បន្តកម្មវិធីសម័យប្រជុំវិសាមញ្ញលើកទី១ នាព្រឹកថ្ងៃទី ៥ ខែសីហា រដ្ឋសភា បានស្តាប់សេចក្តីស្នើនិងរបាយការណ៍អធិការកិច្ចលើគម្រោងច្បាប់ ស្តីពីការសម្របសម្រួលនៅមូលដ្ឋាន (វិសោធនកម្ម); គម្រោងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីពលករវៀតណាមទៅធ្វើការនៅបរទេសតាមកិច្ចសន្យា; ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការបោះពុម្ពផ្សាយ; ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្ថាបត្យកម្ម; គម្រោងច្បាប់វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធនាគាររដ្ឋវៀតណាម, ច្បាប់ស្តីពីការបង្ការ ប្រឆាំងការសម្អាតប្រាក់ និងច្បាប់ស្តីពីអង្គការឥណទាន។ បន្ទាប់ពីនោះ រដ្ឋសភា ក៏បានពិភាក្សាតាមក្រុមអំពីគម្រោងច្បាប់ចំនួន ៣ រួមមាន៖ ច្បាប់ស្តីពីការសម្របសម្រួលនៅមូលដ្ឋាន (វិសោធនកម្ម), ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីពលករវៀតណាមទៅធ្វើការនៅបរទេសតាមកិច្ចសន្យា និងច្បាប់វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការបោះពុម្ពផ្សាយ។
.jpg)
ទិដ្ឋភាពនៃកម្មវិធីបើកសម័យប្រជុំ។ រូបថត៖ ត្រុង ហាយ
ក្នុងការពិភាក្សាតាមក្រុមនាថ្ងៃទី៥ ខែសីហា លើគម្រោងច្បាប់ទាំង ៣ ឧបនាយករដ្ឋមន្ត្រី ផាមធីថាញត្រា បានសង្កត់ធ្ងន់លើតម្រូវការបន្ត ធ្វើឱ្យសុក្រឹតនូវបទប្បញ្ញត្តិ ស្ដីពីការធ្វើវិមជ្ឈការ វិសហមជ្ឈការ ការកំណត់ដែនសមត្ថកិច្ចនិងការផ្លាស់ប្តូរគំនិតក្នុងការគ្រប់គ្រង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។
ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ គម្រោងច្បាប់ទាំង ៣ នេះ បានបង្កើតជាប្រព័ន្ធស្ថាប័ននូវគោលការណ៍របស់បក្ស ដែលមានចែងក្នុងសេចក្តីសម្រេចមហាសន្និបាតលើកទី ១៤ ព្រមទាំងសេចក្តីសម្រេច លេខ ៥៧-NQ/TW, ៦៦-NQ/TW, ៦៨-NQ/TW និង ៨០-NQ/TW របស់ការិយាល័យនយោបាយ រាល់គោលការណ៍ និងការកំណត់ទិសដៅថ្មីស្តីពីការរៀបចំរចនាសម្ព័ន្ធអង្គភាពរដ្ឋឡើងវិញ ការធ្វើវិមជ្ឈការ វិសហមជ្ឈការនិងសេចក្តីសន្និដ្ឋានលេខ ១៨-KL/TW នៃសន្និបាតមជ្ឈិម លើកទី ២ និងសេចក្តីសម្រេចលេខ ១៨-NQ/TW សន្និបាតមជ្ឈិមលើក ទី ៣ នីតិកាលទី ១៤ កន្លងហើយ។ ទោះជាយ៉ាងណា ខ្លឹមសារមួយចំនួននៅតែត្រូវបន្តធ្វើឱ្យសុក្រឹត ពិសេសគឺពាក់ព័ន្ធនឹងការធ្វើវិមជ្ឈការ វិសហមជ្ឈការ និងការកំណត់ដែនសមត្ថកិច្ច។
នេះជាបញ្ហាដែលត្រូវបន្តសិក្សានិងកែសម្រួល ដើម្បីធានាឱ្យការកំណត់ដែនសមត្ថកិច្ចច្បាស់លាស់ ការទទួលខុសត្រូវរបស់ថ្នាក់នីមួយៗ ឱ្យបានរឹងមាំ ប៉ុន្តែមិនប្រកាន់ទស្សនៈថា បានធ្វើវិមជ្ឈការ វិសហមជ្ឈការ ហើយភូមិភាគត្រូវទទួលខុសត្រូវទាំងស្រុងដោយខ្លួនឯងនោះទេ។ ប្រការនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងបរិការណ៍ដែលតម្រូវការ លើអភិបាលកិច្ចឌីជីថល និងអភិបាលកិច្ចតាមប្រព័ន្ធអនឡាញកាន់តែខ្ពស់សព្វថ្ងៃនេះ។
