មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/03/2025 - 15:31

ចូល​សហ​ករណ៍​ដើម្បី​ខិត​ជិត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស 

សហ​ករណ៍​កសិកម្ម - ពា​ណិជ្ជ​កម្ម និង​ផលិត​កម្ម សេ​វា​កម្ម​ស្វឹង​ថាញ់ នៅ​ភូមិ​សម្បួរ ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព។ នេះ​ក៏​ជា​កន្លែង​ដែល​ប្រ​ជា​ជន​ខិត​ជិត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ដើម្បី​ផលិត​មាន​ប្រ​សិទ្ធ​ភាព​បង្កើន​ប្រាក់​ចំ​ណូល។

សមា​ជិក​សហ​ករណ៍​កសិ​កម្ម - ពា​ណិជ្ជ​កម្ម​និង​ផលិត​កម្ម សេ​វា​កម្ម​ស្វឹង​ថាញ់
កំពុងដាំម្ទេសខ្មាំងនៅភូមិសម្បួរ។

លោក ង្វៀង​ថាញ់​ល្វឹង ប្រ​ធាន​ក្រុម​ប្រឹក្សា​អភិ​បាល​និង​ជា​នា​យក​សហ​ករណ៍​កសិ​កម្ម​-ពាណិជ្ជ​កម្ម និង​ផលិត​កម្ម សេ​វា​កម្ម​ស្វឹង​ថាញ់ ឱ្យ​ដឹង៖ “សហ​ករណ៍​បង្កើត​នៅ​ឆ្នាំ ២០១៦ ដោយ​មាន​សមា​ជិក ១១ នាក់ ទុន​លក្ខន្តិកៈ បាន ៥០០ លាន​ដុង សហ​ករណ៍​ជំ​នាញ ដាំ​ដំ​ណាំ​រួម​ផ្សំ ចង​សម្ព័ន្ធ​ប្រ​មូល​ទិញ​ដំ​ណាំ​ពី​កសិករ; សហ​ការ​ជា​មួយ​ផ្នែក​មុខ​ជំ​នាញ​ជួយ​កសិ​ករ​ខិត​ជិត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស; លក់​ដូរ កសិ​រុក្ខ​ផល ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​និង​អភិវឌ្ឍ។ល។ ឆ្លង​តាម​រយៈ​សកម្ម​ភាព មក​ទល់​ពេល​នេះ សហ​ករណ៍​មាន​សមា​ជិក​កើន​ឡើង​ដល់ ៥៥ នាក់ ទុន​លក្ខន្តិកៈ​បាន ១ ពាន់​លាន​ដុង។ ឆ្នាំ​២០២៤ សហ​ករណ៍​ផលិត​ដំ​ណាំ​រួម​ផ្សំ​គ្រប់​ប្រ​ភេទ​បាន ៣,៥ តោន; ចង​សម្ព័ន្ធ​ផលិត​កម្ម​និង​ផ្គត់​ផ្គង់​បន្លែ​គ្រប់​ប្រ​ភេទ​បាន ៩,២​តោន; ចុះ​កិច្ច​សន្យា​ចង​សម្ព័ន្ធ​ផលិត​កម្ម​និង​ប្រ​មូល​ទិញ​ម្ទេស​ពី​កសិ​ករ ២១ គ្រួ​សារ​នៅ​ឃុំ​ឡុង​ហ៊ឺវ ទី​រួម​ខេត្ត​យ្វៀង​ហាយ និង​ខេត្ត​ត្រា​វិញ ដែល​មាន​ផ្ទៃ​ដី ៤,៦ ហិក​តា ប្រ​មូល​ទិញ​និង​លក់​ម្ទេស​បាន ៥៩,៥ តោន​ចំ​ណេញ​បាន ៣២០ លាន​ដុង”។

