ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/08/2026 - 10:11

ការសម្តែងបង្ហាញឡើងវិញពិធីបុណ្យធាក់គងនៅរដ្ឋធានីហាណូយ 

ភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិវៀត ណាម (ដុងម៉ូ ដយភៀង ហាណូយ) ទើបបានប្រកាសអំពីចង្កោមសកម្មភាពខែសីហា ក្រោមប្រធានបទ “វិលត្រឡប់ទៅកាន់តំបន់ភាគខាង​លិច តាមរយៈលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរ”។

  ​​ ពិធីបុណ្យធាក់គងនៅឃុំអាងនិញ ទីក្រុងកឹងធើ។

ក្នុងចង្កោមសកម្មភាពនេះ ដើម្បីរួមចំណែកឧទ្ទេសនាម អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។ ចូលរួមក្នុងចង្កោមសកម្មភាពនេះ មានជនរួមជាតិជាង ១០០ នាក់ក្នុងចំ ណោម ១៦ ជនជាតិមកពី ១១ ភូមិភាគ ដែលកំពុងធ្វើសកម្មភាពជាប្រចាំនៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិវ៉ៀតណាម រួមជាមួយសិប្បករ និងសិល្បករប្រហែល ៣០ នាក់ជាជនរួមជាតិកិញ និងជនរួមខ្មែរមកពីទីក្រុងកឹង​ធើ។

ចំណុចលេចធ្លោនៃកម្មវិធីគឺព្រឹត្តិការណ៍សម្តែងបង្ហាញឡើងវិញនូវពិធីបុណ្យធាក់គង - ជាបេតិក​ភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិរបស់ជនរួមជាតិខ្មែរនៅទីក្រុងកឹងធើ ព្រឹកថ្ងៃទី ២៣ ខែសីហា ដែលប្រព្រឹត្តទៅចាប់ពីភូមិជនជាតិខ្មែររហូតដល់វត្តខ្មែរ (មណ្ឌលភូមិជនជាតិទី III)។ ពិធីបុណ្យធាក់គង ឬហៅម្យ៉ាងទៀតថា ពិធីបុណ្យសែនដូង គឺជាពិធីបុណ្យដ៏ពិសេស អស្ចារ្យរបស់ជនរួមជាតិខ្មែរនៅឃុំអាងនិញទីក្រុងកឹងធើ បញ្ចាំងពីជំនឿកសិកម្មបែបប្រពៃណី ជាមួយនឹងបំណងប្រាថ្នាសុំឱ្យភ្លៀង​ធ្លាក់ស្មើ ដំណាំដុះដាល បានផលច្រើន និងជីវភាពមានសេចក្តីសុខសាន្ត។

ចំណុចលេចធ្លោផ្សេងទៀតដូចជា កម្មវិធីជួបជុំដោះដូរ “វិលត្រឡប់ទៅកាន់តំបន់ភាគខាង​លិច” ឧទ្ទេសនាមពីសិល្បៈដើងកាតាយតឺ សម្តែងភ្លេងពិណពាទ្យ ស្គរឆៃយ៉ាំ រាំវង់ ភ្ញៀវទេសចរក៏ទទួលបានបទពិសោធន៍ក្នុងការដាល់អំបុកចំណីអាហារតំបន់ភាគខាងលិច ការតាំងពិព័រណ៍រូបភាព និងការផ្សព្វផ្សាយទេសចរណ៍ទីក្រុងកឹងធើ...៕

                                       យ្វីខូយ-ដាលីន

ចែករំលែកអត្ថបទ