មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/02/2026 - 06:46

ពង្រីក​តួនាទី​នារី​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ 

ពង្រីក​តួនាទី​នារី​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង​កឹង​ធើ​ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ក្នុង​ការ​ជំ​នួយ​ទុន​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​កសាង​ទម្រង់​មុខ​របរ​រក​ស៊ី​ ជួយ​សមា​ជិកា​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។​

សមាគម​សហ​ព័ន្ធ​នារី​ទី​ក្រុង​កឹង​ធើ​ឧបត្ថម្ភ​នារី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។

តាម​ប្រ​សាសន៍​លោក​ស្រី​ ត្រឹង​ធី​ហាំង អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង​កឹង​ធើ​ បច្ចុ​ប្បន្ន​ទូទាំង​ទី​ក្រុង​មាន​សមា​ជិកា​ចូល​រួម​សកម្ម​ភាព​ ៦៦៥​.៤៨៩ នាក់​ ក្នុង​នោះ​ មាន ៩៥.​៥៣៥​នាក់​ជា​ជន​ជាតិ​ភាគ​តិច​ ស្រូប​អត្រា​ ១៤,៣៦%។​ នេះ​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​ ជា​តួនា​ទី​ស្នូល​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ពិ​សេស​ នៅ​តំ​បន់​ជន​បទ​ តំ​បន់​មាន​ជន​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ។​

រយៈ​ពេល​កន្លង​ សមាគម​សហ​ព័ន្ធ​នារី​ទី​ក្រុង​កឹង​ធើ​ បាន​ជំ​រុញ​រាល់​សកម្ម​ភាព​ឧបត្ថម្ភ​នារី​បង្ខិត​ជិត​ប្រ​ភព​ឥណ​ទាន​អា​ទិភាព​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម សហ​ការ​ចាត់​តាំង​បើក​ថ្នាក់​ ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ - បច្ចេក​ទេស បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ផ្តល់​ពិ​គ្រោះ​ផ្តើម​ធ្វើ​អា​ជីវ​កម្ម​ ទន្ទឹម​នឹង​នោះ​ ចង​សម្ព័ន្ធ​លក់​ផលិត​ផល​ឱ្យ​សមា​ជិក​ទៀត​ផង។​ ឆ្លង​តាម​រយៈ​នោះ​ មាន​ទម្រង់​សេដ្ឋ​កិច្ច​ជា​ច្រើន​ដែល​នារី​ធ្វើ​ម្ចាស់​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ លើក​ស្ទួយ​ជីវ​ភាព​និង​ផ្តល់​កម្លាំង​ជំ​រុញ​ដើម្បី​បង​ប្អូន​នារី​មោះមុត​ក្នុង​ការ​អភិ​វឌ្ឍ​ផលិត​ និង​ធ្វើ​អា​ជីវ​កម្ម។​

តួយ៉ាង​ដូច​ប​ងស្រី​ លីធី​គឹម​យុង នៅ​មណ្ឌល​ ១៥ សង្កាត់​អូរ​ម៉ូង​ ឆ្នាំ​២០១១ បង​ស្រី​បុល​ទុន​៣០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ជា​មួយ​ដើម​ទុន​នេះ​ បង​ស្រី​បើក​តៀម​លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ។​ ដោយ​ចរិត​ឧស្សាហ៍​ព្យា​យាម ស៊ូ​ទ្រាំ​លំ​បាក​និង​ចេះ​គិត​គូរ ការ​លក់​ដូរ​របស់​បង​ស្រី​បាន​លំ​នឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រក​បាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​ ចាប់​ពី​ ២០០​.០០០ - ៥០០​.០០០ ដុង​ក្នុង​មួយ​ថ្ងៃ​ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​ គ្រួ​សារ​និង​ផ្តល់​ជា​កម្លាំង​ដើម្បី​បង​ស្រី​បន្ត​ឈាន​ឡើង។​

មិន​ត្រឹម​តែ​ជំ​នួយ​ទុន​ប៉ុណ្ណោះ​ទេ សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង​កឹង​ធើ​ ថែម​ទាំង​ផ្តោត​ទៅ​លើ​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បង្ក​មុខ​របរ​រក​ស៊ី​នៅ​នឹង​កន្លែង​ដល់​នារី ពិ​សេស​គឺ​នារី​ដែល​មាន​ជីវ​ភាព ខ្វះ​ខាត និង​នារី​ជា​ជន​ជាតិ​ភាគ​តិច​ទៀត​ផង។​ អ្នក​មីង​គឹម​ណា នៅ​ភូមិ​១០ ឃុំ​លឿង​តឹម ជា​សមា​ជិកា​ម្នាក់​ក្នុង​ចំ​ណោម​សមា​ជិកា​ដែល​ខ្នះ​ខ្នែង ចូល​រួម​ថ្នាក់​រៀន​វិជ្ជា​ជីវៈ​ត្បាញ​កំ​ប្លោក​ដែល​សមា​គម​សហ​ការ​ចាត់​តាំង​ឡើង។​

អ្នក​មីង​គឹមណា​ ឱ្យ​ដឹង៖ “អ្វី​ដែល​ខ្ញុំ​ស្ងប់​អា​រម្មណ៍​បំ​ផុត​ គឺ​ផលិត​ផល​ត្បាញ​កំ​ប្លោក​មាន​ច្រក​ចេញ​លំ​នឹង។​ ក្រោយ​ពី​ចូល​រួម​ថ្នាក់​រៀន​វិជ្ជា​ជីវៈ ខ្ញុំ​និង​បង​ប្អូន​នារី​ក្នុង​ភូមិ​ បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ប្រ​មូល​ទិញ ទទួល​បាន​ជំ​នួយ​គ្រោង​តម្បាញ​ គ្រាន់​តែ​ឆ្លៀត​ពេល​វេលា​ទំ​នេរ គឺ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម លំ​នឹង​ជីវ​ភាព”។​

ទន្ទឹម​នឹង​នោះ​ សមាគម​ថែ​ម​ទាំង​លើក​ទឹក​ចិត្ត​សមា​ជិក​ឱ្យ​ចូល​រួម​ទម្រង់​ក្រុម​សហ​ការ ក្រុម​ចង​សម្ព័ន្ធ​ផលិត​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ និង​បង្ក​ការ​ផ្សារ​ភ្ជាប់​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ដំណា​ក់​កាល​អភិ​វឌ្ឍ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម៕

                                  ហុង​ទើ - លីសៀ

ចែករំលែកអត្ថបទ