ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

25/06/2026 - 22:57

បេក្ខជនឆ្នើមចំនួន ២២ រូប ទទួលបានជ័យលាភីក្នុងពិធីប្រឡងអ្នករាយការណ៍និងអ្នកឃោសនាពូកែ នៅទីក្រុងកឹងធើ ឆ្នាំ ២០២៦ 

(អ.ឡ) - នា​ព្រឹក​ថ្ងៃ​ទី​ ២៥ ខែ​មិថុនា នៅ​សា​កល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​និង​ឱសថ​សាស្ត្រ​កឹង​ធើ គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល នា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​បិទ និង​ប្រ​គល់​រង្វាន់​ពិ​ធី​ប្រ​ឡង​អ្នក​រាយ​ការណ៍ និង​អ្នក​ឃោស​នា​ពូ​កែ នៅ​ទី​ក្រុង​កឹង​ធើ ឆ្នាំ ២០២៦។​

លោក​ង្វៀង​ង៉ុក​តឹម សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ប្រ​គល់​រង្វាន់​លេខ ១ បេក្ខ​ជន​ត្រឹង​វ៉ាំង​ផាក​(បក្ខ​ភាគ​យោ​ធា​ទី​ក្រុង​កឹង​ធើ)។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី រួម​មាន លោក​ង្វៀង​ង៉ុក​តឹម​សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចល​នា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ លោក​ស្រី​ វ៉​ធី​មី​ត្រាង សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ គណៈ ផ្នែក សា​លា​រៀន ឃុំ សង្កាត់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង។

ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី ២៤ ខែ​មិថុនា ក្រោម​ប្រ​ធាន​បទ “ឃោស​នា​អំ​ពី​សេច​ក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​លើក​ទី XIV របស់​បក្ស និង​សេច​ក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល ២០២៥​-២០៣០” ពិ​ធី​ប្រឡង​មាន​បេក្ខ​ជន​ចូល​រួម​ចំ​នួន ១១៣ រូប ដែល​បាន​ជ្រើស​រើស​ពី ១០៩ ឃុំ សង្កាត់ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ចំណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។ បេក្ខជន​ទាំង​អស់​បាន​ប្រ​ឡង៖ តាក់​តែង​គម្រោង​សេច​ក្តី​ថ្លែង​ការណ៍ ថ្លែង​ការណ៍​តាម​ប្រ​ធាន​បទ និង​ចាប់​ឆ្នោត​ឆ្លើយ​សំ​ណួរ​របស់​គណៈ​មេ​ប្រ​យោគ។

លោក​ង្វៀង​ង៉ុក​តឹម សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​គណៈ​ចាត់​តាំង​ពិ​ធី​ប្រ​ឡង ថ្លែង​ការណ៍​បូក​សរុប។

ថ្លែង​ការណ៍​បូក​សរុប​ពិ​ធី​ប្រ​ឡង លោក​ង្វៀង​ង៉ុក​តឹម បាន​វាយ​តម្លៃ៖ តាម​រយៈ​ការ​ប្រ​ឡង​បាន​បង្ហាញ​ថា គុណ​ភាព​នៃ​កង​ជួរ​អ្នក​រាយ​ការណ៍ និង​អ្នក​ឃោស​នា​របស់​ទី​ក្រុង​បន្ត​បាន​លើក​កម្ពស់។ នេះ​គឺ​ជា​ប្រ​ភព​ធន​ធាន​ដ៏​សំ​ខាន់​ដើម្បី​បន្ត​កសាង​កង​ជួរ​អ្នក​រាយ​ការណ៍ និង​អ្នក​ឃោស​នា​បន្ត​វេន ធា​នា​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​នៃ​កិច្ច​ការ​ឃោស​នា​ផ្ទាល់​មាត់​ក្នុង​ពេល​ខាង​មុខ។

ប្រ​ធាន​បទ​ជា​ច្រើន​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ល្អិត​ល្អន់ ហ្មត់​ចត់ កៀក​ជិត​នឹង​ខ្លឹម​សារ​ស្នូល និង​ចំ​ណុច​ថ្មី​ៗនៅ​ក្នុង​ឯក​សា​រម​ហា​សន្និ​បាត​លើក​ទី XIV របស់​បក្ស និង​សេច​ក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​ជាន់​ថ្នាក់ បង្ហាញ​ពី​គំនិត​ស្រាវ​ជ្រាវ សមត្ថ​ភាព​បូក​សរុប និង​លើក​យក​ឧទា​ហរណ៍​ជាក់​ស្តែង​ដ៏​ជ្រាល​ជ្រៅ។ ជា​ពិ​សេស​ តាម​រយៈ​ពិ​ធី​ប្រឡង​បាន​បង្ហាញ​ពី​និន្នាការ​ផ្លាស់​ថ្មី​យ៉ាង​ខ្លាំង​ក្លា​ក្នុង​វិធី​សាស្ត្រ​ឃោស​នា​ ការ​ទាញ​យក​ផល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ពី​បច្ចេក​វិទ្យា​ព័ត៌​មាន ការ​អនុ​វត្ត​កម្ម​វិធី​បញ្ចាំង​ស្លាយ រូប​ភាព វី​ដេអូ​ឃ្លីប គំ​នូស​បំ​ព្រួញ​ និង​ក្រា​ហ្វិក​បញ្ចាំង ដើម្បី​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ឃោស​នា។ ក្នុង​ការ​ប្រ​ឡង​ឆ្លើយ​សំ​ណួរ​និង​ដោះ​ស្រាយ​ស្ថាន​ការណ៍ បេក្ខជន​ជា​ច្រើន​បាន​បង្ហាញ​ពី​គោល​ជំ​ហ​រន​យោ​បាយ​រឹង​មាំ មាន​សមត្ថ​ភាព វិភាគ វែក​ញែក និង​លើក​យក​ឧទា​ហរណ៍​ជាក់​ស្តែង​បាន​យ៉ាង​ល្អ។

