ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/02/2026 - 16:03

គណៈកម្មាធិការបោះឆ្នោតទីក្រុងកឹងធើ ចាត់តាំងកិច្ចប្រជុំលើកទី៣ 

យ៉ាងយូរបំផុតថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ទីក្រុងកឹងធើ នឹងអនុវត្តរួចស្រេចការបិទប្រកាសបញ្ជីឈ្មោះជាផ្លូវការនិងប្រវត្តិរូបសង្ខេបរបស់បេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVI  និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១ នៅតាមមណ្ឌលបោះឆ្នោត។

ថ្ងៃទី២៤ ខែកុម្ភៈ គណៈកម្មាធិការបោះឆ្នោតទីក្រុងកឹងធើ ចាត់តាំងកិច្ចប្រជុំលើកទី៣ បូកសរុបបណ្តោះអាសន្នអំពីស្ថានភាព ដំណើរការផ្សព្វផ្សាយការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១។

ចូលរួមកិច្ចប្រជុំ មានលោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈ​កម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ប្រធានគណៈ​​កម្មា​ធិការបោះឆ្នោតទីក្រុង; អនុប្រធាន សមាជិក និងក្រុមជំនួយការរបស់គណៈកម្មាធិការបោះឆ្នោតទីក្រុង។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ប្រធានគណៈកម្មាធិការបោះឆ្នោតទីក្រុង ចូលរួមកិច្ចប្រជុំ។ 

តាមរបាយការណ៍របស់គណៈកម្មាធិការបោះឆ្នោតទីក្រុង ការផ្សព្វផ្សាយ អនុវត្តការងារត្រៀមបោះឆ្នោតរបស់ស្ថាប័ន អង្គការ ភូមិភាគនានានៅលើភូមិឋានគឺម៉ឺងម៉ាត់និងទាន់ពេល។ កិច្ចចង្អុលការ ត្រួតពិនិត្យ ណែនាំរបៀបបោះឆ្នោតបានអនុវត្តព្រមៗគ្នា ឯកភាព មានប្រ​សិទ្ធភាពនិងត្រូវតាមច្បាប់។ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈ​កម្មាធិការប្រជាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងបានចែងសេចក្តីប្រកាសដឹកនាំ ចង្អុល​ការ និងត្រួតពិនិត្យការងារត្រៀមបោះឆ្នោត។ ការបង្កើតអង្គការនីមួយៗទទួលបន្ទុកការបោះឆ្នោត; ឧទ្ទេសនាមបេក្ខជនឈរឆ្នោត; រៀបចំសន្និបាតអ្នកបោះឆ្នោតនៅកន្លែងធ្វើការ កន្លែងស្នាក់នៅបានអនុវត្តត្រូវតាមច្បាប់។ លទ្ធ​ផល​សន្និបាតពិគ្រោះយោបល់លើកទី៣ បានរាយបញ្ជីឈ្មោះជាផ្លូវការគឺ៖ បេក្ខជនឈរឆ្នោតតំណាងរដ្ឋសភាមាន ៣០ នាក់ (មានម្នាក់ឈរឆ្នោតដោយខ្លួនឯង) បេក្ខជនតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងមាន ១៤២ នាក់ (មានម្នាក់ឈរឆ្នោតដោយខ្លួនឯង) បេក្ខជនតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំមាន ៣.៦៨៦ នាក់ (មាន៦នាក់ឈរឆ្នោតដោយខ្លួនឯង)។

ការឃោសនាអំពីការបោះឆ្នោតបានបណ្តាផ្នែក ភូមិភាគ ផ្តោតការយកចិត្តទុកអនុវត្តដោយរូបភាពសម្បូរបែប សមស្របជាក់ស្តែងនឹងភូមិភាគ។ ការរាយនិងបិទបញ្ជីឈ្មោះអ្នកបោះឆ្នោត បោះពុម្ពកាតបោះឆ្នោត ត្រៀមថវិកានិងមូលដ្ឋានសម្ភារៈបម្រើការបោះឆ្នោត ហ្វឹកហាត់វិជ្ជាជីវៈការងារបោះឆ្នោតនឹងបានស្ថាប័ននានាសហការអនុវត្តត្រូវតាមការកំណត់។​ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានរក្សារឹងមាំ។ មកទល់ពេលនេះ មិនទាន់មានករណីប្រតិកម្មតប សំណើ ប្តឹងតវ៉ាពីសំណាក់ពលរដ្ឋដែលពាក់ព័ន្ធដល់ការបោះឆ្នោតឡើយ។

លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អនុប្រធានគណៈកម្មាធិការបោះឆ្នោតទីក្រុង របាយការណ៍អំពីស្ថានភាព និងដំណើរការផ្សព្វផ្សាយការងារបោះឆ្នោត។

ក្នុងកិច្ចប្រជុំ បណ្តាសមាជិកគណៈកម្មាធិការបោះឆ្នោតទីក្រុង មានយោបល់៖ អំពីការប្រកាសបញ្ជីឈ្មោះជាផ្លូវការបេក្ខជនឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី XVI ទៅតាមអង្គភាពបោះឆ្នោតនិមួយ​របស់ទីក្រុងកឹងធើ; ស្តីពីការប្រកាសបញ្ជីឈ្មោះជាផ្លូវការបេក្ខជនឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងអាណត្តិកាល ២០២៦-២០៣១ ទៅ​តាមអង្គភាពបោះឆ្នោតនីមួយៗ។

