ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/08/2026 - 22:23

ឡុង​ភូ​ បើក​វគ្គ​ហ្វឹក​ហាត់​ បំប៉ន​វិជ្ជា​ជី​វៈ​ជូន​ថ្នាក់​ដឹក​នាំ​ភូមិ​នា​នា​ 

ព្រឹក​ថ្ងៃ​ទី​ ៦ ខែ​សី​ហា​ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ភូ​ ចាត់​តាំង​ពិ​ធី​បើក​វគ្គ​ហ្វឹក​ហាត់​ បំប៉ន​វិជ្ជា​ជី​វៈ​ជូន​លេខា​ អនុ​លេខា​សាខា​បក្ស​ភូមិ​ ប្រ​ធាន​ អនុ​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ និង​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ ឆ្នាំ​ ២០២៦។ ចូល​រួម​ពិ​ធី​បើក​វគ្គ​មាន​សម​មិត្ត​ ឡឹម​តៀង​ថា​ច់ សមា​ជិក​ណៈកម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ សម​មិត្ត​ យឿង​ថាញ​ត្វង​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ព្រម​ទាំង​សម​មិត្ត​ជា​សមា​ជិក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ គណៈ​ប្រតិ​បត្តិ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ថ្នាក់​ដឹក​នាំ​បណ្តា​ការិយា​ល័យ​ គណៈ​ ផ្នែក​ អ្នក​របាយ​ការណ៍​និង​សិក្ខា​កាម​ជិត​៦០នាក់​ ជា​លេខា​ អនុ​លេខា​សាខា​បក្ស​ភូមិ​ ប្រ​ធាន​ អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ និង​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​នៅ​ភូមិ​នា​នា​ ដែល​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ឃុំ​ឡុង​ភូ​ ដាយ​ង៉ៃ​ និង​ឃុំ​ទ្រឿង​ខាញ់​។

ទិដ្ឋភាព​នៃ​ពិ​ធី​បើក​វគ្គ​ហ្វឹក​ហាត់​ បំប៉ន​វិជ្ជា​ជី​វៈ​ជូន​ថ្នាក់​ដឹក​នាំ​ភូមិ​។

ក្នុង​រយៈ​ពេល​ ០៥ ថ្ងៃ​ សិក្ខា​កាម​នឹង​បា​នប​ញ្ជ្រាប​អំ​ពី​តួ​នា​ទី​ ភារ​កិច្ច​របស់​លេខា​ អនុ​លេខា​សាខា​បក្ស​ភូមិ​ ក្នុង​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ២ ថ្នាក់​; បំ​ណិន​ចាត់​តាំង​ និង​ដឹក​នាំ​ប្រ​ជុំ​សាខា​បក្ស​; ណែ​នាំ​ការ​ងារ​ផ្សព្វ​ផ្សាយ​ បញ្ជ្រាប​សេច​ក្តី​សម្រេច​ចិត្ត​របស់​សាខា​បក្ស​ភូមិ​; ណែ​នាំ​របៀប​តាក់​តែង​លក្ខ​ន្តិកៈ​ធ្វើ​ការ​ កសាង​កម្ម​វិធី​ សេច​ក្តី​សម្រេច​របស់​សាខា​បក្ស​; មុខ​ងារ​ភារ​កិច្ច​ ទំ​នាក់​ទំនង​ការ​ងារ​របស់​សាខា​បក្ស​ភូមិ​; ណែ​នាំ​ប្រើ​ប្រាស់​កម្ម​វិធី​សៀវ​ភៅ​បង្កាន់​ដៃ​បក្ខ​ជន​អេឡិច​ត្រូ​និក; ណែ​នាំ​ខ្លឹម​សារ​មួយ​ចំ​នួន​អំ​ពី​កិច្ច​ការ​នយោ​បាយ​សតិ​អា​រម្មណ៍​; ការ​ងារ​ត្រួត​ពិ​និត្យ​ វាយ​តម្លៃ​ ចំ​ណាត់​ថ្នាក់​គុណ​ភាព​ចំ​ពោះ​សមូហ​ភាព​ បុគ្គល​ និង​អនុ​វត្ត​វិមជ្ឈ​ការ​គ្រប់​គ្រង​កម្មា​ភិបាល​ និង​រៀប​ចំ​ផែន​ការ​ តែង​តាំង​ ឧទ្ទេស​នាម​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​។ មុខ​ងារ​ភារ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ធាន​ អនុ​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​; បំ​ណិន​សម្រុះ​សម្រួល​ ដោះ​ស្រាយ​ស្ថាន​ការណ៍​ និង​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​ឡើង​ក្នុង​សហ​គម​ន៍។ តួ​នា​ទី​ មុខ​ងារ​ ភារ​កិច្ច​របស់​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​; បំ​ណិន​សហ​ការ​ជា​មួយ​សាខា​បក្ស​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ និង​បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម​ បំ​ណិន​ពិ​និត្យ​មើល​ការ​ធ្វើ​វិវេច​នា​ក្នុង​សង្គម​ ការ​ងារ​ក្តាប់​មតិ​សា​ធារ​ណ​ជន​ និង​បំ​ណិន​ចាំ​បាច់​មួយ​ចំ​នួន​ផ្សេង​ទៀត​។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ចូល​រួម​ពិ​ធី​បើក​វគ្គ​ហ្វឹក​ហាត់​។

វគ្គ​ហ្វឹក​ហាត់​នេះ​ សំ​ដៅ​បំ​ពាក់​បំប៉ន​ បំ​ពេញ​បន្ថែម​បំ​ណិន​ចាំ​បាច់​ក្នុង​ការ​ចាត់​តាំង​ប្រ​ជុំ​សាខា​បក្ស​; ដឹក​នាំ​សកម្ម​ភាព​នៅ​ភូមិ​;  ដោះ​ស្រាយ​ស្ថាន​ការណ៍​ដែល​កើត​មាន​ឡើង​ជាក់​ស្តែង​ សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន​ ក្តាប់​ស្ថាន​ភាព​ប្រ​ជា​ជន​ អនុ​វត្ត​ការ​ងារ​ត្រួត​ពិ​និត្យ​ ធ្វើ​វិវេច​នា​ក្នុង​សង្គម​ និង​ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ វគ្គ​ហ្វឹក​ហាត់​ថែម​ទាំង​ជួយ​សិក្ខា​កាម​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ បំ​ណិន​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ បរិវត្ត​កម្ម​ឌីជី​ថល​ និង​ទាញ​យក​ផល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ពី​ឧប​ករណ៍​បញ្ញា​សិប្ប​និម្មិត AI និង​មូល​ដ្ឋាន​គ្រឹះ​ឌីជី​ថល​ក្នុង​ការ​ដឹក​នាំ​ គ្រប់​គ្រង​ ប្រតិ​បត្តិ​ការ​និង​អនុ​វត្ត​ភារ​កិច្ច​ រួម​ចំ​ណែក​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ធ្វើ​ការ​ លើក​កម្ពស់​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​កង​ជួរ​កម្មា​ភិបាល​នៅ​មូល​ដ្ឋាន​។

 សុក​កា- លី​សៀ​

ចែករំលែកអត្ថបទ