(អ.ឡ) - គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបតែប្រកាសដាក់ចេញផែនការលេខ ៣៧១/KH-UBND អនុវត្តគម្រោងលេខ ០៦-ĐA/TU របស់គណៈប្រតិបត្តិបក្ខភាគទីក្រុង ស្តីពីការអភិវឌ្ឍកម្មាភិបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន ការផ្លាស់ប្តូរឌីជីថលទីក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
តាមនោះ ទីក្រុងបានដាក់ចេញទិសដៅអភិវឌ្ឍន៍កម្មាភិបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៏ ការផ្លាស់ប្តូរឌីជីថលទីក្រុង ឱ្យក្លាយជាប្រភពធនធានបញ្ញវន្តគុណភាពខ្ពស់ មានគោលជំហរនយោបាយរឹងមាំ មានគុណធម៌សីលធម៌ កម្រិតមុខជំនាញខ្ពស់ មានគំនិតផ្លាស់ថ្មី និងសមត្ថភាពឌីជីថល ឆ្លើយតប តម្រូវការដឹកនាំ គ្រប់គ្រង ធ្វើសេនាធិការ និងចាត់តាំងអនុវត្តបណ្តាភារកិច្ចអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៏ ការផ្លាស់ប្តូរឌីជីថល។ តាមរយៈនោះ រួមចំណែកអនុវត្តសម្រេចជោគជ័យនូវទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ទីក្រុង ដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

លំហរតាំងពិព័រណ៍បណ្តាគម្រោង ផលិតផលចូលរួមការប្រឡងផ្តើមអាជីពច្នៃប្រតិដ្ឋ ឆ្នាំ ២០២៥ ដែលចាត់តាំងដោយសម្ព័ន្ធយុវជនទីក្រុងកឹងធើ សហការជាមួយសាកលវិទ្យាល័យ FPT - សាខាទីក្រុងកឹងធើ។
អំពីទិសដៅជាក់ស្តែង ដំណាក់កាល ២០២៦-២០៣០ ទីក្រុងបានដាក់ចេញភាគកម្រិតសំខាន់ៗចំនួន ១៤ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ គឺកសាងកម្មាភិបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៏ ការផ្លាស់ប្តូរឌីជីថលឱ្យអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ មានរចនាសម្ព័ន្ធសមស្រប មានកម្រិតវិជ្ជា និងសមត្ថភាពប្រហាក់ប្រហែលនឹងបទដ្ឋានតំបន់ មានវិស័យមួយចំនួនសម្រេចបទដ្ឋានអន្តរជាតិ ៖ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើសេនាធិការយុទ្ធសាស្ត្រ ចាត់តាំងអនុវត្ត និងម្ចាស់ការលើការអនុវត្ត ផ្ទេរបច្ចេកវិទ្យា នវានុវត្តន៏ឌីជីថល និងផ្លាស់ថ្មីទម្រង់គ្រប់គ្រងរដ្ឋ ធ្វើជាស្នូលតភ្ជាប់ក្នុងការស្រាវជ្រាវនិងអនុវត្តជាក់ស្តែង។
ទិសដៅអភិវឌ្ឍន៍កម្មាភិបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៏ ការប្តូរឌីជីថលទីក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៣០
(១) - ១០០% កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថល បានបណ្តុះបណ្តាលមានវិញ្ញាបនបត្រគ្រប់គ្រងទិន្នន័យមូលដ្ឋាន។
(២) - ១០០% កម្មាភិបាលទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថល ជាងរៀងរាល់ឆ្នាំបានបណ្តុះបណ្តាល បំប៉ន ហ្វឹកហ្វឺនអំពីបច្ចេកវិទ្យាឌីជីថល និងបានវាយតម្លៃតាមប្រព័ន្ធអនឡាញលើលទ្ធផលបណ្តុះបណ្តាល តាមរយៈប្រព័ន្ធវាយតម្លៃនិងប្រឡងបទដ្ឋានជំនាញឌីជីថលថ្នាក់ជាតិ។
(៣) - ១០០% កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកថ្នាក់ឃុំឡើងទៅ បានបំប៉នចំណេះដឹងអំពីបរិវត្តកម្មឌីជីថល ជំនាញឌីជីថល បច្ចេកវិទ្យាឌីជីថលមូលដ្ឋាន ចេះប្រើប្រាស់នូវបណ្តាវេទិកាសេវាឌីជីថលបម្រើការងារ។
