ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/08/2026 - 10:11

បើកសម័យប្រជុំលើកទី ៤ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ 

នៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុង បានប្រព្រឹត្តឡើងសម័យ​ប្រជុំលើកទី ៤ (សម័យប្រជុំវិសាមញ្ញ) របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាលទី XI អាណត្តិកាល ២០២៦ -២០៣១។

អ្នកតំណាងធ្វើពិធីគោរពទង់ជាតិនៅក្នុងពិធីបើកសម័យប្រជុំ។

អញ្ជើញចូលរួមសម័យប្រជុំមាន លោក ដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង; លោក ត្រឿងកាញត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មា​ធិ​ការប្រជាជនទីក្រុង; លោក ស្រីហូធីកឹមដាវ អនុលេខាគណៈ កម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង; លោក ត្រឹង វ៉ាំង​ហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ព្រមទាំងតំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនានារបស់ទីក្រុង។

លោក ដុងវ៉ាំងថាញ សមាជិកគណៈប្រតិ​បត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈ​កម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង រួមជាមួយអនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ធ្វើជាអធិបតីសម័យប្រជុំ។

ថ្លែងបើកសម័យប្រជុំ លោក ដុងវ៉ាំងថាញ មានប្រសាសន៍ក្នុងសម័យប្រជុំលើកនេះ ក្រុមប្រឹក្សាប្រជាជនទីក្រុង នឹងពិនិត្យនិងសម្រេចលើគោលនយោបាយមួយចំនួនដែលពាក់ព័ន្ធនឹងការវិនិយោគរដ្ឋ ពិសេសគឺការអនុម័តគោលការណ៍វិនិយោគគម្រោងផ្លូវក្រវាត់ក្រុងភាគខាងលិចទីក្រុងកឹងធើ (តភ្ជាប់ពីផ្លូវជាតិលេខ ៩១ ទៅផ្លូវជាតិលេខ ៨០); ការដែលប្រគល់ឱ្យគណៈ​កម្មាធិការប្រជាជនខេត្តវិញឡុង ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសិក្សា ផ្សព្វផ្សាយ អនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ – ឡុងអាង – តៀងយ៉ាង – បេនត្រែ – ត្រាវិញ – សុកត្រាំង តាមទម្រង់ភាពជាដៃគូរវាងរដ្ឋនិងឯកជន; ការងារគ្រប់គ្រង បែងចែកប្រភពធនធានហិរញ្ញវត្ថុ ការកែសម្រួល បំពេញបន្ថែមផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ផែនការវិនិយោគរដ្ឋ ឆ្នាំ២០២៦ និងការរៀបចំផែនការវិនិយោគរដ្ឋឆ្នាំ២០២៧។ ជាមួយគ្នានេះ ក៏ពិនិត្យលើការបន្ថែមធនធាន ហិរញ្ញវត្ថុសម្រាប់មូលនិធិអភិវឌ្ឍន៍ដីរបស់ទីក្រុង។

 អ្នកតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង អញ្ជើញចូលរួមសម័យប្រជុំ។

នេះជាសេចក្តីសម្រេចដែលមានអត្ថន័យដ៏សំខាន់ ក្នុងការអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាវិនិយោគរដ្ឋ បង្កលទ្ធភាពបន្ថែមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយចំណុចដែលកំពុងរាំងស្ទះ បើកទូលាយប្រភពធនធានវិនិយោគ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ ២០២៦ ព្រមទាំងបង្កមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនៅក្នុងបណ្តាឆ្នាំបន្ទាប់។

សម័យប្រជុំលើកនេះ ក៏នឹងពិនិត្យនិងអនុម័តគោលនយោបាយជាច្រើនពាក់ព័ន្ធនឹងសុខុ មាលភាពសង្គម ការអប់រំនិងការអភិវឌ្ឍធនធានមនុស្ស ចាប់ពីការឧបត្ថម្ភគ្រូបង្រៀនមត្តេយ្យសិក្សា សិស្សពិការភាព កុមារជាជនជាតិភាគតិច រហូតដល់គោលនយោបាយ បម្រើដល់កម្មវិធីគោលដៅជាតិ។ គោលនយោបាយទាំងនេះ មិនត្រឹមតែមានអត្ថន័យក្នុងការជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទស្សនៈរបស់ទីក្រុងដែលយកមនុស្សជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍធានាឱ្យប្រជាជនគ្រប់រូបទទួលបានឱកាសសិក្សា អភិវឌ្ឍសមត្ថ ភាព និងទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច។ ចំណុចសំខាន់មួយដែលគួរឱ្យកត់ សម្គាល់នៅក្នុងសម័យប្រជុំលើកនេះ គឺការពិនិត្យប្រកាសដាក់ចេញនូវយន្តការគោលនយោ បាយនានា ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល បន្ទះឈីប អេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត។ ជាមួយគ្នានេះ គោលនយោបាយពាក់ព័ន្ធនឹងដីធ្លី ការអភិវឌ្ឍតំបន់ជនជាតិភាគតិច ការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋ ការងារបុគ្គលិក ត្រូវបានដាក់ជូនសម័យប្រជុំ ក៏សុទ្ធសឹងឆ្ពោះទិសដៅធ្វើឱ្យសុក្រឹតប្រព័ន្ធច្បាប់ លើកកម្ពស់សុពលភាពប្រសិទ្ធ ភាពនៃការគ្រប់គ្រងរដ្ឋ ធានាលក្ខណៈឯកភាព ព្រមៗគ្នាក្នុងការចាត់តាំងអនុវត្ត ដើម្បីឆ្លើយតបនឹងតម្រូវការនៃការដំណើរការរបស់រដ្ឋអំណាចភូមិភាគក្នុងស្ថានភាពថ្មី៕

                          ធ្វីខ្វេ - ពេជ្រសឿន

ចែករំលែកអត្ថបទ