អត្ថបទទី៣ៈ ភាពប្រាកដនៃក្តីសម្បូរសប្បាយ - ពញ្ញាក់បំណងប្រាថ្នាឈានឡើង
ក្តីជំនឿរបស់ជនរួមជាតិខ្មែរទៅលើបក្សមិនត្រឹមតែបានកសាងពីប្រពៃណីស្នេហាជាតិ នៅទាំងបានបំពេញដោយសមិទ្ធផលជាក់ស្តែងនៅគ្រប់គ្រួសារ ភូមិស្រុក។ ពីតួលេខគួរឱ្យកត់សម្គាល់ក្នុងរបាយការណ៍និងទិដ្ឋភាពផ្លាស់ថ្មីរបស់ជនបទតំបន់ជនរួមជាតិខ្មែរនិងទូទាំងតំបន់ជនជាតិភាគតិច គោលនយោបាយរបស់បក្សពិតជានាំមកជីវភាពសុខសាន្ត សុខដុម ស្មើភាព។ ពេលជីវភាពសម្ភារៈនិងស្មារតីបានលើកកម្ពស់ ក្តីជំនឿរបស់មាមីងក្លាយជាកម្លាំងខាងក្នុង កម្លាយបំណងប្រាថ្នាឈានឡើងទៅជាកម្លាំងជំរុញអភិវឌ្ឍពីភូមិស្រុក។
កុមារជនរួមជាតិខ្មែរតែងបានយកចិត្តទុកដាក់បង្កលក្ខណៈរៀនសូត្រ លើកកម្ពស់ចំណេះវិជ្ជាដើម្បីចូលរួមបម្រើសហគមន៍ ភូមិស្រុកកាន់តែអភិវឌ្ឍ។

សិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកទីក្រុងកឹងធើ ទទួលអាហារូបករណ៍ “ជំនួយកម្លាំងប្អូនទៅសាលា” នាដើមឆ្នាំសិក្សា។
បណ្តាតួលេខ “គួរកត់សម្គាល់”
ដើម្បីយល់ច្បាស់ហេតុអ្វីក្តីជំនឿរបស់ជនរួមជាតិខ្មែរចំពោះបក្ស មានភក្តីភាពយ៉ាងនេះ គួរសម្លឹងមើលទិដ្ឋភាពភូមិស្រុកថ្ងៃនេះ។ តាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អំពីការងារជនជាតិ ឆ្នាំ២០២៥ ការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ បានធ្វើឱ្យជាក់ស្តេងដោយយុទ្ធសាស្ត្រវិនិយោគសុក្រឹត។ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច- សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ បង្កបានកិច្ចការ “បដិវត្តន៍” ពីហេដ្ឋារចនាសម្ព័ន្ធ ។ ឃុំតំបន់ជនរួមជាតិខ្មែរទាំង១០០% មានផ្លូវរថយន្តដល់មជ្ឈមណ្ឌល ប្រព័ន្ធអគ្គិសនីជាតិបានអូសដល់គ្រប់ច្រកល្ហក សាលារៀននិងដំណាក់សុខាភិបាលបានវិនិយោគសមរម្យ សម្រេចបទដ្ឋាន។
លោកឡឹមហ្វាងមូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ អះអាង ៖ ជនរួមជាតិខ្មែរផ្សារភ្ជាប់ស្អិតរមួតជាមួយបក្ស ព្រោះមាមីងឃើញច្បាស់ការយកចិត្តទុកដាក់ជាក់ស្តែង តាមរយៈគម្រោង និងគោលនយោបាយឧបត្ថម្ភផ្ទាល់។ យើងមិនត្រឹមឧបត្ថម្ភ “ចុង” នៅទាំងបំប៉នពី “គល់”។ ជាក់ស្តែងឱ្យឃើញការផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាប្រភពទុនបុលអាទិភាពពីធនាគារគោលនយោបាយសង្គម បានជួយរាប់ពាន់គ្រួសារខ្មែរបង្វែរឈើពូជ សត្វចិញ្ចឹម។ បណ្តាវាលស្រែគ្មានប្រសិទ្ធភាពមុននេះ បានផ្លាស់ជំនួសចម្ការរុក្ខជាតិហូបផ្លែ មានតម្លៃសេដ្ឋកិច្ចខ្ពស់និងបណ្តាទម្រង់បិទជិត។
