សម័យប្រជុំលើកទី៩ រដ្ឋសភា នីតិកាលទី១៥ បាននិងកំពុងប្រព្រឹត្តឡើងនៅរដ្ឋធានីហាណូយ។ សម័យប្រជុំនេះ បានដំណើរការជា២លើក។ លើកទី១ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ២៩ ខែឧសភា; លើកទី២ ចាប់ពីថ្ងៃទី ១១ ខែមិថុនា ហើយរំពឹងទុកនឹងបិទសម័យប្រជុំយឺតបំផុតនៅថ្ងៃទី ៣០ ខែមិថុនា។ សម័យប្រជុំលើកទី ៩ រដ្ឋសភា នីតិកាលទី ១៥ ជាសម័យប្រជុំមានខ្លឹមសារសំខាន់ៗ ជាច្រើន ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តកិច្ចប្រជុំលើកទី ១១ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល ១៣ - ដែលជាកិច្ចប្រជុំប្រវត្តិសាស្ត្រ ពិភាក្សាអំពីការកំណត់គោលនយោបាយប្រវត្តិសាស្ត្រក្នុងដំណាក់កាលបដិវត្តន៍ថ្មីរបស់ប្រទេសយើង នាំប្រទេសជាតិឈានចូលយុគសម័យថ្មី យុគសម័យឈានឡើងរបស់ជាតិ។

រដ្ឋសភានីតិកាលទី ១៥ បានបើកសម័យប្រជុំលើកទី ៩ យ៉ាងឱឡារិក
នៅសាលប្រជុំយៀងហុង អគាររដ្ឋសភា។
ប្រធានរដ្ឋសភា ត្រឹងថាញម៉ឹង មានប្រសាសន៍ សម័យប្រជុំលើកទី៩ រដ្ឋសភា នីតិកាលទី១៥ មានអត្ថន័យយ៉ាងសំខាន់ចំពោះប្រជាជនយើង និងប្រទេសជាតិយើង។ល។ សម័យប្រជុំលើកទី៩ នឹងពិនិត្យផ្ទៀងផ្ទាត់ អនុម័តិលើសេចក្តីសម្រេចចិត្តវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួនចំពោះរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣។ នេះជាភារកិច្ចប្រកបដោយយុទ្ធសាស្ត្រទាំងផ្នែកនយោបាយ និងច្បាប់ ដើម្បីធ្វើឱ្យទៅជាបែបបទបានទាន់ពេលនូវគោលការណ៍ធំរបស់បក្ស ពិសេសគឺអំពីការរៀបចំប្រព័ន្ធ ចាត់តាំងរដ្ឋតាមទិសដៅ “សម្រិតសម្រាំង សមត្ថភាព សុពលភាព ប្រសិទ្ធភាព ជិតដិតប្រជាជន ស្និទ្ធស្នាលជាមួយប្រជាជន កៀកជិតភាពជាក់ស្តែង”។ ដើម្បីផ្សព្វផ្សាយភារកិច្ចនេះ រដ្ឋសភានឹងបង្កើតគណៈកម្មាធិការ ពង្រាងវិសោធនកម្មបំពេញបន្ថែមចំពោះរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយមានការផ្លាស់ថ្មីជាច្រើនក្នុងវិធីសាស្រ្តនិងដំណើរការអនុវត្ត។ ជាពិសេសនឹងរៀបចំយកមតិយោបល់របស់ប្រជាជនឱ្យបានទូលំទូលាយធ្វើជាមូលដ្ឋាន ដើម្បីគណៈកម្មាធិការពង្រាងវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួនចំពោះរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ ដើម្បីសិក្សាស្រាវជ្រាវ ទទួលយក កែតម្រូវពង្រាងសេចក្តីសម្រេចចិត្តវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួនចំពោះរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ លើកជូនរដ្ឋសភាពិនិត្យផ្ទៀងផ្ទាត់ អនុម័តិមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីប្រកាសបានទាន់ពេល និងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយនឹងគម្រោងច្បាប់ សេចក្តីសម្រេចចិត្តចំនួន ៥៤ ចំណុះការងារបង្កើតរដ្ឋធម្មនុញ្ញ នីតិប្បញ្ញត្តិ ក្នុងនោះរដ្ឋសភានឹងពិនិត្យផ្ទៀងផ្ទាត់ អនុម័តិលើគម្រោងច្បាប់ចំនួន ៣៤ ពង្រាងសេចក្តីសម្រេចចិត្តចំនួន១៤ និងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន៦ផ្សេងទៀត លើវិស័យសំខាន់ៗ ដូចជា៖ រៀបចំប្រព័ន្ធចាត់តាំងរដ្ឋ ការពារប្រទេស - សន្តិសុខ គតិយុត្តិ ហិរញ្ញវត្ថុ - ថវិកាអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល។ល។ អំពីសេដ្ឋកិច្ច - សង្គម ថវិការដ្ឋ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិនិត្យផ្ទៀងផ្ទាត់ ពិភាក្សានិងកំណត់សម្រេចលើបញ្ហាជាច្រើនដែលមានអត្ថន័យជាយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ធានាការពារប្រទេស សន្តិសុខ និងសមាហរណកម្មអន្តរជាតិ។ល។ ទន្ទឹមនឹងនោះ រដ្ឋសភានឹងពិនិត្យផ្ទៀងផ្ទាត់ អនុម័តិលើសេចក្តីសម្រេចចិត្ត អំពីការរួមបញ្ចូលអង្គភាពរដ្ឋបាលថ្នាក់ខេត្ត; បង្កើតក្រុមប្រឹក្សាបោះឆ្នោតជាតិ; កំណត់សម្រេចកាត់បន្ថយអាណត្តិរដ្ឋសភា នីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦; កំណត់សម្រេចថ្ងៃបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១។ ក្នុងពេលប្រព្រឹត្តឡើង សម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងពិនិត្យផ្ទៀងផ្ទាត់ អនុម័តិលើសេចក្តីសម្រេចចិត្តរៀបចំ ចាត់តាំងឡើងវិញនូវអង្គភាពរដ្ឋបាលថ្នាក់ឃុំ និងភារកិច្ចសំខាន់ៗជាច្រើនទៀត...៕
យោង៖ TTXVN - ប្រែសម្រួល៖ វិមាន