មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/08/2026 - 22:30

ពង្រីក​ប្រ​សិទ្ធ​ភាព​ក្រុម​សហ​ការ​ ទិស​ដៅ​បង្កើន​ប្រាក់​ចំ​ណូល​ចីរ​ភាព​ជូន​សមា​ជិក​ 

រយៈ​ពេល​កន្លង​ ការ​អភិវឌ្ឍ​ក្រុម​សហ​ការ​របស់​បណ្តា​សមា​គម​នៅ​ទី​ក្រុង​កឹង​ធើ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​ និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ នៅ​តាម​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ក្រុម​សហ​ការ​កាន់​តែ​អះ​អាង​ច្បាស់​ពី​តួ​នា​ទី​ជា​ទី​ "បង្អែក​" ជួយ​ឱ្យ​សមា​ជិក​និង​កសិ​ករ​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

សមា​ជិក​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ផ្នោរ​ធំ​ កំ​ពុង​ខ្នះ​ខ្នែង​ថែ​បន្លែ​បង្ការ​។

នៅ​សង្កាត់​វិញ​ភឿក សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​បាន​ចលនា​ និង​ជំនួយ​បង្កើត​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ផ្នោរ​ធំ​ នៅ​មណ្ឌល​តឹង​ណាម​ មាន​សមាជិកា​ចូល​រួម​ ១០ រូប​ សរុប​ផ្ទៃ​ដី​ផលិត​ជាង​ ១ ហិក​តា​។ ក្រុម​ផ្ដុំ​កម្លាំង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដូច​ជា​ ម្ទេស​ ននោង​ ម្រះ​ និង​ខ្ទឹម​ក្រ​ហម​ សម​ស្រប​នឹង​លក្ខ​ណៈដី​ធ្លី​នៅ​ភូមិ​ភាគ​ និង​តម្រូវ​ការ​ទី​ផ្សារ​។ មិន​ត្រឹម​តែ​ចង​សម្ព័ន្ធ​ផលិត​ប៉ុណ្ណោះ​ទេ​ សមាជិកា​ទាំង​ឡាយ​នៅ​ទាំង​បាន​ជួយ​ឧបត្ថម្ភ​បុល​ទុន​អនុ​គ្រោះ​តាម​តម្រូវ​ការ​ ចាប់​ពី​ ៥ ដល់​ ៥០ លាន​ដុង​/គ្រួ​សារ​ ព្រម​ទាំង​ចូល​រួម​វគ្គ​បណ្តុះ​បណ្តា​លផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ដាំ​ដុះ​ និង​ចិញ្ចឹម​សត្វ​។

អា​ស្រ័យ​ហេ​តុ​នោះ​ មាន​សមាជិកា​ជា​ច្រើន​បាន​វិនិយោគ​ ពង្រីក​ការ​ផលិត​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​។ ជាក់​ស្តែង​ដូច​ បង​ស្រី​ឡឹម​ធី​លី​ សមាជិកា​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ផ្នោរ​ធំ​ ដែល​ផ្សារ​ភ្ជាប់​នឹង​របរ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ជិត​ ២០ ឆ្នាំ​មក​ហើយ​។ បច្ចុប្បន្ន​ បង​ស្រី​កំ​ពុង​បង្ក​បង្កើន​ផល​លើ​ផ្ទៃ​ដី​ ៣ កុង​ ដោយ​ដាំ​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទ​ដូច​ជា​៖ ល្ពៅ​ ត្រាវ​ ម្ទេស​។ ក្នុង​មួយ​រដូវ​ៗ បន្ទាប់​ពី​ទូ​ទាត់​រួច​ គ្រួ​សា​របង​ស្រី​ទទួល​បាន​ប្រាក់​ចំ​ណេញ​ពី​ ៥ ទៅ​ ៦ លាន​ដុង​។ បង​ស្រី​លី​ ចែក​រំលែក​៖ “ខ្ញុំ​យល់​ឃើញ​ថា​ ការ​ដាំ​ឆ្លាស់​វេន​គ្នា​នូវ​មុខ​ដំ​ណាំ​រួម​ផ្សំ​ទាំង​នេះ​ ចំ​ណាយ​ដើម​ទុន​តិច​ ហើយ​មិន​បាច់​ចំ​ណាយ​កម្លាំង​ច្រើន​ទេ​ ហើយ​មាន​ប្រាក់​ចំ​ណូល​រាល់​ថ្ងៃ​ទៀត​ផង​។ អា​ស្រ័យ​បាន​ចូល​រួម​ក្នុង​ក្រុម​សហ​ការ​ យើង​ខ្ញុំ​ទទួល​បាន​ការ​ឧបត្ថម្ភ​ដើម​ទុន​ និង​ការ​ណែ​នាំ​បច្ចេក​ទេស​ ទើប​ការ​ផលិត​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ ហើយ​ប្រ​សិទ្ធ​ភាព​ក៏​ស្ថិរ​ភាព​ជាង​មុន​ដែរ​”។

អា​ស្រ័យ​បាន​អនុ​វត្ត​បច្ចេក​ទេស​ពី​វគ្គ​ហ្វឹក​ហាត់​នា​នា​ ទើប​ទម្រង់​ចិញ្ចឹម​ជ្រូក​របស់​បង​ស្រី​ ថា​ច់ធី​ថេន សម្រេច​បាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​។