គណៈកម្មាធិការបោះឆ្នោតទីក្រុង បន្តធ្វើបច្ចុប្បន្នភាពរាល់ឯកសារដែលចង្អុលការណែនាំរបស់មជ្ឈិម ទីក្រុងក៏ដូចជាតាមដានយ៉ាងដិតដល់ពីដំណើរពេលវេលា និងកិច្ចការផ្សេងៗដែលត្រូវអនុវត្តក្នុងការបោះឆ្នោត; យ៉ាងយូរបំផុតថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ទីក្រុងនឹងអនុវត្តរួចរាល់ការបិទបញ្ជីឈ្មោះជាផ្លូវការ និងប្រវត្តិរូបសង្ខេបរបស់បេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦​-២០៣១ នៅតាមមណ្ឌលបោះឆ្នោតត្រូវតាមច្បាប់។

ចំពោះគណៈកម្មាធិការបោះឆ្នោតថ្នាក់ឃុំអនុវត្តល្អការទទួលនិងចែកចាយសម្ភារៈផ្សេងៗ និងឯកសារដែលទីក្រុងផ្តល់ឱ្យ; ក៏ដូចជាចាត់តាំងអនុវត្តការបោះពុម្ព ផ្តល់ជូនសម្ភារៈ ឯកសារដែលភូមិភាគបានបោះពុម្ព; អង្គភាពនីមួយៗទទួលបន្ទុកការបោះឆ្នោតនៅភូមិភាគ ត្រូវអនុវត្តល្អការគ្រប់គ្រងនិងប្រើប្រាស់ត្រូវតាមការកំណត់ទៅលើសម្ភារៈផ្សេងៗ និងឯកសារដែលបានផ្តល់ជូន។ គណៈកម្មាធិការបោះឆ្នោតទីក្រុង បន្តបង្កើនការអនុវត្តត្រួតពិនិត្យការងារត្រៀមបោះឆ្នោតនៅតាមភូមិភាគត្រូវតាមផែនការដាក់ចេញ។ គណៈកម្មាធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ បន្តរក្សាអនុវត្តរបបធ្វើការជាបន្ត (ទាំងថ្ងៃសៅរ៍និងអាទិត្យ) ដើម្បីប្រចាំចង្អុលការ ដឹកនាំ ទទួលព័ត៌មានពីអង្គការទទួលបន្ទុកការបោះឆ្នោតថ្នាក់ក្រោម សំដៅបូកសរុប របាយការណ៍ជូនថ្នាក់លើពេលមានសំណូមពរ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ បែបផែនបាយការណ៍កំណត់រៀងរាល់សប្តាហ៍តាមការកំណត់។

គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ ចាត់តាំងល្អរាល់សន្និបាតជួបជុំអ្នកបោះឆ្នោត ដើម្បីបេក្ខជនឈរឆ្នោតបានជួបសំណេះសំណាល បង្ហាញមុខអ្នកបោះឆ្នោតអនុវត្តសិទ្ធិចលនាបោះឆ្នោត ធានាប្រជាធិបតេយ្យ ជាក់ស្តែង ត្រូវតាមច្បាប់។ អនុគណៈកម្មការ ក្រុមជំនួយការក្រោមឱវាទនៃគណៈកម្មាធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ បង្កើនការងារព័ត៌មាន ឃោសនា ចលនា គាំទ្រអំពីការបោះឆ្នោតតាមភូមិភាគនីមួយៗ; ធានាស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម; ចាត់សមាជិកប្រចាំការនៅគណៈ​កម្មា​ធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីទទួលបញត្តិនិងដោះស្រាយនូវប្រតិកម្មតប ប្តឹង តវ៉ាអំពីការបោះឆ្នោត។

គណៈកម្មាធិការប្រជាជនតាមឃុំ សង្កាត់ បន្តធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បី​កែតម្រូវ និងបំពេញបន្ថែមឱ្យទាន់ពេលតាមការកំណត់; ការសរសេរកាតអ្នកបោះ​ឆ្នោត​ឱ្យរួចរាល់ដើម្បីជូនអ្នកបោះឆ្នោតឱ្យបានឆាប់ៗ យ៉ាងយូរពី ៧ ដល់ ១០ ថ្ងៃ មុនថ្ងៃបោះឆ្នោត ត្រូវអនុវត្តរួចស្រេចជូនកាតអ្នកបោះឆ្នោតនិងផ្តល់ដំណឹងជារឿយៗឱ្យអ្នកបោះឆ្នោតបានដឹងថ្ងៃបោះឆ្នោត កន្លែងបោះឆ្នោត ពេលវេលាបោះឆ្នោតក្នុងរយៈពេល ១០ ថ្ងៃ មុនថ្ងៃបោះឆ្នោតតាមការកំណត់៕

យោង៖ baocantho.com.vn-ប្រែសម្រួល៖ លីសៀ

ចែករំលែកអត្ថបទ