ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយព្រមៗគ្នា គួបបញ្ចូលកម្មវិធីគោលដៅជាតិ ៣ ធំៗ បាននិងកំពុងបង្កការប្រែប្រួលច្បាស់លាស់នៅតំបន់ជនជាតិភាគតិច។

បងយឹង ក្បែរសម្ភារៈមុខរបរទទួលបានជំនួយពីកម្មវិធីគោលដៅជាតិ។
ដោយមានជនជាតិភាគតិចជាង ៨.៣០០ គ្រួសារ ឋិតក្នុងក្របខណ្ឌក្រីក្រនិងក្បែរក្រ បង្រួញគម្លាតអំពីកម្រិតរស់នៅ គឺជាភារកិច្ចអាទិភាពចម្បងជាបន្តបន្ទាប់។ ក្នុងនោះ កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ខណៈពេលបានផ្សព្វផ្សាយផ្សារភ្ជាប់នឹងកម្មវិធីបន្ថយភាពក្រីក្រដោយចីរភាព និងកម្មវិធីកសាងជនបទថ្មី បានក្លាយជាប្រភពកម្លាំងចម្រុះយ៉ាងសំខាន់ បានទីក្រុងចាត់តាំងអនុវត្តមានភាពវាងវៃ សមស្របនឹងភាពជាក់ស្តែងភូមិភាគនីមួយៗ។
ដំណាក់កាល ២០២២ - ២០២៥ ជាមួយប្រភពទុនសរុបជាង ១.៥០០ ពាន់លានដុង មានសំណង់និងគម្រោងជាច្រើនបានចូលក្នុងជីវភាពជាក់ស្តែង។ ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជាង ៣.០០០ ខ្នង បានជំនួសដោយលំនៅឋានរឹងមាំ; បណ្តុះបណ្តាលវិជ្ជាជីវៈជាង ៥០០ ថ្នាក់ ផ្តល់ឱកាសការងារធ្វើថ្មីដល់ពលករនៅភូមិភាគ។ បាននាំទឹកស្អាតចុះមកដល់ផ្ទះប្រជាជនជាង ៣.០០០ គ្រួសារ ជនជាតិភាគតិច ៥.៨០០ គ្រួសារ បានឧបត្ថម្ភ ប្តូរមុខរបរ ជាជំហានរកស៊ីចិញ្ចឹមជីវិតលំនឹង។ ទន្ទឹមនឹងនោះ សំណង់គមនាគមន៍ជាង ២០០ កន្លែង បានសម្រេចជាស្ថាពរ ភ្ជាប់ពីតំបន់មួយទៅតំបន់មួយ បង្កជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមព្រមៗគ្នា។ ទម្រង់ចំនួន ១៣០ និងគម្រោងឧបត្ថម្ភផលិត ក៏បានផ្សព្វផ្សាយជួយប្រជាជនមានរបររកស៊ីសម្បូរបែប និងឈានឡើងធ្វើម្ចាស់ជីវភាព។
នៅភូមិអាងខឿង ឃុំកេសាច់ បងថាច់យឹង ជាជាងគ្រឿងយន្តធ្លាប់ប្រកបរបរចិញ្ចឹមជីវិតលំបាកច្រើនឆ្នាំ ជាមួយការងារជួសជុលកំប៉ិកកំប៉ុកនិងពលកម្មតាមរដូវកាល។ ចំណុចខ្វះខាតដ៏ធំបំផុតរបស់គ្រួសារ គឺខ្វះឧបករណ៍ សម្ភារៈមុខរបរប្រើប្រាស់ ធ្វើឱ្យបងមិនអាចទទួលបាននូវការងារមានតម្រូវការបច្ចេកទេសខ្ពស់ជាង។ ក្នុងបរិការណ៍គម្រោង១ - ជំនួយលំនៅឋាននិងប្តូរមុខរបរ ចំណុះកម្មវិធីទិសដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច បងយឹង ទទួលបានជំនួយផ្ទះថ្មីមួយខ្នង ព្រមទាំងសម្ភារៈមុខរបររួមមានម៉ាស៊ីនផ្សារ ម៉ាស៊ីនកាត់ ដែកនិងម៉ាស៊ីនស្វាន។ ការឧបត្ថម្ភទាន់ពេលនោះ បានជួយបងផ្លាស់ប្តូររបៀបរកស៊ីទាំងស្រុង។ ផ្ដើមពីការពឹងផ្អែកតែម៉្យាងលើធ្វើការឈ្នួល ឥឡូវនេះ បងបានម្ចាស់ការទទួលធ្វើ ហើយមានអតិថិជនក្នុងនិងក្រៅភូមិកាន់តែច្រើនឡើង។

ភូមិស្រុកតំបន់ជនជាតិភាគតិចនាបច្ចុប្បន្នមានភាពសមរម្យនិងផ្លាស់ថ្មីយ៉ាងពិតប្រាកដ។
បងថាច់យឹង នៅភូមិអាងខឿង ឃុំកេសាច់ទីក្រុងកឹងធើ ចែករំលែក៖ “កាលពីមុនមិនទាន់ទទួលបានលំនៅឋានក៏នៅម្នាក់ឯង ផ្ទះស័ង្កសីសង់បណ្តោះអាសន្នរខេករខាក។ ក្រោយពីទទួលបានលំនៅឋានក៏បានភូមិភាគជំនួយម៉ាស៊ីន។ ហេតុនោះ យើងទទួលកិច្ចការផ្សេងដោយឡែក ជីវភាពក៏មិនសូវលំបាកដូចមុន”។
បងស៊ើងអូកាវ គ្រួសារក្រនៅភូមិតាទាវសង្កាត់ខាញ់ហ្វា គ្មានដីផលិត គ្មានដើមទុន ធ្លាប់បានចូលរួមទម្រង់ឧបត្ថម្ភបន្ថយភាពក្រីក្រជាច្រើន ប៉ុន្តែមិនទាន់មានប្រសិទ្ធភាពច្បាស់លាស់ លុះខណៈពេលបង្ខិតជិតទម្រង់ចិញ្ចឹមពពែមេពីកម្មវិធីទិសដៅជាតិ បន្ថយភាពក្រីក្រដោយចីរភាព ទើបបងមានជំនឿពិតប្រាកដ។
ពាក់កណ្តាលឆ្នាំ ២០២៥ ផ្តើមពីពពែញី ៨ ក្បាលដែលរដ្ឋឧបត្ថម្ភ រយៈពេលថែទាំត្រឹម តែជាង ២ ខែ ហ្វូងពពែក៏កើតកូន។ បងកាវ ទើបលក់កូនពពែបាន៥ក្បាល រកបានប្រាក់ចំណូលជាង ១៥ លានដុង បង្កើនហ្វូងពពែឡើងបាន ១២ ក្បាល។ មិនបាច់ចំណាយទុនច្រើន ប្រើប្រាស់កម្លាំងពលកម្មដែលមានស្រាប់ ទម្រង់ចិញ្ចឹមពពែបានផ្តល់ឱ្យគ្រួសារបងមានប្រភពចំណូលលំនឹង ក្តីស្រមៃសង្ឃឹមចាកផុតភាពក្រីក្រក្នុងអនាគតជិតៗនេះ។
បង ស៊ើងអូកាវ ភូមិតាទាវ សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ ចែករំលែក៖ “ចិញ្ចឹមពពែឃើញថាមានប្រសិទ្ធភាព ហើយពពែងាយស្រួលថែទាំ។ ខ្ញុំមានគំនិតបន្តពង្រីកហ្វូងពពែ ស៊ូទ្រាំលំបាកប៉ុន្មានឆ្នាំទៀត នឹងមានទុនធ្វើការរកស៊ីបន្ថែម។ ប្រឹងប្រែងចាកផុតភាពក្រីក្រ សង់ផ្ទះសម្បែងសមរម្យ”។