(៤) - កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកចំនួន ១.០០០ នាក់ បានបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតលើបណ្តាមុខជំនាញ វិស័យ; ដោយអាទិភាពបណ្តុះបណ្តាលលើវិស័យបច្ចេកទេស បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជីវសាស្ត្រ។
(៥) - កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកចំនួន ១៥០ នាក់ បានបណ្តុះបណ្តាលថ្នាក់បណ្ឌិតក្នុងប្រទេស លើបណ្តាមុខជំនាញ វិស័យ; ដោយអាទិភាពបណ្តុះបណ្តាលលើវិស័យបច្ចេកទេស បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជីវសាស្ត្រ។
(៦) - កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកចំនួន ២០ នាក់ បានបណ្តុះបណ្តាលថ្នាក់បណ្ឌិតក្រៅប្រទេស លើបណ្តាមុខជំនាញ វិស័យ; ដោយអាទិភាពបណ្តុះបណ្តាលលើវិស័យបច្ចេកទេស បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជីវសាស្ត្រ។
(៧) - កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកចំនួន ២០០ នាក់ បានចាត់បញ្ជូនទៅសិក្សាដកពិសោធន៍ ជំនាញ ចំណេះដឹងអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៏ និងបរិវត្តកម្មឌីជីថលពីបណ្តាប្រទេសអភិវឌ្ឍន៍។
(៨) - កម្មាភិបាលវិទ្យាសាស្ត្រវ័យក្មេងចំនួន ១០០ នាក់ បានឧបត្ថម្ភថវិកាចូលរួមសន្និសីទ សិក្ខាសាលាអន្តរជាតិ ចូលរួមរបាយការណ៍ស្នាដៃស្រាវជ្រាវឆ្នើមនៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិឯកទេស។
(៩) - កម្មាភិបាលវិទ្យាសាស្ត្រចំនួន ១០០ នាក់ បានឧបត្ថម្ភថវិកាប្រកាសស្នាដៃវិទ្យាសាស្ត្រនៅក្នុងនិងក្រៅប្រទេស។
(១០) - ជ្រើសរើស ទាក់ទាញយ៉ាងហោចណាស់ ៥០ នាក់ដែលមានទេពកោសល្យ អ្នកឯកទេស អ្នកវិទ្យាសាស្ត្រ ធនធានមនុស្សគុណភាពខ្ពស់ តាមតម្រូវការអភិវឌ្ឍន៍របស់ទីក្រុង ឱ្យចូលមកធ្វើការងារនៅតាមស្ថាប័ន អង្គភាពនានា។
(១១) - លើកកម្ពស់គុណភាពបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រលើវិស័យបច្ចេកទេស បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាជីវសាស្ត្រ ពីបណ្តាសាកលវិទ្យាល័យលើភូមិឋានទីក្រុង ដើម្បីបង្កប្រភពកម្មាភិបាលនាពេលអនាគត។
(១២) - ធានាយ៉ាងហោចណាស់ ៤០% នារីចូលរួមក្នុងបណ្តាមុខតំណែងការងារ ស្រាវជ្រាវ បង្រៀន និងដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងផ្លាស់ថ្មីច្នៃប្រតិដ្ឋ។
(១៣) - ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្នាក់ទីក្រុងយ៉ាងហោចណាស់ចំនួន ៥ ជាមួយបណ្តាភូមិភាគ ដៃគូអន្តរជាតិ; ចូលរួមជាមួយអង្គការអន្តរជាតិ និងវេទិកាពហុភាគីយ៉ាងហោចណាស់ចំនួន ៣ ដែលមានគោលសីលធម៌សកម្មភាពសមស្របនឹងទិសដៅអភិវឌ្ឍន៍របស់ទីក្រុង។
(១៤) - មានហោចណាស់ ៥០% បញ្ញវន្តអាយុក្រោម ៤៥ ឆ្នាំក្នុងវិស័យរដ្ឋ បានបណ្តុះបណ្តាលនិងបំប៉នតាមបណ្តាកម្មវិធីបង្កើនមុខជំនាញវិជ្ជាជីវៈ ការគ្រប់គ្រង និងដឹកនាំ៕
ក្វឹកថាយ - សុផន