លោក​ង្វៀង​ង៉ុក​តឹម បាន​សំ​ណូម​ពរ​ថា ក្រោយ​ពិ​ពិ​ធី​ប្រ​ឡង​នេះ គណៈ​កម្មា​ធិ​ការ​បក្ស និង​អង្គ​ការ​បក្ស​គ្រប់​ជាន់​ថ្នាក់ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​កសាង​កង​ជួរ​អ្នក​រាយ​ការណ៍​និង​អ្នក​ឃោស​នា បង្ក​លក្ខណៈ​និង​បរិយា​កាស​សកម្ម​ភាព​អំ​ណោយ​ផល ដើម្បី​ឱ្យ​កង​ជួរ​នេះ​ពង្រីក​តួ​នា​ទី​បាន​ល្អ។ អ្នក​រាយ​ការណ៍​និង​អ្នក​ឃោស​នា​ទាំង​អស់ ចាំ​បាច់​ត្រូវ​បន្ត​ស្វ័យ​សិក្សា ស្វ័យ​ស្រាវ​ជ្រាវ ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ថ្មី​ៗជា​ប្រ​ចាំ លើក​កម្ពស់​កម្រិត​ទ្រឹស្តី​នយោ​បាយ​ ជំ​នាញ​ឃោស​នា និង​សមត្ថ​ភាព​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល ដើម្បី​ក្លាយ​ជា​កម្លាំង​ស្នូល​ពិត​ប្រា​កដ​ក្នុង​កិច្ច​ការ​តម្រង់​ទិស​សតិ​អា​រម្មណ៍ ឃោស​នា ចល​នា​មហា​ជន​នៅ​មូល​ដ្ឋាន។​

លោក​ង្វៀង​ង៉ុក​តឹម (ទី ៩ រាប់​ពី​ស្តាំ) សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ និង​ប្រ​ជា​ចល​នា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ និង​លោក​ឡេ​វ៉ាំង​ដៀង (ទី ១០ រាប់​ពី​ស្តាំ) សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចល​នា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ប្រ​គល់​វិញ្ញា​បន​បត្រ​ជូន​បេក្ខ​ជន​ទាំង​ឡាយ​ដែល​ចូល​រួម​ប្រ​ឡង។​

លោក​ស្រី​ វ៉​ធី​មី​ត្រាង សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​លោក​ឡេ​វ៉ាំង​ដៀង សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ប្រ​គល់​រង្វាន់​លេខ ២ ជូន​ដល់​បេក្ខជន​ទាំង​ឡាយ។​

បេក្ខ​ជន​ទាំង​ឡាយ​ទទួល​រង្វាន់​លេខ ៣ ក្នុង​ពិ​ធី​ប្រ​ឡង។

ក្នុង​ពិ​ធី គណៈ​ចាត់​តាំង​បាន​ប្រ​គល់​វិញ្ញា​បន​បត្រ​ដល់​បេក្ខ​ជន​ចំ​នួន ១១៣ រូប​ដែល​ចូល​រួម​ប្រ​ឡង​។ គណៈ​ចាត់​តាំង​ប្រ​គល់​រង្វាន់​លេខ ១ ចំ​នួន ១ រង្វាន់​លេខ ២ ចំ​នួន ៥ រង្វាន់​លេខ ៣ ចំ​នួន ៦ និង​រង្វាន់​លើក​ទឹក​ចិត្ត​ចំ​នួន ១១ ជូន​ដល់​បេក្ខ​ជន​ឆ្នើម​ទាំង​ឡាយ។ រង្វាន់​លេខ ១ បាន​ទៅ​លើ​បេក្ខ​ជន​ត្រឹង​វ៉ាំង​ផាក (បក្ខ​ភាគ​យោ​ធា​ទី​ក្រុង​កឹង​ធើ)។​

បេក្ខជនទាំងឡាយទទួលរង្វាន់លើកទឹកចិត្តក្នុងការប្រឡង។

គណៈ​ចាត់​តាំង គណៈ​មេ​ប្រ​យោគ និង​អ្នក​តំ​ណាង​ទាំង​ឡាយ អប​អរ​សា​ទរ​បេក្ខ​ជន​ដែល​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ពិ​ធី​ប្រ​ឡង៕​

ដាំងហ្វិញ - សុផន

ចែករំលែកអត្ថបទ