ក្នុង​ពេល​នោះ​ នៅ​សង្កាត់​ខាញ់​ហ្វា​ សមា​គម​កសិ​ករ​សង្កាត់​បាន​បង្កើត​ក្រុម​សហ​ការ​ចិញ្ចឹម​ជ្រូក​កិញម៉ើយសុក​ មណ្ឌល​ង្វៀង​អ៊ុក ដោយ​មាន​សមា​ជិក​ចូល​រួម​ប្រ​មា​ណ​ ២០ រូប​។ គ្រួ​សារ​នីមួយៗ​ចិញ្ចឹម​ជ្រូក​ចាប់​ពី​ ១០ ក្បាល​ឡើង​ទៅ​ ព្រម​ទាំង​គួប​ផ្សំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ និង​ចិញ្ចឹម​ជល​ផល​ដូច​ជា​បង្គា​ និង​ត្រី​ រួម​ចំ​ណែក​ប្រើ​ប្រាស់​ផ្ទៃ​ដី​ផលិត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ និង​បង្កើន​ប្រាក់​ចំ​ណូល​។

ជា​តួ​យ៉ាង​គឺ​បង​ស្រី​ ថា​ច់ធី​ថេន ជា​សមា​ជិក​កសិ​ករ​ដ៏​សកម្ម​ម្នាក់​របស់​ក្រុម​សហ​ការ​។ បច្ចុប្បន្ន​ គ្រួ​សា​របង​ស្រី​ចិញ្ចឹម​ជ្រូក​ជាង​ ២០ ក្បាល​ នៅ​ពេល​លក់​ចេញ​ ទទួល​បាន​ប្រាក់​ចំ​ណេញ​ប្រ​មា​ណ​ ១ លាន​ដុង​ក្នុង​មួយ​ក្បាល​ បន្ទាប់​ពី​ទូ​ទាត់​ការ​ចំ​ណាយ​រួច​។ ក្រៅ​ពី​នោះ​ បង​ស្រី​នៅ​ទាំង​រួម​ផ្សំ​ចិញ្ចឹម​បង្គា​នាគ​ និង​កង្កែប​ទៀត​ផង​។ អា​ស្រ័យ​ការ​អនុ​វត្ត​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​បាន​សម​ស្រប​ ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ជំងឺ​ និង​ទាញ​យក​ប្រ​ភព​ចំ​ណី​នៅ​នឹង​កន្លែង​ ទម្រង់​សេដ្ឋ​កិច្ច​ចម្រុះ​របស់​បង​ស្រី​បាន​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ស្ថិរ​ភាព​ ហើយ​លើក​កម្ពស់​ជីវ​ភាព​គ្រួ​សារ​ជា​បណ្តើ​រៗ។ បង​ស្រី​ថេន បាន​ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​ចូល​រួម​បណ្តា​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ និង​ការ​បង្ការ​ជំងឺ​សត្វ​ចិញ្ចឹម​ ទើប​ហ្វូង​ជ្រូក​របស់​គ្រួ​សារ​ខ្ញុំ​តែង​ធាត់​ធំ​ល្អ​ ហើយ​ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​ក៏​មាន​ស្ថិរ​ភាព​ជាង​មុន​ដែរ​”។

លោក​ដាំង​តឹង​យ៉ាង​ - អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​៖ “ការ​អភិវឌ្ឍ​បណ្តា​ក្រុម​សហ​ការ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​គំ​និត​ក្នុង​ការ​ផលិត​របស់​កសិ​ករ​ ដោយ​ប្តូរ​ពី​លក្ខ​ណៈតូច​តាច​មក​ជា​ការ​ចង​សម្ព័ន្ធ​ សហ​ការ​គ្នា​។ រយៈ​ពេល​កន្លង​ សមា​គម​កសិ​ករ​ទី​ក្រុង​បាន​សកម្ម​ឃោស​នា​ ចលនា​ និង​ណែ​នាំ​បង្កើត​ក្រុម​សហ​ការ​បាន​ចំ​នួន​ ៧៧ ក្រុម​ ក្នុង​វិស័យ​កសិ​កម្ម​ ដោយ​ទាក់​ទាញ​សមា​ជិក​ជាង​ ៣០.០០០ រូប​ឱ្យ​ចូល​រួម​ក្នុង​បណ្តា​ក្រុម​សហ​ការ​ និង​សហ​ករណ៍​។ នា​ពេល​ខាង​មុខ​ សមា​គម​នឹង​បន្ត​រួម​ដំ​ណើរ​ ឧបត្ថម្ភ​សមា​ជិក​អំ​ពី​ប្រ​ភព​ដើម​ទុន​ បច្ចេក​ទេស​ និង​ចង​សម្ព័ន្ធ​ក្នុង​ការ​ប្រើ​ប្រាស់​ផលិត​ផល​ ដើម្បី​ពង្រីក​បន្ថែម​ទៀត​នូវ​តួ​នា​ទី​របស់​សេដ្ឋ​កិច្ច​សមូហ​ភាព​ ក្នុង​ការ​អភិវឌ្ឍ​កសិ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព​”។

អាច​ឃើញ​ថា​ បណ្តា​ក្រុម​សហ​ការ​មិន​ត្រឹម​តែ​ជួយ​ដល់​បណ្តា​សមា​ជិក​ចង​សម្ព័ន្ធ​ផលិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​លក្ខ​ណៈចែក​រំលែក​បទ​ពិសោធន៍​ ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ទៀត​ផង​។ តាម​រយៈ​ការ​រួម​ដំ​ណើរ​របស់​អង្គ​ការ​សមា​គម​ ចាប់​ពី​ការ​ជួយ​ឧបត្ថម្ភ​ដើម​ទុន​ ហ្វឹក​ហាត់​បច្ចេក​ទេស​ រហូត​ដល់​ការ​ភ្ជាប់​ទំ​នាក់​ទំនង​រក​ច្រក​ចេញ​ បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​កាន់​តែ​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​ក្រ​ឡែត​។ តាម​នោះ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​របស់​សមា​ជិក​ និង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​ភូមិ​ភាគ​៕

ហុង​ទើ- ថា​ច់ធី​

ចែករំលែកអត្ថបទ