.jpg)
អ្នកតំណាងចូលរួមក្នុងកម្មវិធីបើកសម័យប្រជុំ។ រូបថត៖ ត្រុងហាយ
ចំពោះច្បាប់ស្តីពីការសម្របសម្រួលនៅមូលដ្ឋាន (វិសោធនកម្ម) ឧបនាយករដ្ឋមន្ត្រី ផាមធីថាញត្រា បានមានប្រសាសន៍ ការធ្វើវិសោធនកម្មច្បាប់គួរតែ អនុវត្តតាមទិសដៅពង្រីកអស់ពីលទ្ធភាពប្រភពធន ធានសង្គមនិងតួនាទីស្វ័យគ្រប់គ្រងរបស់សហគមន៍។ សកម្មភាពសម្របសម្រួលនៅមូលដ្ឋាន បានរួមចំណែកដោះស្រាយការវ័ណ្ឌទំនាស់ និងការវិវាទនានា តាំងពីថ្នាក់មូលដ្ឋាន រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងស្របតាមគោលការណ៍ផ្លាស់ថ្មីទម្រង់អភិវឌ្ឍន៍ប្រទេសជាតិ និងតម្រូវការកសាងសហគមន៍ ប្រជាជនប្រកបដោយសុវត្ថិភាព អរិយធម៌ ស្រុះស្រួល និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សេចក្តីព្រាងច្បាប់នេះ គប្បីកែលម្អឱ្យច្បាស់ជាងទៀតអំពីបទដ្ឋាន សមត្ថកិច្ច លក្ខណៈសម្របសម្រួលនៅមូលដ្ឋាន។
ចំពោះច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការបោះពុម្ពផ្សាយ ឧបនាយករដ្ឋមន្ត្រី ផាមធីថាញត្រា បានមានប្រសាសន៍ នេះជាខ្លឹមសារធំមួយ ប្រសិនបើការធ្វើវិសោធនកម្ម មិនអាចដោះស្រាយបាននូវចំណុចរាំងស្ទះ និងបញ្ហាដែលកើតឡើងពីការអនុវត្តជាក់ស្តែងទេនោះ នឹងពិបាកឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់វិស័យ បោះពុម្ពផ្សាយក្នុងដំណាក់កាលថ្មី។ តាមប្រសាសន៍ ឧបនាយករដ្ឋមន្ត្រី គប្បីបន្តពិនិត្យវាយតម្លៃឡើងវិញនូវវិធីសាស្រ្តនៃការបង្ខិតជិត ចាប់ពីបទប្បញ្ញត្តិស្តីពី ទីតាំងនិងតួនាទីរបស់វិស័យបោះពុម្ពផ្សាយរហូតដល់ខ្លឹមសារនិងវិសាលភាពនៃសកម្មភាពដែលត្រូវហាមឃាត់ក្នុងការបោះពុម្ពផ្សាយ ដើម្បីធានាឱ្យស្របតាមស្ថានភាពជាក់ស្តែង; ទន្ទឹមនឹងនោះ កំណត់ច្បាស់រវាងមុខងារគ្រប់គ្រងរបស់រដ្ឋ និងតួនាទីជំរុញការអភិវឌ្ឍ ជៀសវាងស្ថានភាពដែលគោលដៅទាំងពីរនេះនៅតែលាយឡំគ្នា និងខ្វះភាពច្បាស់លាស់។
ចំពោះច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីពលករវៀតណាមទៅធ្វើការនៅបរទេសតាមកិច្ចសន្យា ឧបនាយករដ្ឋមន្ត្រី ផាមធីថាញត្រា បានលើកឡើងមានខ្លឹមសារធ្វើវិសោធនកម្មជាច្រើន កើតចេញពីបញ្ហាជាក់ស្តែងដែលកំពុងដាក់ចេញ; ការធ្វើវិមជ្ឈការ វិសហមជ្ឈការ ត្រូវភ្ជាប់ជាមួយការកំណត់ឱ្យបានច្បាស់នូវការទទួលខុសត្រូវ និងសមត្ថកិច្ចរវាងក្រសួងមហាផ្ទៃ និងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ព្រោះនេះជាវិស័យដែលមានភាពរសើប និងបង្កប់នូវហានិភ័យ ជាច្រើនសម្រាប់ពលករ៕
ប្រភព៖ TTXVN - ពេជ្រសឿន