កម្មាភិបាល សមាជិកសមាគមអតីតយុទ្ធជនទីក្រុងកឹងធើ តែងពង្រីកគុណសម្បត្តិ “កង ទ័ពអ៊ំហូ” ឈានមុខអនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ និងចលនាប្រឡងប្រ ណាំង “អតីតយុទ្ធជនគំរូ”។ សមាគមគ្រប់ថ្នាក់យកចិត្តទុកដាក់ពង្រឹងកសាងទម្រង់ប្រជាចលនាពូកែជាច្រើនមានលក្ខណៈច្នៃប្រតិដ្ឋ លោតផ្លោះ ស្ថិរភាព ប្រសិទ្ធភាព។ល។ រួមចំណែកជាមួយបណ្តាភូមិភាគអនុវត្តសម្រេចជោគជ័យបណ្តាបរិមាណភាគសេដ្ឋកិច្ច-សង្គមរាល់ឆ្នាំ។ លទ្ធផលនោះរួមជាមួយក្តីរីករាយរួមរបស់កឹងធើ កសាងទីក្រុងស្តុកស្តម្ភ អរិយធម៌ មនោសញ្ចេតនា។

អតីតយុទ្ធជនឡេវ៉ាំងគូយ នៅឃុំថាញ់អាងប្រមូលផលម្នាស់។
ខ្នះខ្នែងពលកម្ម ធ្វើសេដ្ឋកិច្ចពូកែ
ទឹកមុខស្រស់ញញឹម អតីតយុទ្ធជនឡេវ៉ាំងគូយ អាយុ៧០ឆ្នាំ នៅភូមិផុងគ្វើយA ឃុំថាញ់អាង អួតទើបប្រមូលផលម្នាស់នាចុងឆ្នាំនេះ ដោយចំណេញបានជិត៣០លានដុង។ លោកគូយ និយាយ៖ ឆ្នាំនេះគ្រួសារខ្ញុំទទួលបុណ្យចូលឆ្នាំសប្បាយណាស់ ដោយស្រែនិងចម្ការម្នាស់ផ្តល់ចំណូលខ្ពស់។ ខ្ញុំក៏មានប្រភពដើម្បីជួយមាមីងមានស្ថានភាពលំបាក គប់វាល់កសាងបណ្តាសំណង់សុខមាលភាពសង្គម។
លោកគូយ ស្រុកកំណើតនៅខេត្តកៀងយ៉ាង (ចាស់) បច្ចុប្បន្នជាខេត្តអាងយ៉ាង។ លោកចូលរួមកងឈ្លបតាំងពីឆ្នាំ១៩៧២ និងបំពេញភារកិច្ចយោធាអន្តរជាតិនៅកម្ពុជា ពីឆ្នាំ១៩៧៦-១៩៨១។ ក្រោយពេលចេញពីជួរទ័ព លោកមានគ្រួសារ បង្កើតអាជីពដោយដីស្រែចំនួន១០កុង។ តែឃើញដើមម្នាស់មានចំណូលខ្ពស់ជាង ទើបឆ្នាំ២០១៨ លោកគូយ កែប្រែដីស្រែ១០កុងមកដាំម្នាស់។ ដើម្បីទម្រង់សម្រេចប្រសិទ្ធភាព លោកបានរៀនសូត្របច្ចេកទេសដាំម្នាស់ពីគ្រួសារជាច្រើននៅបណ្តាខេត្ត ក្រុង ស្រាវជ្រាវតាមឯកសារលើបណ្តាញ និងដកពិសោធន៏ក្រោយពីរដូវនីមួយៗ។ បច្ចុប្បន្នលោកគូយ ដាំដើមម្នាស់ប្រហែល៣២.០០០គុម្ព បរិមាណផលសម្រេចជាង៣តោនក្នុងមួយរដូវ។ ឆ្លៀតប្រើប្រាស់ចំណែកដីចោលទំនេរ លោកនៅដាំឆ្លាស់ច្រើនប្រភេទរុក្ខជាតិហូបផ្លែ; ក្នុងអណ្ដូងលោកចិញ្ចឹមត្រីដើម្បីបង្កើនចំណូល។ ពីការសន្សំសំចៃលោកទិញបន្ថែមដីបាន៤០កុង សង់បានផ្ទះសំណាក់១០បន្ទប់ទុកឱ្យជួល។
ជាមួយតួនាទីជាលេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិផុងគ្វើយ A លោកគូយ ជាគំរូអនុវត្តនិងចលនាប្រជាជនចូលរួមបណ្តាសំណង់និងអត្ថប្រយោជន៍សង្គម។ ដោយឡែកឆ្នាំ២០២៥ លោកគូយ ចូលរួមចលនាក្នុងសង្គមបានទឹកប្រាក់ប្រហែល៦០០លានដុង ដើម្បីធ្វើទំនប់ កសាងស្ពាន ប៉ះផ្លូវ។ មធ្យមរាល់ឆ្នាំគ្រួសារលោកគូយ គប់វាល់ពី៤០-៥០លានដុង កសាងស្ពាន ផ្លូវគមនាគមន៏ជនបទ និងជូនអំណោយប្រជាជនមានស្ថានភាពលំបាក។