ទម្ងន់នៃចំណោតសុខមាលភាពសង្គម ស្ថិតនៅត្រង់តួលេខគួរកត់សម្គាល់ពីសុខាភិបាលនិងផ្ទះនៅ។ របាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ក៏ថ្លែងច្បាស់ គ្រួសារក្រ គ្រួសារក្បែរក្រ ជនជាតិភាគតិចទាំង១០០% បានជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ពិសេសគឺយុទ្ធនាការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម បានសាងសង់រាប់ពាន់ខ្នង “ផ្ទះមហាសាមគ្គី” ជួយជនរួមជាតិ “មានទីលំនៅកក់ក្តៅ”។ ពេលផ្ទះដាច់រយ៉ៃជំនួសដោយផ្ទះប្រក់សង្កសីធារក្រាលឥដ្ឋ មាមីងលែងបារម្មណ៍ពេលភ្លៀងព្យុះ តាំងពីនោះ ស្ងប់ចិត្តច្បាមភូមិស្រុក។
ក្តីជំនឿទៅលើបក្ស រដ្ឋអំណាចភូមិភាគ តាំងពីនោះក៏ជ្រាបចូលនិងក្លាយជាទីបង្អែករឹងមាំដើម្បីជនរួមជាតិ ឆ្លងកាត់ការលំបាករួមគ្នាកសាងមាតុភូមិ។ បណ្តាលទ្ធផលនេះមិនត្រឹមជាស្នាដៃដែលរាយការណ៍តែជាក្តីញញឹម សុភមង្គលលើផ្ទៃមុខរបស់ព្រឹទ្ធាចារ្យ ចូវគីមសង ពេញមួយជីវិតជាកសិណសាក្សីនៃការផ្លាស់ថ្មីរបស់តំបន់ដីកូតូ ខេត្តអាងយ៉ាង។
កម្លាំងជំរុញនៃអនាគតនិង “ផល្លានុផល” របស់គោលនយោបាយជនជាតិ
សមិទ្ធផលមានលក្ខណៈយុទ្ធសាស្ត្រ សម្ដែងពីចក្ខុវិស័យយូរអង្វែងរបស់បក្ស ជាការបង្កើតនិងអភិវឌ្ឍកងជួរបញ្ញវន្តជនរួមជាតិខ្មែរ។ ប្រសិនមុននេះ ការបានទៅរៀនជាក្តីស្រមៃចំពោះកូនក្មួយជនរួមជាតិខ្មែរ តែបច្ចុប្បន្នផ្តើមពីគោលនយោបាយមិនយកកម្រៃសិក្សា ឧបត្ថម្ភអន្តេវាសិកនិងអាហារូបករណ៍ឱ្យប្អូនៗជនជាតិ ទ្វារមហាវិទ្យាល័យបានបើកទូលាយ។ តួយ៉ាងដូច និសិ្សតឡឹមធីធូថាញ គឹមតឹងដាក ថាច់តឹងផុង គឺជា “ផល្លានុផល” ក្នុងចម្ការបុបា្ផមហាសាមគ្គីជនជាតិ។
ប្អូនឡឹមធីធូថាញ និស្សិតផ្នែកសង្គមវិទ្យានៃសកលវិទ្យាល័យកឹងធើ ចែករំលែក៖ ការយកចិត្តទុកដាក់របស់បក្ស រដ្ឋបានជួយនិសិ្សតដូចប្អូនបន្ថយអម្រែកធ្ងន់ពីសេដ្ឋកិច្ច បង្កកម្លាំងដើម្បីប្រមូលផ្តុំក្នុងការរៀនសូត្រ។ ប្អូនឃើញនោះមិនត្រឹមជាការឧបត្ថម្ភពីប្រាក់កាស់តែនៅទាំងជំនួយកម្លាំង ក្តីជំនឿ។ រួមទស្សនៈបងគឹមតឹងដាក ជាបញ្ញវន្តវ័យក្មេង ធំដឹងក្តីនៅតំបន់ដីហាមយ៉ាង វិញឡុង ឱ្យដឹង៖ កងជួរបញ្ញវន្តវ័យក្មេង ជាកម្លាំងស្នូលចូលរួមក្នុងប្រព័ន្ធនយោបាយនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមភូមិភាគក្នុងអនាគត។ បងតឹងដាក សង្ឃឹមយុវវ័យត្រូវមើលបក្សជាអ្នករួមដំណើរគួរទុកចិត្ត “ពេលរួមដំណើរជាមួយបក្ស យើងមិនឯកោ តែងមានទីបង្អែករឹងមាំពីបណ្តាគោលនយោបាយ ស្មើភាព មនុស្សសាស្ត្រ”។
