យផ្សេងៗប្រកបដោយអត្តសញ្ញាណវប្បធម៌ណាមបូ ដូចជា ពិធីបុណ្យនំប្រពៃណីណាមបូ ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង និងពិធីបុណ្យវប្បធម៌ព្រែកទន្លេ។
រយៈពេលកន្លង កឹងធើផ្តុំកម្លាំងអភិវឌ្ឍទេសចរណ៍តាមទិសដៅ គុណភាពខ្ពស់ ចីរភាពនិងឆ្លាតវៃ; ផ្តល់អាទិភាពដល់ការអភិវឌ្ឍនូវទម្រង់ទេសចរណ៍ធម្មជាតិ លម្ហែកាយ; ទេសចរណ៍វប្បធម៌បែបជំនឿសាសនា ទេសចរណ៍សន្និសីទ សិក្ខាសាលា (MICE) ព្រមទាំងជំរុញការផ្លាស់ប្ដូរឌីជីថលក្នុងសកម្មភាពផ្សព្វផ្សាយ ជំរុញដំណើរការនិងគ្រប់គ្រងទេសចរណ៍។
ប្រទេសថៃមានប្រៀបខ្លាំងអំពីភាពសម្បូរបែប និងស៊ីជម្រៅ ពីផលិតផលទេសចរណ៍ ចាប់ពីមជ្ឈមណ្ឌលទិញទំនិញ ផ្សាររាត្រី ឈានមុខគេ រហូតដល់ស្តង់ដារសេវាកម្មនៅសណ្ឋាគារលំដាប់ទំនើប និងសេវាសុខាភិបាល។ល។ លេចធ្លោជាមួយនឹងប្រភេទ ផលិតផលអំពីវប្បធម៌ សមុទ្រនិងការទិញទំនិញ។ល។ ប្រទេស ថៃកំណត់ទិសដៅអភិវឌ្ឍលើវិស័យឧស្សាហកម្មឯកទេសដោយឡែកតាមរយៈការលើកកម្ពស់ទីផ្សារពិសេស ប្រើប្រាស់ភាពខ្លាំងនៃផ្នែកសេវាកម្មដើម្បីកសាងមជ្ឈមណ្ឌលព្រឹត្តិការណ៍មួយលំដាប់ពិភពលោក ទេសចរណ៍ MICE គឺជាមជ្ឈមណ្ឌលមួយកម្សាន្តទូទាំងសាកលលោក មជ្ឈមណ្ឌលទេសចរណ៍ថែទាំ សុខភាពនិងសុខាភិបាល អភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងសេដ្ឋកិច្ចពេលយប់។ល។
លោកស្រី ង្វៀងធីង៉ុកឌេប បានបញ្ជាក់៖ ប្រទេសថៃជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានវិស័យទេសចរណ៍អភិវឌ្ឍន៍ឈានមុខគេក្នុងតំបន់ មានបទពិសោធន៍ច្រើនក្នុងការកសាងផលិតផល អភិវឌ្ឍគោលដៅទេសចរណ៍ ផ្សព្វផ្សាយយីហោ និងទាក់ទាញភ្ញៀវអន្តរជាតិ។ នេះជាឱកាសដ៏ធំដើម្បីកឹងធើ និងប្រទេសថៃ បង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ តភ្ជាប់អាជីវកម្មនិងអភិវឌ្ឍកម្មវិធីទេសចរណ៍ផ្សេងៗតភ្ជាប់គ្នា។ លើមូលដ្ឋាននេះ កឹងធើសង្ឃឹមថា នឹងរួមជាមួយអាជីវកម្មប្រទេសថៃ កសាងកម្មវិធីកិច្ចសហប្រតិបត្តិការ៖ កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយគោលដៅមកដល់លើមូលដ្ឋានគ្រឹះនៃសារគមនាគមន៍អន្តរជាតិ; អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ទាញយកផលប្រកបដោយប្រសិទ្ធភាពទីផ្សារភ្ញៀវទេសចរអាស៊ាន; តភ្ជាប់ខ្សែសង្វាក់រវាងថៃជាមួយកឹងធើនិងតំបន់វាលរាបទន្លេគឺវឡុង; បង្កើនការផ្លាស់ប្តូរភ្ញៀវទេសចរទៅវិញទៅមក; ទាក់ទាញការវិនិយោគលើគម្រោងទេសចរណ៍ លម្ហែកាយ កម្សាន្តនិងសេវាកម្មគុណភាពខ្ពស់នៅកឹងធើ។
លោកស្រីង្វៀងធីង៉ុកឌេប ក៏បានសន្យា កឹងធើតែងរួមដំណើរ បង្កបរិយាកាសវិនិយោគ អាជីវកម្មងាយស្រួល តម្លាភាព ត្រៀមលក្ខណៈគាំទ្រអាជីវកម្មប្រទេសថៃ ក្នុងដំណាក់កាលស្វែងយល់ ឱកាសសហប្រតិបត្តិការ វិនិយោគ និងអភិវឌ្ឍគម្រោងទេសចរណ៍នៅកឹងធើ។
លោកស្រី ហ្វាងយ៉ីមហាញ់ វាយតម្លៃខ្ពស់ការដែលកឹងធើ តភ្ជាប់ជាមួយប្រទសថៃក្នុងដំណើរទស្សនកិច្ចជំរុញដំណើរការទេសចរណ៍ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងអភិរក្សនូវតម្លៃវប្បធម៌ប្រពៃណី។ ការបង្កើនតភ្ជាប់រវាងភូមិភាគនៅតាមព្រែកទន្លេ រវាងអាជីវកម្ម និងស្ថាប័នគ្រប់គ្រងទេសចរណ៍នៃប្រទេសទាំងពីរ នឹងបើកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើន ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍទេសចរណ៍តំបន់ទន្លេមេគង្គ និងអាស៊ាន។
ការជួបជុំផ្លាស់ប្តូរនិងពិនិត្យស្រាវជ្រាវជាក់ស្តែងទាំងអស់នេះ គឺជាបុព្វបទការកកើតឡើងនៃគំនិតសហប្រតិបត្តិការផលិតផលទេសចរណ៍ថ្មី និងកម្មវិធីចងសម្ព័ន្ធដ៏មានប្រសិទ្ធភាពនាពេលអនាគត។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ នឹងបន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងភូមិភាគនីមួយៗ អាជីវកម្ម និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ; សកម្មគាំទ្រនូវសកម្មភាពតភ្ជាប់ ជំរុញដំណើរការផ្សព្វផ្សាយ ចែករំលែកព័ត៌មាន និងបង្កលក្ខណៈ ងាយស្រួលដើម្បីមានគំនិតផ្តួចផ្តើមសហប្រតិបត្តិការវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគបានផ្សព្វផ្សាយមានប្រសិទ្ធភាព។
ក្នុងរយៈពេល២ ថ្ងៃបន្តបន្ទាប់ ថ្ងៃទី ៦ ទី ៧ ខែសីហា គណៈប្រតិភូទីក្រុងកឹងធើបន្តពិនិត្យស្រាវជ្រាវ និងធ្វើការជាមួយគណៈគ្រប់គ្រងផ្សារបណ្តែតទឹកនៅប្រទេសថៃ ផ្លាស់ប្តូររៀនសូត្របទ ពិសោធន៍អំពីដំណាក់កាលអភិរក្សវប្បធម៌ព្រែកទន្លេ ផ្សារភ្ជាប់ នឹងអភិវឌ្ឍន៍ទេសចរណ៍៕
អាយឡាម - លីសៀ