មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/04/2025 - 10:08

៥០​ឆ្នាំ​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដីៈ

ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ មាន​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ 

តាម​ប្រ​សាសន៍​លោក ឡេ​ទ្រុង​កៀង នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង​កឹង​ធើ ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក គឺ​មាន​ភាព​ល្អ​ប្រ​សើរ តាម​សម្ទុះ​អភិវឌ្ឍន៍​រួម​របស់​ក្រុង។ សមិទ្ធ​ផល​ទាំង​នេះ គឺ​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ក្នុង​ការ​គិត​គូរ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ភាគ​តិច។

ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥។

យោង​តាម​នោះ គិត​ដោយ​ឡែក​តែ​ក្នុង​ឆ្នាំ ២០២៤ ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​គោល​នយោ​បាយ​ជន​ជាតិ។ ផ្ដើម​ពី​នោះ លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ភាគ​តិច បំ​ផុត​គឺ​ក្នុង​វិស័យ​សុខុ​មាល​ភាព​សង្គម កាត់​បន្ថយ​ភាព​ក្រី​ក្រ។ បច្ចុប្បន្ន ទី​ក្រុង​មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​ប្រ​មាណ ២៩ គ្រួ​សារ​ប៉ុណ្ណោះ ស្រូប​អត្រា ០,២០% (ក្នុង​នោះ ជន​ជាតិ​ខ្មែរ​មាន ២០ គ្រួ​សារ); គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​ថយ​ចុះ​នៅ ៣៤៦ គ្រួ​សារ ស្រូប​អត្រា ៣,៤៤% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សរុប (ក្នុង​នោះ ជន​ជាតិ​ខ្មែរ​មាន ៣៣២ គ្រួ​សារ)។ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ក្រុង​បាន​ឧបត្ថម្ភ​ដី​សង់​លំ​នៅ​ឋាន​ដល់​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ខ្មែរ ៤ គ្រួ​សារ; ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​ចំ​នួន ៣១ ខ្នង និង​ឧបត្ថម្ភ​ដល់​ជន​ជាតិ​ខ្មែរ ៥៥៧ គ្រួ​សារ​បុល​ទុន​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ក្នុង​ឱកាស​បុណ្យ​ទាន បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ ក្រុង​បាន​រៀប​ចំ​គណៈ​ប្រតិ​ភូ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ជាង ១.៨០០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រ​លំ​បាក គ្រួ​សារ​គោល​នយោ​បាយ​។ល។ លោក​ចូវ​ណាំ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ថើយ​ហ្វា B ទី​ប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ​-ដ ឱ្យ​ដឹង៖ “ប្រ​សិន​បើ​មិន​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ ប្រ​ហែល​ជា​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​មិន​បាន​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។ មិន​ត្រឹម​តែ​គិត​គូរ​សាង​សង់​ផ្ទះ​សម្បែង​ឱ្យ​គ្រួ​សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​គិត​គូរ​ឱ្យ​កូនៗ​ខ្ញុំ​រៀន​សូត្រ​និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ទៀត​ផង”។

ទី​ប្រ​ជុំ​ជន​កើ-ដ ជា​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សមរ​ម្យ។

បច្ចុប្បន្ន ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ក្រុង​កឹង​ធើ បាន​កសាង​សម្រេច​រួច​រាល់។ មាន​តាំង​ពី​អគ្គិសនី ផ្លូវ​ថ្នល់ សា​លា​រៀន ដំ​ណាក់​សុខា​ភិបាល រហូត​ដល់​សំ​ណង់​បម្រើ​ជីវ​ភាព​វប្ប​ធម៌។ល។ លោក​ស្រី យឿង​ធី​មាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ដុង​ថាំង ឃុំ​ដុង​ថាំង ស្រុក​កើ-ដ ឱ្យ​ដឹង៖ “ផ្លូវ​ចូល​ភូមិ​ត្រូវ​បាន​ចាក់​បេ​តុង ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​លក់​ដូរ​កសិ​ផល ក៏​ងាយ​ស្រួល​សិស្ស​ទៅ​កាន់​សា​លា​មាន​សុវត្ថិ​ភាព។ល។ ពិសេស គឺ​ងាយ​ស្រួល​យាយ​តា​ពុទ្ធ​បរិស័ទ​ទៅ​វត្ត​ធ្វើ​ទាន​រក្សា​សីល​ជា​ដើម”។

តាម​ប្រ​សាសន៍​លោក​កៀង ផ្អែក​លើ​មូល​ដ្ឋាន​សម្រេច​បាន​រយៈ​ពេល​ខាង​មុខ ក្រុង​កឹង​ធើ​បន្ត​ជំ​រុញ​ការ​ងារ​ផ្ដល់​ព័ត៌​មាន ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ជូន​ដល់​ជន​រួម​ជាតិ​ភាគ​តិច។ ទន្ទឹម​នឹង​នោះ អនុវត្ត​ល្អ​នូវ​របប​គោល​នយោ​បាយ​ជន​ជាតិ ធា​នា​រាល់​បញ្ហា​ពាក់​ព័ន្ធ​ដល់​សុខា​ភិបាល អប់រំ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​ប្រ​វេណី​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច; គិត​គូរ​បាន​ល្អ​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ឱកាស​បុណ្យ​ទាន បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជា​ដើម៕

         ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