  ចម្ការ​ម្ទេស​ខ្មាំង​របស់​ពូសើុង​សាយ នៅ​ភូមិ​ពន្លា​ជ័យ។

ពូសើុង​សាយ នៅ​ភូមិ​ពន្លា​ជ័យ ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ ឱ្យ​ដឹង៖ “ដើម្បី​ខិត​ជិត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ខ្ញុំ​សុំ​ចូល​រួម​សហ​ករណ៍​កសិ​កម្ម - ពា​ណិជ្ជ​កម្ម​ផលិត​កម្ម​និង​សេវា​កម្ម​ស្វឹង​ថាញ់ នឹង​បាន​ហ្វឹក​ហាត់​វិទ្យា​សាស្រ្ត​បច្ចេក​ទេស គ្រួ​សារ​ខ្ញុំ​មោះ​មុត​ផ្ទេរ​ដី ០,៥ ហិក​តា ផលិត​ស្រូវ​មិន​សូវ​បាន​ផល ​ក៏​ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​វិញ។ កន្លង​ហើយ រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​សហ​ករណ៍​កសិ​កម្ម-ពា​ណិជ្ជ​កម្ម​ផលិត​កម្ម​និង​សេវា​កម្ម​ស្វឹង​ថាញ់ បាន​ចលនា​ឱ្យ​ខ្ញុំ​កសាង​ទម្រង់​ដាំ​ម្ទេស​ខ្មាំង ហើយ​បាន​សហ​ករណ៍​ឧបត្ថម្ភ​ពូជ បច្ចេក​ទេស​និង​ប្រ​មូល​ទិញ​ផលិត​ផល។ ម្ទេស​ខ្មាំង ក្រោយ​ពី​ដាំ​បាន ៨០ ថ្ងៃ​បាន​ផ្តល់​ផល ហើយ​រយៈ​ពេល​ប្រ​មូល​ផល​អូស​បន្លាយ​ពី ៤-៥ ខែ។ ទន្ទឹម​នឹង​នោះ ប្រ​សិន​បើ​ម្ទេស​បាន​ថ្លៃ​នឹង​ផ្តល់​ប្រាក់​ចំ​ណូល​ច្រើន​ដង បើ​ប្រៀប​ធៀប​នឹង​ដំ​ណាំ​រួម​ផ្សំឯ​ទៀត។ រដូវ​ម្ទេស​កន្លង​ហើយ គ្រួ​សារ​ខ្ញុំ​ដាំ ០,៥ ហិក​តា សម្រេច​ទិន្ន​ផល​ប្រ​មាណ ៥ តោន លក់​តម្លៃ​ចាប់​ពី ១៥.០០០ - ២៧.០០០ ដុង/គ.ក ចំ​ណេញ​បាន​ជាង ៣៥ លាន​ដុង”។

លោក​ង្វៀង​ថាញ់​ល្វឹង ឱ្យ​ដឹង​បន្ថែម៖ “ដើម្បី​ពង្រីក​មាន​ប្រ​សិទ្ធ​ភាព បច្ចុប្បន្ន​សហ​ករណ៍​កំ​ពុង​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ​បន្ត​បង្ហាញ​ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដល់​សមា​ជិក រួច​សហ​ករណ៍​នឹង​ឧបត្ថម្ភ​ទុន​មួយ​ចំ​ណែក​ទិញ​ពូជ​ដំ​ណាំ ឧបត្ថម្ភ​បច្ចេក​ទេស​និង​ប្រ​មូល​ទិញ​ផលិត​ផល។ ពិ​សេស សហ​ករណ៍​នឹង​តម្រង់​ទិស​ដល់​ប្រ​ជា​ជន​មិន​រា​រែក​ក្នុង​ការ​ចុះ​ពូជ​ដំ​ណាំ​តាម​ជម្រាក់​ស្រែ​ដែល​ផលិត​ស្រូវ​មិន​សូវ​បាន​ផល ណែ​នាំ​បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួម​ផ្សំ ជា​សន្សឹមៗ​ចង​សម្ព័ន្ធ​រក​ច្រក​ចេញ​សម្រាប់​ផលិត​ផល​របស់​កសិករ។ បច្ចុប្បន្ន សហ​ករណ៍​ត្រូវ​បាន​រដ្ឋ​ឧបត្ថម្ភ​រោង​ចក្រ​ច្នៃ​កសិ​ផល កម្រិត​វិនិ​យោគ​សរុប​ទឹក​ប្រាក់​ជាង ២,៩ ពាន់​លាន​ដុង ផ្ទៃ​ដីក​សាង​សរុប ៥៨៤ ម៉ែត្រ​កា​រ៉េ ដើម្បី​សហ​ករណ៍​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព”៕

 សើុង​ម៉ា​ល័យ-លី​សៀ 

ចែករំលែកអត្ថបទ