ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/02/2026 - 06:49

"ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៦ គឺជាថ្ងៃបោះឆ្នោតតំណាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់" 

សារផ្សព្វផ្សាយច្បាស់លាស់ ចំគោលដៅសំខាន់ បានអនុវត្តដោយទម្រង់រូបភាពជាច្រើន គ្របដណ្តប់គ្រប់ឃុំ សង្កាត់ក្នុងទូទាំងក្រុងកឹងធើ។ ការងារផ្សព្វផ្សាយអំពីការបោះឆ្នោតតំ​ណាងរដ្ឋសភា នីតិកាល XVI និងតំ​ណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ កំពុងបានទីក្រុងអនុវត្តយ៉ាងមានប្រសិទ្ធភាព។

យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតក្រុងកឹងធើ អាណត្តិកាល ២០២៦-២០៣១ ក្នុងរយៈពេលកន្លង ការងារផ្សព្វផ្សាយអំពីការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា ដោយវិធីធ្វើថ្មីៗ ច្នៃប្រតិដ្ឋ សមស្របទៅនឹងស្ថានភាពជាក់ស្តែង។

បណ្តាមន្ទីរ ផ្នែកនិងភូមិភាគក្នុងទីក្រុង ក៏បានម្ចាស់ការកសាងផែនការផ្សព្វផ្សាយទៅតាមសមត្ថកិច្ច តួនាទីនិងភារកិច្ច; ធ្វើឱ្យរូបភាពផ្សព្វផ្សាយមានភាពសម្បូរបែប រួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាពរវាងការផ្សព្វផ្សាយផ្ទាល់ ឃោសនាផ្ទាល់ភ្នែក សារព័ត៌មានប្រពៃណី និងបណ្តាញឌីជីថល។

សកម្មភាពផ្សព្វផ្សាយច្បាមខ្ជាប់តាមសេចក្តីណែនាំ និងតម្រង់ទិសនយោបាយ សតិអារម្មណ៍របស់គណៈឃោសនាអប់រំ និងប្រជាចលនាមជ្ឈិម និងក្រុមប្រឹក្សាបោះឆ្នោតជាតិ; ធានានូវសកម្មភាពជាប់ជាប្រចាំ មានចំណុចស្នូលនិងគោលដៅច្បាស់លាស់។ តាមរយៈនោះ បង្ករបានបរិយាកាសរីករាយ សុទិដ្ឋិនិយម ដើម្បីឱ្យម្ចាស់ឆ្នោតចូលរួមការបោះឆ្នោតត្រឹមត្រូវតាមសេចក្តីកំណត់ ធានាគ្រប់ចំនួននិងសមាសភាព។ នេះគឺជាឱកាសសម្រាប់ម្ចាស់ឆ្នោតពង្រីកសិទ្ធិធ្វើជាម្ចាស់ ជ្រើសរើសបុគ្គលឆ្នើម សក្តិសមបំផុត តំណាងឱ្យឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាជននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់សម្រាប់អាណត្តិថ្មី។

ថ្នាក់ដឹកនាំទីក្រុងយកចិត្តទុកដាក់យ៉ាងខ្លាំង ឧស្សាហ៍ចុះត្រួតពិនិត្យការងាររៀបចំការបោះឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ នៅតាមឃុំ សង្កាត់នានា ដើម្បីចង្អុលការបានទាន់ពេល។ ក្នុងរូបថត៖ លោក ត្រឿងកាញត្វៀង អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ អនុប្រធានគណៈចង្អុលការបោះឆ្នោតទីក្រុង ពិនិត្យការងារត្រៀមបោះឆ្នោតនៅសង្កាត់ប៊ិញធ្វី។

ទំព័រព័ត៌មានផ្សព្វផ្សាយការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ កំពុងដំណើរការយ៉ាងមានប្រសិទ្ធភាព អាស្រ័យអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយការបោះឆ្នោតជាអង្គភាពចាត់តាំង; អង្គភាពអនុវត្តគឺគណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សក្រុង ការិយាល័យគណៈកម្មាធិការបក្សក្រុង និងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុង។

សម្ព័ន្ធយុវជនក្រុងកឹងធើ បានសហការជាមួយអង្គភាពពាក់ព័ន្ធនានា ចាត់តាំងការប្រឡងគូរគំនូរអបអរសាទរការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ មុខសញ្ញាគឺប្អូនៗសិស្សានុសិស្ស។ មានស្នាដៃស្អាតៗ និងមានអត្ថន័យជាច្រើនបានទទួលរង្វាន់។

ផ្សព្វផ្សាយការបោះឆ្នោតនៅសង្កាត់និញកេវ។

នៅតាមរង្វង់មូល និងដងផ្លូវមជ្ឈមណ្ឌលនៃសង្កាត់សុកត្រាំង ខ្លឹមសារផ្សព្វផ្សាយការបោះឆ្នោត បានអនុវត្តយ៉ាងសម្បូរបែប។

ឃុំឡឿងតឹម ផ្តុំកម្លាំងផ្សព្វផ្សាយការបោះឆ្នោតតាមរយៈបដា, ប៉ាណូ, ទង់ជាតិនិងទង់លម្អ....។

ដងផ្លូវង្វៀងវ៉ាំងគឺ ស្ថិតនៅសង្កាត់អាងប៊ិញ មានភាពស្រស់បំព្រងពោរពេញដោយទង់ និងផ្កា រួមជាមួយខ្លឹមសារផ្សព្វផ្សាយ បង្កចំណាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ។

ផ្លូវឡាកឡុងក្វឹង (នៅខាងមុខប្រាសាទបូជាក្សត្រហ៊ុង ក្រុងកឹងធើ) ជាកន្លែងដែលមានភ្ញៀវទេសចរមកទស្សនាច្រើនកុះករ បានយកចិត្តទុកដាក់ផ្សព្វផ្សាយការបោះឆ្នោត ដោយមានខ្លឹមសារ និងរូបភាពយ៉ាងសម្បូរបែប។

ដាំងហ្វិញ

ចែករំលែកអត្ថបទ