ទិដ្ឋភាពជនបទតំបន់ជនរួមជាតិខ្មែរនៅខេត្តអាងយ៉ាង។
ក្រៅពីនេះ រយៈពេលកន្លងបក្សនិងរដ្ឋ តែងយកចិត្តទុកដាក់បញ្ជូនកុលបុត្តកុលធីតាឆ្នើមចូលមុខតំណែងដឹកនាំ ជួយឱ្យមាមីងឃើញច្បាស់ភាសានិងនាទីរបស់ជនជាតិក្នុងអង្គការរដ្ឋ។ ប្រការនេះ បង្កការតភ្ជាប់រវាងរដ្ឋអំណាចនិងប្រជាជន។ លោកចូវគីមសង ប្រធានការិយាល័យគណៈកម្មាធិការបក្សឃុំវិញយ៉ា ខេត្តអាងយ៉ាង ឱ្យដឹង៖ ធ្លាប់ឆ្លងកាត់ច្រើននាទីពីអង្គការមហាជនដល់រដ្ឋអំណាចមូលដ្ឋាន ខ្ញុំតែងបានបង្កលក្ខណៈដើម្បីពង្រីកជំហរមាំ។ ជាកូនចៅរបស់ភូមិស្រុក ខ្ញុំនិយាយភាសារជនជាតិ ដើម្បីពាំនាំគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹតច្បាប់របស់រដ្ឋ ជួយមាមីងយល់និងឯកភាព។ ពេលកម្មាភិបាលនិងប្រជាជនរួមភាសា ទំនៀមទម្លាប់គឺឆន្ទៈបក្សមិននៅឆ្ងាយទៀត មួយថ្ងៃកាន់តែជិតដិតក្លាយជាទីបង្អែកដ៏រឹងមាំក្នុងសហគមន៍ជនរួមជាតិខ្មែរ។
ប្អូនថាច់តឹងផុង និស្សិតមានស្ថានភាពលំបាកតែខំប្រឹងឈានឡើង ជឿជាក់ថា គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ តែងឆ្ពោះរកស្មើភាព។ ការចាត់តាំងបើកថ្នាក់អក្សរខ្មែរនារដូវវិស្សមកាលនៅតាមវត្ត ឬបណ្តាគោលនយោបាយបុលទុនសម្រាប់និស្សិត ជាសក្ខីភាពច្បាស់បំផុតគឺរដ្ឋមិនទុកចោលអ្នកណាពីក្រោយឡើយ។ ការធំដឹងក្តីរបស់យុវវ័យថ្ងៃនេះជាមួយចំណេះវិជ្ជា មុខជំនាញនិងការប្តេជ្ញា បរិច្ចាគជាពាក្យអះអាងខ្លាំងក្លាបំផុតឱ្យការសម្រេចជោគជ័យរបស់គោលនយោបាយជនជាតិ។ ពួកគេមិនត្រឹមរក្សាអត្តសញ្ញាណតែនៅទាំងនាំមកភាពទំនើបមកភូមិស្រុក បង្កប្រភពកម្លាំងថ្មីដើម្បីតំបន់ជនរួមជាតិខ្មែរឈានឡើងខ្លាំងក្លាក្នុងយុគសម័យអភិវឌ្ឍ សមាហរណកម្ម។
សមិទ្ធផលនៃកិច្ចការផ្លាស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរមិនត្រឹមបានវាស់ដោយចំនួនស្ពាន ឬសាលារៀនថ្មី តែនៅទាំងវាស់ដោយបំណងចាកផុតក្រនិងក្តីជំនឿភក្តីភាពរបស់ប្រជាជនក្នុងការដឹកនាំរបស់បក្ស។ ពេលគោលនយោបាយឈានចូលទឹកចិត្តប្រជាជនជាមួយបណ្តាផលប្រយោជន៍ជាក់ស្តែង ផែនមហាសាមគ្គីជនជាតិនិងក្លាយជាជញ្ជាំងរឹងមាំគ្មានអ្វីងាករេបាន។
ពីការសម្បូរសប្បាយខាងសម្ភារៈនិងរឹងប៉ឹងខាងស្មារតី ជនរួមជាតិខ្មែរ ពិសេសគឺយុវវ័យបានបង្កើតឱ្យខ្លួន “កម្លាំងជំនះ” ធ្វើឱ្យភូមិស្រុកក្លាយជាបន្ទាយរឹងមាំក្រោមខ្យល់ព្យុះព័ត៌មាននៃយុគសម័យឌីជីថល៕
ហាទ្រីវ-ចន្ថា