មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/05/2025 - 10:15

ព្រះ​ឧបជ្ឈាយ៍​ថាច់​ប៉ាយ យក​អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម 

ព្រះ​ឧបជ្ឈាយ៍​ថាច់​ប៉ាយ ព្រះ​ចៅ​អធិ​ការ​វត្ត​ធំ ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ ព្រះ​អង្គ​បាន​សាង​ព្រះ​ផ្នួស​ជាង ៤៣ វស្សា។ ព្រះ​អង្គ​តែង​យក​អស់​ពី​ព្រះ​ទ័យ​គិត​គូរ​ការ​ងារ​សាសនា​និង​សង្គម មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ប៉ុណ្ណោះ​ទេ ចំ​ពោះ​ព្រះ​អង្គ​ផ្ទាល់​ក៏​មិន​បង្អង់​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ ហូជី​មិញ​ផង​ដែរ។

  ព្រះ​ឧបជ្ឈាយ៍​ថាច់​ប៉ាយ។

កើត​និង​ធំ​ដឹង​ក្ដី​នៅ​ភូមិ​គង​មាន​បុណ្យ​ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ ក្នុង​គ្រួ​សារ​មួយ​ដែល​មាន​ប្រ​ពៃ​ណី​គោ​រព​ពុទ្ធ​សាសនា។ ឆ្នាំ ១៩៨២ យុវ​ជន​ថាច់​ប៉ាយ បាន​ឪ​ពុក​ម្ដាយ​បញ្ជូន​ទៅ​កាន់​វត្ត​ធំ​បួស​រៀន​តាម​ទំ​នៀម​ទម្លាប់​ខ្មែរ។ ដោយ​ចរិត​ឧស្សាហ៍​ព្យា​យាម​សិក្សា​រៀន​សូត្រ យក​ព្រះ​ទ័យ​គិត​គូរ​ការ​ងារ​វត្ត​អា​រាម ការ​ងារ​អប់រំ ទើប​ឆ្នាំ ១៩៨៩ ព្រះ​តេជ​ព្រះ​គុណ ថាច់​ប៉ាយ ត្រូវ​បាន​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិ​ស័ទ តែង​តាំង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ធំ​រហូត​មក​ទល់​សព្វ​ថ្ងៃ។

ព្រះ​ឧបជ្ឈាយ៍​ថាច់​ប៉ាយ ចង្អុល​បង្ហាញ​ជួរ​ដើម​គគីរ​ដែល​ព្រះ​អង្គ​ដាំ។

ព្រះ​ឧបជ្ឈាយ៍​ថាច់​ប៉ាយ បាន​ចលនា​ពុទ្ធ​បរិ​ស័ទ​កសាង​របង​វត្ត សា​លា​សា​មគ្គី ព្រះ​វិហារ សា​លា​រៀន​សម្រាប់​ព្រះ​សង្ឃ បង្គោល​ភ្លើង​អគ្គិ​សនី​ជុំ​វិញ មណ្ឌល​វត្ត​ជា​ដើម។ រៀង​រាល់​ឆ្នាំ​ក្នុង​រដូវ​វិស្សម​កាល វត្ត​ធំ​បាន​បើក​រៀន​អក្សរ​ខ្មែរ​ចាប់​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៥ មាន​សិស្សា​នុសិស្ស​ចូល​រៀន​ជាង ៤០០ នាក់ អា​ស្រ័យ​ដោយ​ព្រះ​ឧបជ្ឈាយ៍ ថាច់​ប៉ាយ និង​ព្រះ​សង្ឃ​ក្នុង​វត្ត​បង្ហាត់​បង្រៀន​។ ព្រះ​ឧបជ្ឈាយ៍​ថាច់​ប៉ាយ មាន​ថេរ​ដី​កា៖ “ការ​រួម​ចំ​ណែក​ជូន​សង្គម គឺ​ភារ​កិច្ច​របស់​ប្រ​ជា​ជន​គ្រប់​រូប ចំ​ពោះ​អា​ត្មា​ភាព​ក៏​ដូច្នោះ​ដែរ។ ការ​បង្រៀន​អក្សរ​ខ្មែរ មួយ​ផ្នែក​គឺ​ជួយ​ឱ្យ​ប្អូនៗ​ថែ​រក្សា​វប្ប​ធម៌​ជន​ជាតិ មួយ​ផ្នែក​ទៀត​ជួយ​ឱ្យ​ប្អូនៗ​ទៅ​រៀន​ក្នុង​សា​លា​រដ្ឋ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល”។ ព្រះ​ឧបជ្ឈាយ៍​ថាច់​ប៉ាយ តែង​កៀរ​គរ​ដឹក​នាំ​ព្រះ​សង្ឃ​ដាំ​ដើម​ឈើ​ក្នុង​វត្ត មាន​ដូច៖ ដើម​គគីរ ឈើ​ទាល​ជា​ដើម ដើម្បី​ជា​លម្អ​ទិដ្ឋ​ភាព​ក្នុង​វត្ត​ផង និង​បង្ក​អា​កាស​ធាតុ​ត្រ​ជាក់​សម្រាប់​ជន​បទ​ផង។ ពិ​សេស មាន​ជួរ​ដើម​គគីរ​ដែល​ដាំ​តាម​ដង​ផ្លូវ​នៅ​ភូមិ​សំ​ពោង​សក់​ធំ ដោយ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ប្រើ​ប្រាស់​ជា​រូប​ភាព​តំណាង​នៃ​ជន​បទ​ឃុំ​ង៉ូវ​ឡាក​ទៀត​ផង។

លោក​ថាច់​រតនា ប្រ​ធាន​ភូមិ​សំ​ពោង​សក់​ធំ ឱ្យ​ដឹង៖ “ព្រះ​ឧបជ្ឈាយ៍​ថាច់​ប៉ាយ តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។ ព្រះ​អង្គ​បាន​រួម​ចំ​ណែក​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​រស់​នៅ​អនុវត្ត​ល្អ​តាម​ច្បាប់ គិត​គូរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ។ ជា​ពិ​សេស ព្រះ​ឧបជ្ឈាយ៍​រួម​នឹង​គណៈ​កម្ម​ការ​វត្ត​បាន​បរិច្ចាគ​ដី ៤.០០០ម២ ដើម្បី​កសាង​ផ្លូវ​កៅ​ស៊ូ​នៅ​ភូមិ​សំ​ពោង​សក់​ធំ និង​ដាំ​ដើម​គគីរ​ជា​ជួរ​តាម​បណ្ដោយ​ផ្លូវ​កៅ​ស៊ូ បង្កើត​បាន​បរិស្ថាន​បៃ​តង​។ល។ ចំ​ពោះ​គំរូ​របស់​ព្រះ​ឧបជ្ឈាយ៍ ថាច់​ប៉ាយ ទទួល​បាន​ការ​ស្ងើច​សរ​សើរ​ពី​គ្រប់​ថ្នាក់ គ្រប់​ផ្នែក។ ព្រះ​អង្គ​ក៏​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​យ្វៀង​ហាយ ជូន​លិ​ខិត​សរ​សើរ​ចំ​ពោះ​ស្នា​ដៃ​លេច​ធ្លោ​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ព្រម​ទាំង​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូជី​មិញ”៕

សើុង​ម៉ា​ល័យ - ថាច់​ធី

ចែករំលែកអត្ថបទ