ផ្តើមពីទម្រង់ប្រកបមុខរបររកស៊ីជាក់ស្តែង ដូច្នេះ ប្រសិទ្ធភាពនៃការបន្ថយភាពក្រីក្របានបង្ហាញច្បាស់តាមរយៈតួលេខ។ បច្ចុប្បន្ន ទូទាំងទីក្រុងមានប្រជាជនក្រីក្រ ៥.៥៨២ គ្រួសារ ស្រូបអត្រា ០,៥៩%; ប្រជាជនក្បែរក្រមាន ២៤.៦៧២ គ្រួសារ ស្រូបអត្រា ២,៦១%។ ក្នុងនោះ ជនជាតិភាគតិចក្រីក្រនៅមាន ១.៩៥៣ គ្រួសារ និងជនជាតិភាគតិចក្បែរក្រមាន ៦.៣៦៨ គ្រួសារ។ គួរកត់សម្គាល់ ចំណុចសំខាន់មួយដែលជាយុទ្ធសាស្ត្រ ផ្តើមចេញដំណាក់កាលអភិវឌ្ឍថ្មី នោះគឺគោលការណ៍រួមបញ្ចូលបីកម្មវិធីគោលដៅជាតិធំគឺកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ; កម្មវិធីកសាងជនបទថ្មីនិងកម្មវិធីបន្ថយភាពក្រីក្រដោយចីរភាព ក្លាយជាកម្មវិធីសកលដំណាក់កាល ២០២៦ - ២០៣៥។ គោលការណ៍ដ៏សំខាន់នេះ បានរដ្ឋសភា នីតិកាលទី ១៥ អនុម័តនៅថ្ងៃ ១១ ខែធ្នូ ឆ្នាំ២០២៥។
លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ឱ្យដឹង៖ “ការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣ គឺជាគោលការណ៍ដ៏ត្រឹមត្រូវនិងចាំបាច់ សំដៅជម្នះស្ថានភាពដែលប្រទាំងប្រទើស រាត់រាយប្រភពកម្លាំង ឬផ្ទួនភារកិច្ចនិងដាច់ដោយឡែកគោលនយោបាយ ឆ្ពោះទៅគ្រប់គ្រងឯកភាព ប្រសិទ្ធភាព ជាក់ស្តែងនិងប្រកបដោយចីរភាពជាង។
ការរួបរួមកម្លាំងទាំង ៣ នៃកម្មវិធីគោលដៅជាតិ មិនត្រឹមតែជាអត្ថន័យនៃដំណោះស្រាយ គ្រប់គ្រងតែមួយប៉ុណ្ណោះទេ ថែមទាំងជាកិច្ចសន្យាផ្នែកនយោបាយដ៏ខ្លាំងក្លា ក្នុងដំណើរការគិតគូរដល់ជនជាតិភាគតិចទៀតផង។ ខណៈពេលប្រភពកម្លាំងរួមបញ្ចូលគ្នា បណ្តាគោលនយោបាយទាំងឡាយបានផ្សព្វផ្សាយព្រមៗគ្នា ប្រជាជនក្លាយជាអង្គសំខាន់នៃដំណាក់កាលអភិវឌ្ឍន៍ គោលដៅបន្ថយភាពក្រីក្រដោយចីរភាព កសាងជនបទថ្មីនិងលើកកម្ពស់គុណភាពរស់នៅ គឺមិនមែនជាតួលេខក្នុងសេចក្តីសម្រេចទេ ប៉ុន្តែបង្ហាញច្បាស់តាមរយៈលំនៅឋានដ៏រឹងមាំ ប្រកបមុខរបរចិញ្ចឹមជីវិតយូរអង្វែង និងមានក្តីជំនឿទៅអនាគត សុខដុមរមនា សុភមង្គលគ្រប់ទិសទីនៃតំបន់ជនបទ៕
ង៉ុកយីម - លីសៀ