អតីតយុទ្ធជនថាច់ងុកហ៊ុង នៅឃុំថាញ់ធើយអាង កំពុងថែទាំហ្វូងគោ។
ចាប់ផ្តើមពីសេដ្ឋកិច្ចមិនស្ថិរភាព អតីតយុទ្ធជនថាច់ងុកហុង កម្មាភិបាលទទួលបន្ទុកនៅឃុំថាញ់ ធើយអាង ឆ្លងកាត់លំបាក ឈានឡើងក្លាយជាគំរូធ្វើសេដ្ឋកិច្ចពូកែរបស់សមាគមអតីតយុទ្ធជនទីក្រុងកឹងធើ។ លោកហុង ឱ្យដឹង៖ “ចេញពីជួរទ័ពខ្ញុំវិលមកស្រុកកំណើតហើយមានគ្រួសារ។ សេដ្ឋកិច្ចជួបលំបាក មានពេលខ្លះគ្រួសារខ្ញុំទៅធ្វើការឈ្នួលនៅទីក្រុងហូជីមិញ។ ឆ្នាំ២០១៩ ប្តីប្រពន្ធខ្ញុំសម្រេចចិត្តវិលមកស្រុកកំណើតបង្កើតរបរពីដីស្រែ១០កុង និងគោ១ក្បាលដែលពុកម៉ែចែកឱ្យ”។
ឃើញទម្រង់ចិញ្ចឹមគោផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ច ឆ្នាំ២០២១ លោកហុង វិនិយោគ១៧០លានដុងដើម្បីចិញ្ចឹមគោ ៣០ក្បាល។ លោកទុកដីស្រែ៤កុងដាំស្មៅគោ ទិញម៉ាស៊ីនមូលចំបើង សំដៅឆ្លៀតយកចំបើងធ្វើចំណីឱ្យគោ។ ទម្រង់ចិញ្ចឹមគោរបស់គ្រួសារលោកហុង រីកចម្រើន គោធំធាត់ល្អ ផ្តល់ចំណូលប្រហែល២០០ លានដុងឆ្នាំ។
ឆ្នាំ២០២១ ពេលនៅជាអនុប្រធានសមាគមអតីតយុទ្ធជនឃុំលោកហុង សំណើថ្នាក់ដឹកនាំភូមិភាគបង្កើតក្រុមសហករណ៍ផលិតស្រូវក្វៀកថាំង។ ក្រុមមានសមាជិក១៩រូប ផលិតស្រូវអតិផលពិសេស ST២៥ បានជាង៥០ហិកតា។ លោកហុងចូលរួមណែនាំសមាជិកអនុវត្តវិទ្យាសាស្ត្របច្ចេកទេសផលិតស្រូវ ជ្រើសពូជ បាច់ជីសមស្រប បង្ការជំងឺដង្កូវ។ល។ បណ្តាសមាជិកទាំងអស់ក្នុងក្រុមសហករណ៍ បានប្រមូលទិញកសិផលជាមួយតម្លៃខ្ពស់ជាងឈ្មួញខាងក្រៅពី៥០០-៧០០ដុងក្នុងមួយគីឡូក្រាម។ ដោយឡែក គ្រួសារលោកហុង អនុវត្តទម្រង់ផលិតស្រូវអតិផលពិសេស ST២៥ មានចំណូលជាង ២៥០លានដុងក្នុងមួយឆ្នាំ។
ច្នៃប្រតិដ្ឋ មនោសញ្ចេតនា
សមាគមអតីតយុទ្ធជនឃុំទ្រុងហឹង ផ្សព្វផ្សាយទម្រង់ “អតីតយុទ្ធជនដុះស្លែតាមដងផ្លូវ” ពីឆ្នាំ២០២០ ជាមួយការចូលរួមរបស់កម្មាភិបាលសមាជិក ២០រូប។ ទម្រង់បានពង្រីកប្រសិទ្ធភាព រួមចំណែកធ្វើឱ្យផ្ទៃផ្លូវស្អាត ធានាសុវត្ថិភាពចរាចរណ៍។ លោកឡេហ្វុកសិន ប្រធានសមាគមអតីតយុទ្ធជនឃុំទ្រុងហឹង ឱ្យដឹង៖ “ដំបូងយើងខ្ញុំដុះស្លែដោយឧបករណ៍សាមញ្ញ។ ឆ្នាំ២០២៣ សមាគមអតីតយុទ្ធជនឃុំចលនាទិញបានម៉ាស៊ីនជ្រោយដីមកច្នៃវិញ។ បច្ចុប្បន្ន ក្រុមមានម៉ាស៊ីនដុះស្លែ៤គ្រឿង បង្កើនប្រសិទ្ធភាពការងារ”។

ទម្រង់ “អតីតយុទ្ធជនដុះស្លែតាមបណ្តាដងផ្លូវ” របស់សមាគមអតីតយុទ្ធជនឃុំទ្រុងហឹង រួមចំណែកធ្វើឱ្យផ្ទៃផ្លូវស្អាត ធានាសុវត្ថិភាពចរាចណ៍។
បានការគាំទ្ររបស់ប្រជាជនភូមិភាគ។ មាមីងស្ម័គ្រចិត្តគប់វាល់ទិញប្រេងមាស៊ីន នំ ទឹកបម្រើអតីតយុទ្ធជនក្នុងបណ្តាថ្ងៃអនុវត្តការងារ។ ឆ្នាំ២០២៥ បណ្តាអតីតយុទ្ធជនបានដុះស្លែលើដងផ្លូវសរុបប្រវែង១៤គីឡូម៉ែត្រ។ ក្រៅពីនោះ សមាគមអតីតយុទ្ធជនបន្តរក្សាពង្រឹងបណ្តាទម្រង់ “ដាំដើមអំពូរប្របដងព្រែក” “ប្រមូលសំបកដប ថ្នាំការពាររុក្ខជាតិ” រួមចំណែកការពារបរិស្ថាន កសាងទិដ្ឋភាពបៃតង -ស្រស់ -ស្អាត។
តាមប្រសាសន៍លោកផាមវ៉ាំងបឿក ប្រធានសមាគមអតីតយុទ្ធជនទីក្រុងកឹងធើ ចលនាប្រឡងប្រណាំង “អតីតយុទ្ធជនគំរូ” បានសមាគមគ្រប់ថ្នាក់ទីក្រុងផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ជារឿយៗផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយចលនាប្រឡងប្រណាំងស្នេហាជាតិ ការបំផុសរបស់ក្រសួង ផ្នែកមជ្ឈិម ភូមិភាគជាមួយច្រើនសំណង់ការងារប្រសិទ្ធភាព។ អំពីសតិអារម្មណ៍ កសាងប្រព័ន្ធនយោបាយ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ មានទម្រង់ “សន្និបាតអ្នករបាយការណ៍” ។ល។ សមាគមកគ្រប់ថ្នាក់កសាងពង្រឹងទម្រង់នានាអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ទីក្រុងអរិយធម៌ ដូច៖ “ដងផ្លូវគមនាគមន៍ មណ្ឌលបៃតង ភ្លឺ ស្អាត អរិយធម៌ សន្តិសុខ សុវត្ថិភាព” “ក្លឹបអតីតយុទ្ធជនស្ម័គ្រចិត្តដើម្បីបរិស្ថាន” “ឡដុតសំរាមខ្នាតតូចក្នុងមណ្ឌលតាំងទីលំនៅ” “ដាំដើមឈើបង្ការបាក់ស្រុតដី ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ”។
ក្នុងការងារអប់រំប្រពៃណីនិងអនុវត្តគោលនយោបាយតបស្នងសងគុណ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ទីក្រុងរក្សាបណ្តាទម្រង់ “ជូននិងទទួលឆាយាលក្ខណ៍អ៊ំហូ ឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប” “ថែទាំផ្នូរយុទ្ធជនមិនទាន់បញ្ជាក់បានឈ្មោះ” “ស្ពកបាយសែនមិត្តរួមកងទ័ព”។ សំខាន់កម្មាភិបាល សមាជិកមានការច្នៃប្រតិដ្ឋជួយគ្នាលើកកម្ពស់ជីវភាពធ្វើសេដ្ឋកិច្ចពូកែ។ បណ្តាអាជីវកម្ម សហករណ៏ ក្រុមសហការ កសិដ្ឋានដែលអតីតយុទ្ធជនធ្វើម្ចាស់ខំប្រឹងជម្នះការលំបាក ធានាការផលិត បង្កការងារធ្វើដល់ពលកម្ម ប្រតិបត្តិមធ្យ័តបណ្តាសេចក្តីកំណត់របស់ក្រឹត្យច្បាប់ពីការពារបរិស្ថាន អនាម័យសុវត្ថិភាពគ្រឿងបរិភោគ សុវត្ថិភាពពលកម្ម បង់ពន្ធ ចូលរួមបណ្តាចលនាស្ម័គ្រចិត្ត។ល។ រាល់ឆ្នាំអត្រាសមាជិកអតីតយុទ្ធជនសម្រេចកិត្តនាម “ផលិតធ្វើអាជីវកម្មពូកែ” គ្រប់ថ្នាក់សម្រេចនិងផ្លោះបរិមាណភាគសេចក្តីសម្រេចចិត្តដាក់ចេញ៕
ផាមទ្រុង-ចន្ថា